អង់គ្លេស៖តាមប្រភពព័ត៌មាន South China Morning Post បានឱ្យដឹងថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានកត់សម្គាល់ថ្ងៃដំបូងរបស់លោកដែលបានវិលត្រឡប់ចូលក្នុងសភាវិញ កាលពីសប្តាហ៍មុន ដោយប្រាប់គណៈរដ្ឋមន្ត្រីរបស់លោកថា៖ «ប្រជាជននឹងត្រឡប់ទៅកាន់ការិយាល័យវិញក្នុងចំនួនដ៏ច្រើននៅទូទាំងប្រទេសរបស់យើង ហើយវាក៏ត្រឹមត្រូវដែរ»។

បន្ទាប់មកលោកក៏បានដឹងថា បុគ្គលិកផ្ទាល់របស់រដ្ឋាភិបាលដែលជាមន្ត្រីរាជការជិតកន្លះលាននាក់នៅតែកំពុងធ្វើការនៅឯផ្ទះ ខណៈដែលលោកបានបញ្ជាឱ្យពួកគេភាគច្រើនវិលត្រឡប់មកធ្វើការនៅការិយាល័យរបស់ពួកគេវិញនៅត្រឹមខែតុលា។
ប្រាំមួយខែបន្ទាប់ពីជំងឺរាតត្បាតដំបូងបានវាយប្រហារលើប្រទេសរបស់ខ្លួន បុគ្គលិករបស់អង់គ្លេសកំពុងបង្ហាញការស្ទាក់ស្ទើរក្នុងការវិលត្រឡប់ទៅកាន់ការិយាល័យជាងសហសេវិករបស់ពួកគេនៅអឺរ៉ុប។ ការព្រួយបារម្ភគឺ មិនសូវមានមនុស្សមកធ្វើការនៅការិយាល័យ ដែលធ្វើឱ្យមានបញ្ហាដល់អាហារដ្ឋាន និង កន្លែងលក់ខោអាវ។

លោក Mark Sedwill និង លោក Alex Chisholm បានសរសេរនៅក្នុងលិខិតទៅកាន់ក្រសួងទាំងអស់ថា៖ «វាជាទស្សនៈរបស់រដ្ឋាភិបាលដែលនិយាយថា វាមានអត្ថប្រយោជន៍យ៉ាងសំខាន់ដែលទទួលបានពីការធ្វើការរួមគ្នានៅក្នុងបរិយាកាសការិយាល័យ»។
/cloudfront-us-east-1.images.arcpublishing.com/shropshirestar.mna/DXKFBUUDCZH6VJ2RN5GUTVA4C4.jpg)
លិខិតនោះបានធ្វើឱ្យមានការខឹងសម្បារយ៉ាងខ្លាំងពីតំណាងសហជីពមន្ត្រីរាជការស៊ីវិលដែលបានចោទប្រកាន់រដ្ឋាភិបាលថា បានប្រើពួកគេដើម្បីបញ្ជូនសញ្ញាទៅវិស័យឯកជនដើម្បីបញ្ជូនកម្មករត្រឡប់មកវិញក្នុងគោលបំណងជម្រុញផ្នែកអាហារដ្ឋាន និង កន្លែងលក់សម្លៀកបំពាក់ក្នុងស្រុក៕
ចែករំលែកព័តមាននេះ