ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋមន្រ្តីកាណាដាសន្យាចំណាយថវិកាជាតិ២១៤លានដុល្លារ លើការផលិតវ៉ាក់សាំងកូវីដ

3 ឆ្នាំ មុន

កាណាដា ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា នាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីនទ្រីដូវ (Justin Trudeau)…

កាណាដា ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា នាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីនទ្រីដូវ (Justin Trudeau) បានសន្យាផ្តល់ប្រាក់ចំនួន ២១៤លានដុល្លារ កាលពីថ្ងៃសុក្រ ឆ្ពោះទៅរកកិច្ចខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍវ៉ាក់សាំងការពារជម្ងឺកូវីដនៅក្នុងប្រទេស។

VIDEO: All Canadians will get COVID-19 vaccine for free, Trudeau confirms –  West K News

ក្នុងចំណោមទឹកប្រាក់នោះ លោកនាយករដ្ឋមន្រ្តី បាននិយាយថា រដ្ឋបាលរបស់លោកកំពុងផ្តល់ប្រាក់រហូតដល់ទៅ ១៧៣លានដុល្លារអាមេរិក ដល់បេក្ខភាពវ៉ាក់សាំងរបស់ក្រុមហ៊ុន Medicago Inc ដែលមានមូលដ្ឋាននៅ Quebec និង រោងចក្រដែលមានមូលដ្ឋាននៅទីក្រុង Quebec ។

Canada Signs 2 More Deals for Coronavirus Vaccines | Voice of America -  English

លោកក៏បានប្រកាសផងដែរនូវទឹកប្រាក់ចំនួន ១៨.២លានដុល្លារ សម្រាប់កម្មវិធី Precision NanoSystems ដែលមានមូលដ្ឋាននៅទីក្រុង Vancouver និង ថវិកាចំនួន ២៣លានដុល្លារ បន្ថែមទៀតសម្រាប់អ្នកចាក់វ៉ាក់សាំងដំណាក់កាលដំបូងផ្សេងៗ។

Canada to spend $192M on developing COVID-19 vaccine | Globalnews.ca

លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា រដ្ឋាភិបាលកាណាដាបានចាប់ផ្តើមចែកចាយការធ្វើតេស្តកូវីដរាប់សែនរាប់ពាន់ដល់រដ្ឋាភិបាលខេត្ត។ ការចាយប្រាក់នេះកើតឡើងនៅពេលដែលករណីឆ្លងកូវីដនៅក្នុងប្រទេសកាណាដាកំពុងតែកើនឡើង។

លោក Trudeau បាននិយាយថា៖ «កាលពីម្សិលមិញប្រទេសកាណាដាមានចំនួនករណីថ្មីបំផុតដែលមិនធ្លាប់មាននៃកូវីដ១៩។ យើងត្រូវបន្ថយចំនួននេះ។ នេះជារឿងធ្ងន់ធ្ងរហើយអ្នករាល់គ្នាត្រូវតែបំពេញតួនាទី។ ជីវិតរបស់ប្រជាជនគឺស្ថិតក្នុងគ្រោះថ្នាក់។ យើងមិនអាចខ្វះការធ្វេសប្រហែស ឬគិតថាមេរោគនេះនឹងបាត់ទៅវិញដោយខ្លួនឯងនោះទេ៕»

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ