រាជធានីភ្នំពេញ ៖ បុរសជាអ្នករើសអេតចាយ០៣នាក់ រងរបួសធ្ងន់ និងស្រាលខណៈបើករ៉ឺម៉កដឹកអេតចាយទៅផ្ទះត្រូវរថយន្តបុកពីក្រោយពេញទំហឹង ។ ហេតុការណ៍កើតឡើងកាលពីម៉ោង០២និង៣០នាទីទាបភ្លឺថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ នៅផ្លូវជាតិលេខ៤ មុខវត្តកំបូល ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ។
អ្នករងរបួសមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ។
អ្នកលក់ដូរក្បែរកន្លែងកើតហេតុបានប្រាប់ថា មុនកើតហេតុបុរស០៣នាក់ រួមដំណើរនឹងបើករ៉ឺម៉កដឹកអេតចាយពេញពីកើតទៅលិច ខណៈមកដល់ចំណុចខាងលើ ស្រាប់តែមានរថយន្តមិនចាំម៉ាក បើកមកពីក្រោយទៅបុករ៉ឺម៉កដឹកអេតចាយពីក្រោយពេញទំហឹងបណ្តាលឲ្យរ៉ឺម៉កដឹកអេតចាយធ្លាក់ចូលប្រឡាយទឹកស្អុយតែម្តង ធ្វើឲ្យរងរបួសធ្ងន់ស្រាល០៣នាក់ ។ ភ្លាមៗរថយន្តបង្កបានបន្ថែមល្បឿនទៅទិសខាងលិចបាត់ស្រមោលតែម្តង ។
ក្រោយហេតុការណ៍កើតឡើងជនរងគ្រោះត្រូវរថយន្តរបស់គ្លីនិកដឹកទៅសង្គ្រោះ ដោយឡែករ៉ឺម៉កម៉ូតូជនរងគ្រោះសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក ៕
ចែករំលែកព័តមាននេះ