ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីប្រឹក្សារបស់លោក Trump ដែលថាពាក់ម៉ាស់ឥតប្រយោជន៍ បានដាក់ពាក្យលាឈប់

4 ឆ្នាំ មុន

អាមេរិក ៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកមួយបានរាយការណ៍កាលពីថ្ងៃច័ន្ទថា ម្នាក់ក្នុងចំនោមទីប្រឹក្សារបស់លោកប្រធានាធិបតីអាមេរិក Donald Trump ខាងផ្នែកកូវីដ ដែលរងការរិះគន់ខ្លាំងពីការពាក់ម៉ាស់ បានដាក់ពាក្យសុំឈប់ពីការងារ កាលពីថ្ងៃច័ន្ទ។…

អាមេរិក ៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកមួយបានរាយការណ៍កាលពីថ្ងៃច័ន្ទថា ម្នាក់ក្នុងចំនោមទីប្រឹក្សារបស់លោកប្រធានាធិបតីអាមេរិក Donald Trump ខាងផ្នែកកូវីដ ដែលរងការរិះគន់ខ្លាំងពីការពាក់ម៉ាស់ បានដាក់ពាក្យសុំឈប់ពីការងារ កាលពីថ្ងៃច័ន្ទ។

Controversial White House coronavirus adviser Scott Atlas to resign

សារព័ត៌មាន Fox News ទទួលបានលិខិតលាលែង នៅថ្ងៃទី១ ខែធ្នូ ពីលោក Scott Atlas ដែលខ្វះបទពិសោធន៍ខាងផ្នែកសុខភាពសាធារណៈ ឬ ផ្នែកគ្រប់គ្រងជម្ងឺឆ្លង។ សារព័ត៌មាននេះ ក៏បានរាយការណ៍ផងដែរថា កុងត្រាការងាររបស់លោក Atlas ក៏ត្រូវផុតនៅសប្តាហ៍នេះផងដែរ។

Dr. Scott Atlas resigns as coronavirus adviser to President Trump | ABC27

ក្នុងលិខិតលាលែងរបស់លោក Atlas បានសរសេរថា «ខ្ញុំកំពុងសរសេរសុំលាលែងពីតួនាទីជាទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក» ។

លោកបានថ្លែងអំណរគុណដល់លោក Trump ចំពោះកិត្តិយសនេះ ហើយបានជូនពរដល់រដ្ឋបាលចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតរបស់លោក Joe Biden ។

US President's controversial covid advisor resigned today

កាលពីខែតុលា លោកបានសរសេរថា «ការពាក់ម៉ាស់មិនបានប្រយោជន៍អ្វីទេ» ។ បើទោះបីជាមានការអះអាងពីខាងវិទ្យាសាស្ត្រថា វាមានប្រយោជន៍ក៏ដោយ។ Twitter បានចាត់ទុកសារនេះជាការផ្សព្វផ្សាយព័ត៌មានមិនពិត។

នៅក្នុងខែវិច្ឆិកា លោកបានជម្រុញឱ្យប្រជាជននៅក្នុងរដ្ឋមីឈីហ្គែន ក្រោកឈរប្រឆាំងនឹងការចាក់សោរប្រទេស ដែលនេះគឺប្រឆាំងនឹងការពារការរីករាលដាលរបស់កូវីដ១៩។

គួរបញ្ជាក់ផងដែរថា គិតត្រឹមល្ងាចថ្ងៃច័ន្ទម្សិលមិញ សហរដ្ឋអាមេរិកបានកត់ត្រាករណីឆ្លងជម្ងឺកូវីដចំនួន ១៣,៥២២,២៤៧នាក់ និងអ្នកស្លាប់ដោយកូវីដចំនួន ២៦៧,៨៤៤នាក់ ដែលជាចំនួនដ៏អាក្រក់បំផុតនៅលើពិភពលោក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ