ឈ្វេងយល់ពីសត្វចៃបំផ្លាញដំណាំ
ចៃជាសត្វល្អិតមួយប្រភេទ ដែលតែងតែបំផ្លាញដំណាំបន្លែនៅគ្រប់ដំណាក់កាលលូតលាស់ទាំងអស់ ។ ចៃគ្រប់ប្រភេទទាំងអស់ ស្ថិតក្នុងអំបូរ «អាភីឌីដេ (Aphididae)» ឈ្មោះជាភាសាអង់គ្លេស អាភីត (Aphids)…
ចៃជាសត្វល្អិតមួយប្រភេទ ដែលតែងតែបំផ្លាញដំណាំបន្លែនៅគ្រប់ដំណាក់កាលលូតលាស់ទាំងអស់ ។ ចៃគ្រប់ប្រភេទទាំងអស់ ស្ថិតក្នុងអំបូរ «អាភីឌីដេ (Aphididae)» ឈ្មោះជាភាសាអង់គ្លេស អាភីត (Aphids)…
ចៃជាសត្វល្អិតមួយប្រភេទ ដែលតែងតែបំផ្លាញដំណាំបន្លែនៅគ្រប់ដំណាក់កាលលូតលាស់ទាំងអស់ ។ ចៃគ្រប់ប្រភេទទាំងអស់ ស្ថិតក្នុងអំបូរ «អាភីឌីដេ (Aphididae)» ឈ្មោះជាភាសាអង់គ្លេស អាភីត (Aphids) ។
រុក្ខជាតិដែលជាជម្រករបស់វា
រុក្ខជាតិដែលពួកចៃតែងតែបំផ្លាញ និងយកធ្វើជាជម្រករបស់វាមាន ពពួកដំណាំសណ្ដែក ត្រសក់ ពោត ដំឡូង ខ្ទឹមបារាំង ពពួកដំណាំស្ពៃ ម្ទេស ។ល។
លក្ខណៈរូបរាង
ពពួកចៃជាទូទៅមានខ្លួនទន់ មានរាងប៉ោងស្រួចក្បាល ដងខ្លួនមានប្រវែង ៤មីល្លីម៉ែត្រ (៤លី) ។ ចៃមាន២ប្រភេទគឺ ចៃមានស្លាប និងគ្មានស្លាប ។ ចំពោះចៃមានស្លាប ដងខ្លួនមានប្រវែង ១,៦ទៅ២,៦មីល្លីម៉ែត្រ (ជិត៣លី) ។ នៅលើដងខ្លួនរបស់វា គ្របដណ្ដប់ទៅដោយជាតិម្សៅក្រមួន ពណ៌សប្រផេះ ដែលបញ្ចេញទៅលើរុក្ខជាតិដែលវារស់នៅ ។
ចៃមានស្លាប(ចៃញី) មានប្រវែងដងខ្លួនវែងជាងចៃគ្មានស្លាប ។ សរសៃឆ្នូតៗនៅលើស្លាបរបស់វា មានពណ៌ត្នោត ។
លក្ខណៈជីវសាស្ដ្រ
សត្វចៃបង្កកំណើតដោយភេទ និតអភេទ (ដោយភេទមានន័យថា ចៃញី និងចៃឈ្មោលអាចផ្ដល់កំណើតដល់កូនចៃតូចៗ ឯអភេទមានន័យថា មេចៃអាចផ្ដល់កំណើតដោយឯកឯងទៅជាកូនចៃតូចៗ ដោយមិនចាំបាច់មានចៃឈ្មោលទេ) ។ ចៃពេញវ័យ អាចបង្កកំណើតបានកូនពី២ទៅ២០ក្បាល ក្នុងមួយថ្ងៃ ។ ក្រោមលក្ខខណ្ឌអាកាសធាតុសមស្រប ថៃអាចរស់បានរហូតដល់២អាទិត្យ ។
លក្ខណៈនៃការបំផ្លាញ
ពពួកចៃបំផ្លាញដំណាំតាម២របៀប ដោយផ្ទាល់ និងដោយប្រយោល ។
ការបំផ្លាញដោយផ្ទាល់ ៖ វាច្រើនរស់នៅជាក្រុមយ៉ាងកកកុញនៅលើ និងក្រោមផ្ទៃស្លឹក និងលើទងផ្លែ សីុជញ្ជក់ត្រួយ ដោយប្រើម្ជុល ដើម្បីបីតយករុក្ខរសពីត្រួយ និងស្លឹករុក្ខជាតិ។ លទ្ធផលនៃការស៊ីបំផ្លាញ ធ្វើឱ្យស្លឹកខូចទ្រង់ទ្រាយ បន្ថយការលូតលាស់ ក្រិន និងឈានទៅដល់ងាប់ ប្រសិនបើមានការបំផ្លាញខ្លាំង ។ ពពួកចៃអស់ទាំងនោះ វាមិនត្រឹមតែសីុបំផ្លាញដំណាំទេ វាថែមទាំងបញ្ចេញអាចម៍ ឬសារធាតុម្យ៉ាងដែលមានជាតិផ្អែម ធ្វើឱ្យមានផ្សិតដុះនៅលើស្លឹករុក្ខជាតិនោះ ហើយគេតែងសង្កេតឃើញកន្លែងណាមានចៃ កន្លែងនោះមានស្រមោច ដោយស្រមោចវាមករោមសារធាតុផ្អែម ដែលបញ្ចេញពីចៃ ។
ការបំផ្លាញដោយប្រយោល៖ ការបំផ្លាញដោយប្រយោលនេះគឺមានន័យថា ពួកចៃទាំងនោះបាននាំជំងឺវីរុសចំលងដល់រុក្ខជាតិទៀត ។
វិធានការកម្ចាត់
ពពួកចៃគ្រប់ប្រភេទទាំងអស់ មានវដ្ដជីវិតរស់នៅដូចៗគ្នា និងវិធានការកម្ចាត់ក៏ដូចគ្នាដែរ។
ក្នុងការកម្ចាត់ពពួកសត្វចៃឱ្យមានប្រសិទ្ធភាព ដោយពុំចាំបាច់ប្រើថ្នាំពុលកសិកម្ម យើងមានវិធានការសាមញ្ញៗមួយចំនួនដូចខាងក្រោម៖
១-កម្ចាត់ដោយសត្រូវធម្មជាតិរបស់វា សត្វមានប្រយោជន៍ (ឧទា. ស្រមោចត្រោកអង្ក្រង។ល។)
២-ផ្ដល់ជីជាតិដល់ដី ជាពិសេសជីកំប៉ុស្ដ
៣-ប្រើថ្នាំផ្សំពីរុក្ខជាតិបាញ់់លើដំណាំ រុក្ខជាតិមួយចំនួនដូចជា ទៀបស្រុក ឬទៀបបារាំង ខ្ទឹមស ផ្លែម្ទេស ស្ដៅ ថ្នាំជក់ ក្បៀស បុិកួៈ ទឹកនោម ទឹកល្បាយសាប៊ូ យើងអាចប្រើជាថ្នាំសម្លាប់សត្វល្អិតបាន ជាពិសេសសត្វចៃ
៤.យើងអាចដាំដំណាំឆ្លាស់ ឬចម្រុះ ដើម្បីជួយកាត់បន្ថយការបំផ្លាញរបស់សត្វល្អិត ៕
ចែករំលែកព័តមាននេះ