ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុនផ្តល់គ្រឿងឥស្សរិយជូនលោកបណ្ឌិតស៊ន សំណាង ដែលផ្តល់ឱកាសឲ្យជប៉ុនសិក្សាស៊ីជម្រៅអំពីវប្បធម៌ខ្មែរ

3 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ស្ថានទូតប្រទេសជប៉ុនប្រចំានៅកម្ពុជា បានប្រកាសពីជ័យលាភីបណ្ឌិតសភាចារ្យ ស៊ន សំណាង នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ ស្ថានទូតប្រទេសជប៉ុនបានបញ្ជាក់ថា ទីស្តីការគណៈរដ្ឋមន្រ្តីនៃរដ្ឋាភិបាលជប៉ុនបានប្រកាសអំពីឈ្មោះអ្នកដែលត្រូវទទួលគ្រឿងឥស្សរិយយសសម្រាប់សរទរដូវឆ្នាំ២០២០…

រាជធានីភ្នំពេញ៖ ស្ថានទូតប្រទេសជប៉ុនប្រចំានៅកម្ពុជា បានប្រកាសពីជ័យលាភីបណ្ឌិតសភាចារ្យ ស៊ន សំណាង នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ ស្ថានទូតប្រទេសជប៉ុនបានបញ្ជាក់ថា ទីស្តីការគណៈរដ្ឋមន្រ្តីនៃរដ្ឋាភិបាលជប៉ុនបានប្រកាសអំពីឈ្មោះអ្នកដែលត្រូវទទួលគ្រឿងឥស្សរិយយសសម្រាប់សរទរដូវឆ្នាំ២០២០ ផ្តល់ជូនដល់បុគ្គលឆ្នើមដើម្បីទទួលស្គាល់ការចូលរួមចំណែករបស់បុគ្គលទាំងនេះក្នុងកិច្ចការសាធារណៈ ឬ ជាតិ និងសមិទ្ធិផលដ៏លេចធ្លោរបស់បុគ្គលទាំងនេះក្នុងវិស័យផ្សេងៗទៀតនៅក្នុងសង្គម។

លោក បណ្ឌិតសភាចារ្យ ស៊ន សំណាង ជាអតីតប្រធាន និងសាស្រ្តាចារ្យ នៃរាជប​ណ្ឌិត្យសភាកម្ពុជា នឹងទទួលគ្រឿងឥស្សរិយយស “The Order of the Rising Sun, Gold Rays with Neck Ribbon” ជាការទទួលស្គាល់ការចូលរួមវិភាគទានរបស់ឯកឧត្ដម ក្នុងកិច្ចការជំរុញនៃការផ្លាស់ប្តូរផ្នែកសិក្សាស្រាវជ្រាវ និងការយល់ដឹងពីគ្នាទៅវិញទៅមករវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា។

លោកបណ្ឌិតសភាចារ្យ ស៊ន សំណាង បានទទួលសញ្ញាបត្របណ្ឌិតប្រវត្តិសាស្រ្តពីប្រទេសបារាំងនៅឆ្នាំ ១៩៩៥។ បន្ទាប់មកលោកបានក្លាយជាសាស្រ្តាចារ្យប្រវត្តិសាស្រ្តនៅសកលវិទ្យាភូមិន្ទភ្នំពេញ និងធ្វើជាប្របណ្ឌិតសភាប្រវត្តិសាស្រ្ត ដែលក្រោយមកនៅឆ្នាំ២០០០ ប្តូរទៅជា រាជបណ្ឌិតសភាកម្ពុជា។ រាជបណ្ឌិតសភាកម្ពុជា ដែលមានព្រះរាជក្រិត្យបង្កើតនៅឆ្នាំ១៩៦៥ ប៉ុន្តែពុំទាន់បានដំណើរឡើយស្រុកទេសធ្លាក់ក្នុងភ្លើងសង្រ្គាម។

លោកបណ្ឌិតសាស្រ្តាចារ្យ ស៊ន សំណាង បានដឹកនាំរាជបណ្ឌិតសភាកម្ពុជាពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៧។

នៅក្នុងឱកាសប្រទេសពីជ័យលាភីនេះស្ថានទូតជប៉ុនបានលើកឡើងថា សម្រាប់ទាក់ទងនឹងស្ថានទូតជប៉ុន វិញ លោកបណ្ឌិតសភាចារ្យ ស៊ន សំណាង បានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលមន្រ្តីការទូតរបស់ស្ថានទូតជប៉ុនដែលជាអ្នកជំនាញភាសាខ្មែរ តាមរយៈការផ្តល់ឲ្យស្នាក់នៅជាមួយក្រុមគ្រួសាររបស់ឯកឧត្តម និងឱកាសផ្សេងទៀតដើម្បីឱ្យមន្រ្តីទាំងនោះមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីវប្បធម៌ និងសង្គមកម្ពុជា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ