ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​បា.ញ់ថ្នាំ​សម្លា.ប់មេរោគ

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ កាល​រសៀល​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៧ កម្លាំង​បសុពេទ្យ​ខេត្ត បាន​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​ភូមិ​បឹង​បា​សាក់ និង​ភូមិ​កំពង់​រលីង សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម…

ខេត្តកំពង់ចាម ៖ កាល​រសៀល​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៧ កម្លាំង​បសុពេទ្យ​ខេត្ត បាន​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​ភូមិ​បឹង​បា​សាក់ និង​ភូមិ​កំពង់​រលីង សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ដែល​បាន​ផ្ទុះ​ជំងឺ​អុតក្តាម​លើ​សត្វ​គោ​រាប់រយ​ក្បាល នា​ពេល​កន្លង​មក​នោះ ។ ក្រោយ​ពី​បាន​ចុះ​អន្តរាគមន៍​ចំនួន​២​លើក​បន្តបន្ទាប់​នេះ ធ្វើ​ឲ្យ​ជំងឺ​ដែល​បាន​យាយី​លើ​ហ្វូងគោ បាន​ថមថយ​ស្ទើរតែ​លែង​មាន​ផង​ដែរ ។

ស្ត្រី​ឈ្មោះ មួ​ង ម៉េ​ន អាយុ​៧១​ឆ្នាំ នៅ​ភូមិ​បឹង​បា​សាក់ ប្រាប់​ឲ្យ​ដឹង​ថា ៖ គាត់​បាន​ចាប់ផ្តើម​ចិញ្ចឹម​គោ​ជា​ច្រើន​ឆ្នាំ​មក​ហើយ មិន​ដែល​មាន​ផ្ទុះ​ជំងឺ​អ្វី​នោះ​ទេ តែ​ប្លែក​ត្រង់​មក​ដល់​ឆ្នាំ​២០១៧​នេះ គោ​ចំនួន​០៧​ក្បាល​បាន​កើត​ជំងឺ​អុតក្តាម ក្នុង​នោះ​មាន​០១​ក្បាល​ឈឺ​ធ្ងន់​ជាងគេ ដោយ​ក្រចក​ជើងគោ​ទាំង​៤​ចេញ​ដំ​ដៅ​មាន​ដង្កូវ​ចោះ លុះ​ពេល​ដែល​យក​កំទេច​ថ្ម​ស្អុយ​មក​ដាក់ ក៏​ចេញ​ដង្កូវ​ប៉ុន​ជើងធូប​វា​ចេញ​មក​ក្រៅ ។

គាត់​បាន​ប្រាប់​បន្ត​ទៀត​ថា ៖ គាត់​បាន​ចំណាយ​លុយ​ទៅ​ទិញ​ថ្នាំ​ពី​ផ្សារ និង​បាន​ឲ្យ​ពេទ្យ​ឯកជន​មក​ចាក់​ថ្នាំ​អុតក្តាម​លើ​គោ​គាត់ មិន​បានជា​នោះ​ទេ គ្រាន់តែ​បាន​ធូរស្រាល​គ្រាន់បើ ក្នុង​នោះ​មាន​គោ​ខ្លះ​ស៊ី​ស្មៅ​មិនកើត​ទេ ដោយសារ​តែ​ចេញ​ពងបែក​នៅ​អណ្តាត ។ បន្ទាប់​មក​ក៏​ឃើញ​កម្លាំង​បសុពេទ្យ​ខេត្ត បាន​ចុះ​មក​បាល​គោ​របស់​គាត់ ដោយ​មាន​ចែក​ថ្នាំ​សម្រាប់​ដាក់​ជើងគោ និង​ដាក់​ក្នុង​មាត់ ក្រោយ​បាន​ពី​ស្តាប់​ការ​ណែនាំ​របស់​ពេទ្យសត្វ និង​អនុវត្ត​ន៏​បែប​បច្ចេកទេស​នោះ គោ​គាត់​បាន​ធូរស្រាល​ច្រើន នឹង​បាន​ស៊ី​ស្មៅ​ជា​ធម្មតា ។ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៧ ពេទ្យសត្វ​បាន​ចុះ​មក​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​មុខ​ផ្ទះ និង​ក្រោមផ្ទះ​គាត់ ពិត​សប្បាយ​រីករាយ និង​សាទរ ។

ស្ត្រី​ឈ្មោះ នេ​ត យ៉ាង អាយុ​៦០​ឆ្នាំ នៅ​ភូមិ​បឹង​បា​សាក់ ប្រាប់​ថា ៖ គាត់​មាន​គោ​ញី​ឈ្មោល​ចំនួន​០៨​ក្បាល ដែល​បាន​ចិញ្ចឹម​ជា​ច្រើន​ឆ្នាំ​មក​ហើយ និង​មិន​ដែល​មាន​ជំងឺ​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ តែ​មក​ដល់​រដូវវស្សា​ឆ្នាំ​២០១៧​នេះ ស្រាប់តែ​កើត​ជំងឺ​អុតក្តាម​ទាំងអស់ ។ ដោយ​បាន​ទិញ​ថ្នាំ និង​ពេទ្យ​ឯកជន​មក​ចាក់​ថ្នាំ​អស់​ជិត​២០​ម៉ឺន​រៀល តែ​មិន​បានជា​នោះ​ទេ ទើបតែ​ពេទ្យសត្វ​មក​ជួយ​ព្យាបាល​១​លើក និង​បាញ់ថ្នាំ​១​លើក នៅ​ក្រៅ​ផ្ទះ និង​ក្រោមផ្ទះ​នោះ គោ​របស់​គាត់​ក៏​បានជា​សះស្បើយ ស្ទើរតែ​១០០​ភាគរយ​ទៅ​ហើយ ។

ចំណែក លោក ឆេ​ង បញ្ញា​រ័​ត្ន មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត​វិញ បាន​ឲ្យ​ដឹង​ដែរ​ថា ៖ ដោយ​ទទួល​បានការ​ណែនាំ​ពី​លោក​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​ចាត់​ឲ្យ​កម្លាំង​របស់​លោក ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ទាំង​២​ភូមិ​ខាងលើ ។ ដែល​បាន​ធ្វើ​ឡើង​បន្តបន្ទាប់​ចំនួន​២​លើក បាន​ធ្វើ​ជំងឺ​អុតក្តាម​បាន​ថមថយ​ជា​ច្រើន ធ្វើ​ឲ្យ​ពលរដ្ឋ​សប្បាយចិត្ត និង​ចែក​ថ្នាំ​បាញ់​មេរោគ​ថែម​ទៀត ។

លោក ន​ង ម៉េ​ង​ហ៊ា​ង ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត បញ្ជាក់​ថា ៖ ការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​តំបន់​ផ្ទុះ​ជំងឺ​ទាំង​២​ភូ​មិន​នេះ បាន​រួមចំណែក​ជួយ​ទប់ស្កាត់​មិន​ឲ្យ​មានការ​ឆ្លង​ទៅ​បណ្ដា​ភូមិ​ផ្សេង​ៗ​ទៀត ។ ហើយ​កម្លាំង​របស់​លោក នូវ​តែ​ត្រៀមលក្ខណៈ​ចាំ​ជួយ​ដល់​ពលរដ្ឋ ពេល​ដែល​មាន​តម្រូវការ​ចាំបាច់​បន្ត​ទៀត​នោះ ធ្វើ​យ៉ាងណា​ឲ្យ​សត្វពាហនៈ​មាន​សុខភាព​ល្អ ៕