ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពីស្អែកទៅ ប្រេងសំាងធ្លាក់ ឬបន្តឡើងថ្លៃ

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ប្រេងសំាងបានឡើងថ្លៃប៉ុន្មានសប្តាហ៍មកនេះ ប៉ុន្តែរយៈពេលកំណត់តម្លៃលក់ប្រេងសំាងនៅកម្ពុជា ដោយក្រសួងមានសមត្ថកិច្ចក្នុងរយៈពេល២សប្តាហ៍ម្តងនោះ នឹងបញ្ចប់នៅថ្ងៃទី១៥ មករានេះ ។ ចាប់ពីថ្ងៃទី១៦ មករា…

រាជធានីភ្នំពេញ ៖ ប្រេងសំាងបានឡើងថ្លៃប៉ុន្មានសប្តាហ៍មកនេះ ប៉ុន្តែរយៈពេលកំណត់តម្លៃលក់ប្រេងសំាងនៅកម្ពុជា ដោយក្រសួងមានសមត្ថកិច្ចក្នុងរយៈពេល២សប្តាហ៍ម្តងនោះ នឹងបញ្ចប់នៅថ្ងៃទី១៥ មករានេះ ។ ចាប់ពីថ្ងៃទី១៦ មករា ស្អែកទៅ ជាការកំណត់ថ្លៃនឹងមានសារជាថ្មី ។ តើប្រេងសំាងចាប់ពីស្អែកទៅនឹងធ្លាក់ថ្លៃ ឬបន្តឡើងថ្លៃទៀត ។

ប្រេងសំាងលក់តាមស្ថានីយ៍ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ មករានេះ មានប្រេងសំាងធម្មតាថ្លៃ៣ ២០០រៀល ក្នុងមួយលីត្រ ចំណែកប្រេងម៉ាស៊ូតថ្លៃ ២ ៩៥០រៀលក្នុងមួយលីត្រ ។ បើតាមក្រសួងពាណិជ្ជកម្មក្នុងប្រេងសំាងមួយលីត្ររដ្ឋយកពន្ធ ០,១៨៤៧ដុល្លារ ចំណែកប្រេងម៉ាស៊ូត០,០៧៤២ដុល្លារ ។

ប្រេងសំាងជាផ្នែកសំខាន់នៅក្នុងជីវភាពរស់នៅប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ។ ការឡើងថ្លៃប្រេងសំាង អាចបណ្តាឲ្យសេវាកម្ម ទំនិញនានាឡើងថ្លៃ ដោយសារប្រេងសំាងជាប្រភពដើមនៃការផលិត ។ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ក្នុង១លីត្រសម្តេចនាយករដ្ឋមន្រ្តី បានបញ្ចុះថ្លៃ៤សេនដុល្លារផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ