ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ១៩ដល់សហគមន៍៖ ប្រមុខដឹកនាំថាកុំភ័យស្លន់ស្លោ ហើយត្រូវមានភាពស្មោះត្រង់

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅពេលជំងឺកូវីដ១៩ បានចូលដល់សហគមន៍នាពេលនេះ​សម្តេចនាយករដ្ឋមន្រ្តី បានអំពាវនាវដល់ប្រជាពលរដ្ឋកុំមានការភ័យស្លន់ស្លោ រហូតដល់គ្រប់គ្រងស្ថានការណ៍មិនបាននោះ ។ ជាងនេះទៅទៀត ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់…

រាជធានីភ្នំពេញ ៖ នៅពេលជំងឺកូវីដ១៩ បានចូលដល់សហគមន៍នាពេលនេះ​សម្តេចនាយករដ្ឋមន្រ្តី បានអំពាវនាវដល់ប្រជាពលរដ្ឋកុំមានការភ័យស្លន់ស្លោ រហូតដល់គ្រប់គ្រងស្ថានការណ៍មិនបាននោះ ។ ជាងនេះទៅទៀត ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ដឹកនាំ ទាំងអាជ្ញាធរ ត្រូវមានភាពស្មោះត្រង់ ដែលមានន័យថា អ្នកដែលប្រឈម ត្រូវរាយការណ៍ជូនក្រសួងសុខាភិបាលនិងអាជ្ញាធរថាខ្លួនបានទៅកន្លែងណាខ្លះ និងបានជួបអ្នកណាខ្លះ ដើម្បីអាជ្ញាធរទប់ស្កាត់ករណីនេះ បានទាន់ពេលវេលា ។

ដើម្បីការពារជំងឺកូវីដ-១៩នោះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានជំរុញឲ្យប្រជាពលរដ្ឋ ត្រូវតាំងខ្លួនជាអ្នកចុះចាញ់ និងជាអ្នកខ្លាចកូវីដ តែមិនត្រូវភ័យតក់ស្លុតទេ ដោយភ្លេចការបង្ការការពារនោះទេ។ សម្តេចបានបញ្ជាក់ថា «យើងត្រូវការពារជាប់ជានិច្ច ជាពិសេសអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល» ។

ចំណែកនាយករដ្ឋានប្រយុទ្ធជមងឺឆ្លង ក្រសួងសុខាភិបាល វិញបានដាស់តឿនពលរដ្ឋនៅពេលដែលករណីផ្ទុះឆ្លងរាលដាលក្នុងសហគមន៍ក្នុងសហគមន៍នាពេលនេះ គឺពលរដ្ឋត្រូវ ជៀសវាងទៅកន្លែងប្រមូលផ្តុំគ្នាច្រើន​ ។ ជៀសវាងនៅក្នុងបន្ទប់បិទជិត​ ទោះមានគ្នាតិចក្តី និងត្រូវជៀសវាងនៅជិតគ្នាតិចជាង​ ១ម៉ែត្រកន្លះ។

​ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃអង្គារ៍នេះ បានប្រកាសពីករណីវិជ្ជមាន៣នាក់ទៀតពីព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដែលធ្វើឲ្យចំនួន​សរុបឡើងដល់​១៧នាក់។ ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដែលធ្វើឲ្យចំនួនអ្នកកើតជំងឺកូវីដ១៩ នៅកម្ពុជាកើនដល់៣២៦នាក់ តែអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន២២នាក់ប៉ុណ្ណោះ។ អ្នកជាសះស្បើយមានចំនួន៣០៤នាក់។

តែទោះយ៉ាងណាព្រឹត្តិការណ៍២៨វិច្ឆិកាបានកំពុងធ្វើឲ្យថ្នាក់ដឹកនាំនិងពលរដ្ឋកម្ពុជាព្រួយបារម្ភ។ មានមនុស្សពាក់ករណីនេះច្រើនឡើង ហើយគេសង្ស័យថាមានច្រើនទៀត ដែលគេមិនទាន់ដឹងឬបានបាត់ដាន។

នៅថ្ងៃទី៣០វិច្ឆិកាម្សិលមិញថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា បានស្នើទៅក្រសួងសុខាភិបាលដើម្បីធ្វើតេស្តថ្នាក់ដឹកនាំរដ្ឋសភា សមាជិករដ្ឋសភា និងមន្រ្តីរាជការច្រើនរយកាន់ដែលអាចមានហានិភ័យមធ្យមជាប់ទាក់ទងករណី២៨វិច្ឆិកានោះ។សម្តេចហ៊ុន សែន បានប្រកាសថាករណី២៩វិច្ឆិកាជាប់ពាក់ព័ន្ធនៅភ្នំពេញ ខេត្តសៀមរាប បន្ទាយមានជ័យ មណ្ឌលគិរីជាដើម។ មានប្រភពខ្លះបានឲ្យដឹងករណីនេះបានបង្ករឲ្យមានការប្រឈមលើសពីការលើកឡើងថា ដោយសារមន្រ្តីពាក់ព័ន្ធករណីនោះ បានចុះបំពេញបេសកកម្មនៅច្រើនកន្លែង ហើយកន្លែងខ្លះ អ្នកពាក់ព័ន្ធបានទៅដល់ជាលក្ខណៈឯកជនក៍មាន។​

មានការលើកឡើងថា ភាពស្មោះត្រង់ជាការសំខាន់មួយដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩នាពេលនេះ។ ភាពស្មោះត្រង់ គឺអ្នកដែលប្រឈម ត្រូវរាយការណ៍ជូនក្រសួងសុខាភិបាលនិងអាជ្ញាធរថាខ្លួនបានទៅកន្លែងណាខ្លះ និងបានជួបអ្នកណាខ្លះ ដើម្បីអាជ្ញាធរទប់ស្កាត់ករណីនេះ បានទាន់ពេលវេលា។ ពលរដ្ឋបាននិយាយថាជាមួយគ្នានេះ គេទាមទារឲ្យមានការ ស្មោះត្រង់ពីអាជ្ញាធរមានសមត្ថកិច្ចដែរ ។ អាជ្ញាធរមានកិច្ចគួរ ការរាយការណ៍ឲ្យពលរដ្ឋដឹងថា បុគ្គលណា កន្លែងណាដែលមានហានិភ័យខ្ពស់ ស្រួលពលរដ្ឋមានការប្រុងប្រយ័ត្ន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ