ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការរកលុយដោយគ្មានចំណេះ និងជំនាញមិនមាននិរន្តរភាពទេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អ្នកទទួលបានភាពជោគជ័យនៅក្នុងការងារនិងការសិក្សាបានលើកឡើងថាការងារដែលគ្មានចំណេះនិងជំនាញគ្មាននិរន្តរភាពសម្រាប់ជីវិតទេ វាគ្រាន់តែអាចរកប្រាក់មកដោះទាល់នៅគ្រាណាមួយប៉ុណ្ណោះ តែវាមិនថិតថេរ យូរអង្វែងនិងមិនអាចឲ្យធ្វើជីវិត រីកចម្រើននោះឡើយ។ អ្នកដែលកើតចេញពីត្រកូលកសិករ ហើយពេលនេះមានការងារល្អ មានជីវភាពសមរម្យមានសេចក្តីថ្លៃថ្នូរ…

រាជធានីភ្នំពេញ ៖ អ្នកទទួលបានភាពជោគជ័យនៅក្នុងការងារនិងការសិក្សាបានលើកឡើងថាការងារដែលគ្មានចំណេះនិងជំនាញគ្មាននិរន្តរភាពសម្រាប់ជីវិតទេ វាគ្រាន់តែអាចរកប្រាក់មកដោះទាល់នៅគ្រាណាមួយប៉ុណ្ណោះ តែវាមិនថិតថេរ យូរអង្វែងនិងមិនអាចឲ្យធ្វើជីវិត រីកចម្រើននោះឡើយ។

អ្នកដែលកើតចេញពីត្រកូលកសិករ ហើយពេលនេះមានការងារល្អ មានជីវភាពសមរម្យមានសេចក្តីថ្លៃថ្នូរ នៅក្នុងជីវិត បានលើកឡើងថា «បើអ្នកកំពុងស្ថិតនៅក្នុងស្ថានភាពក្រលំបាកនាពេលនេះ ត្រូវស៊ូអាចថាខំធ្វើការងារក្នុងពេលនេះបាន គឺធ្វើការដើម្បីបានប្រាក់យកទៅបន្តការសិក្សាមិនមែនធ្វើការហើយបោះបង់ចោលការសិក្សានោះទេ។  ត្រូវកំពុងភ្លេចស្វែងរកចំណេះនិងជំនាញដាក់ខ្លួនឲ្យបានទើបជីវិតនៅអនាគត មានភាពភ្លឺស្វាងជាងពេលនេះ» ។

លោកសុធា ជាកូនកសិករមកពីខេត្តកំពង់ចាម។ លោកថាកាលពីកុមារភាពគ្រួសារលោកដែលមានបងប្អូន៦នាក់ ឪពុកម្តាយមានការលំបាកណាស់ក្នុងការរក់ប្រាក់ឲ្យកូនសិក្សា។ អ្នកម្តាយលោកដើរស៊ីឈ្នូលដកស្ទូងឲ្យគេ ចំណែកឪពុករបស់លោកដើរលក់កម្លំាង ក្នុងរបរលីសែងឥវ៉ាន់ធ្ងន់ៗ តាមកំពង់ផែទូក ដើម្បីបានប្រាក់ឲ្យកូនរៀន។ «លោកទំាងពីរដាច់ខាតមិនឲ្យកូនៗឈប់រៀនទេ ទោះជាគាត់លំបាកបែបណា។ បងប្អូនខ្ញុំទំាងអស់សុទ្ធតែរៀនបានបរិញ្ញា​   បត្រនិងមានការងារសមរម្យ ដែលយើងគិតថា ពួកយើងបានងើបចេញពីភាពក្រីក្រ ដែលគ្រួសារក្រីក្រ របស់យើងមានច្រើនតំណមនុស្សមកហើយនោះ» ។

លោកសុធា ជាសាស្រ្តាចារ្យបង្រៀនតាមមហាវិទ្យាល័យ ចំណែកបងនិងប្អូនរបស់លោកខ្លះទៀតបានធ្វើការងាររដ្ឋនិងឯកជន នៅភ្នំពេញទំាងអស់គ្នា។ លោកសុធាននិយាយថា «ការសិក្សាមានតម្លៃណាស់សម្រាបជីវិត។ ដូច្នេះប្អូនៗជំនាន់ក្រោយកុំបណ្តោខ្លួនតាមភាពក្រីក្រពេលនេះ ហើយបោះបង់ការសិក្សានោះ បើយើងមិនរៀនពេលយើងក្រថ្ងៃនេះ អនាគតរបស់យើងប្រាកដជាទៀតមិនខានឡើង» ។

នៅមានអ្នកជោគជ័យពីរនាក់ ដែលសុទ្ធសឹងជាកូនកសិករ ហើយបច្ចប្បន្ននេះ លោកមានការងារល្អមានចំណេះដឹងខ្ពស់។ ពួកគាត់មានប្រភេពចេញពីកុមារដែលឆ្លងកាត់ការលំបាកជាច្រើន មានការតស៊ូជាខ្លំាង ដោយគិតថាមានតែចំណេះវិជ្ជាទេទើបធ្វើឲ្យមនុស្សរំដោះខ្លួនចេញពីវដ្តក្រីក្ររបស់គ្រួសារបាននោះ គឺលោក ប៉ិច ពិសី និងលោក ចន្ទ រឿន។

លោកប៉ិច ពីសី បច្ចុប្បន្នជានាយកអង្គការតម្លភាពកម្ពុជា ចំណែកលោក ប៉ា ចន្ទរឿន ជានាយកប្រតិបត្តិអង្គការប្រជាធិបតេយ្យកម្ពុជា។ លោកប៉ិច ពិសី ជាកូនកសិករនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ លោកបាននិយាយថាក្នុងជីវភាពជាកសិករ ឪពុកម្តាយលោកបានជម្នះការលំបាកដើម្បីឲ្យកូនបានសិក្សាខ្ពង់ខ្ពស់ នៅពេលដែលកូនចៅអ្នកភូមិជាច្រើន គេបានឈប់រៀនហើយទៅធ្វើការងារដែលទទួលបានកម្រៃ ភ្លាមៗ តែ​លោកឪពុកម្តាយរបស់លោក មិនឲ្យកូនឈប់រៀន ចេញទៅរកប្រាក់ នៅពេលគ្មានចំណេះនោះទេ។

ទោះជាកើតក្នុងគ្រួសារកសិករ តែលោក ប៉ិច ពិសីបានខិតខំរៀនសូត្រលោករៀនពូកែតំាងពីកុមារ រហូតបានចេញទៅរៀនថ្នាក់បណ្ឌិតនៅប្រទេសអង់គ្លេស មុនលោកបានក្លាយជាប្រធានអង្គការល្បីឈ្មោះមួយនៅកម្ពុជា។ លោកពិធីថាគ្មានអ្វីសំខាន់ជាចំណេះនោះឡើយនៅក្នុងជីវិត​។

ចំណែកលោក ប៉ា ចន្ទរឿន មានខ្សែជីវិត មិនខុសអ្នកជោគជ័យខាងលើទេ។ លោកប៉ា ចន្ទរឿន មានឪពុកម្តាយជាកសិករនិងអ្នកឡើងត្នោតនៅខេត្តកំពុងឆ្នាំង។ កាលពីកុមារភាពលោកចេះឡើងត្នោត និងធ្វើការងារកសិកម្មមិនដូចឪពុកម្តាយលោកដែរ ។ អាហារពេលព្រឹករបស់លោកនិងប្អូនៗ មុនចេញទៅសាលារៀនគឺបាយកក ស្រូបទឹកត្នោត។ ទោះលំបាកតែឪពុកម្តាយរបស់លោកបានខិតខំតស៊ូជាមួយរបរកសិកម្ម ដើម្បីឲ្យកូនៗរៀនសូត្រ មានចំណេះដឹងខ្ពង់ ខ្ពស់។ លោកប៉ា ចន្ទរឿន បានជាប់អារហាររូបករណ៍រៀនថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី។ លោករៀននិងធ្វើការនៅប្រទេសអូស្រ្តាលីច្រើនឆ្នាំ មុនមកធ្វើជាគ្រូបង្រៀន និងកិច្ចការសង្គមលើមាតុភូមិកំណើត។

បទពិសោធន៍បុគ្គលទំាងបីនាក់ខាងលើ សុទ្ធ ជាអ្នកកើតនៅក្នុងគ្រួសារក្រីក្រ តែបានឲ្យតម្លៃនិងយល់ដឹងពីសារៈសំខាន់ចំណេះវិជ្ជា ។ អ្នកជោគជ័យខាងលើបានលើកឡើងថានៅក្នុងសម័យនេះ ឱកាសសិក្សាមានច្រើន បើទោះជាគ្មានប្រាក់យ៉ាងណាក្តី សំខាន់គឺការតំាងចិត្ត តស៊ូ ហើយមានឆន្ទះរំដោះជិវិតចេញពីភាពក្រីក្រនោះទេ។

ការលើកឡើងរបស់អតីតកូនកសិករខាងលើស្របពេលដែលយុវជនខ្លះនាពេលនេះ បានត្អូញត្អែរថាខ្លួនក្រ គ្មានប្រាក់បន្តការសិក្សាហើយបានបោះបង់ការសិក្សា ដោយសារជីវភាព។ ជាមួយគ្នានេះ ក៍មានឪពុកម្តាយមួយចំនួនបានបញ្ជូនកូនតូចៗ របស់ខ្លួនឲ្យមករកប្រាក់ផ្គត់ផ្គង់គ្រួសារ ដូចជាធ្វើការងារនៅតាមភោជនីយដ្ឋាន កន្លែងលាងយន្ត ឬនៅបម្រើតាមផ្ទះគេជាដើម។ ការងារទំាងអស់នោះសុទ្ធជាការងារដែលគ្មានលំនឹង គ្មានស្ថិរភាព ហើយមិនអាចឲ្យពួកគេរំដោះខ្លួនចេញពីភាពក្រីក្របានឡើយ ប្រសិនបើពួកគេមិនខំឬគ្មានឱកាសរៀនសូត្របន្តទៀតនោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ