អ្នកជំងឺកូវីដ១៩ ៖ សោកស្តាយដែលបានចម្លងដោយអចេតនាទៅអ្នកដទៃ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំងឺកូវីដ១៩ ៖ សោកស្តាយដែលបានចម្លងដោយអចេតនាទៅអ្នកដទៃ

1 ខែ មុន
  • Phnom Penh

រាជធានីភ្នំពេញ ៖ តាមរយៈគណនីហ្វេសប៊ុក នារីម្នាក់បានអះអាងជាអ្នកឆ្លងជំងឺកូវីដ ១៩ និងដែលកំពុងសម្រាកព្យាបាលដោយដាក់ខ្លួននៅដាច់ដោយឡែកបង្ហោះសារជាវីដេអូសូមអភ័យទោស និងសោកស្តាយ ដោយសារខ្លួនមិនបានដឹងខ្លួនទាន់ពេលវេលាថាបានកើតជំងឺកូវីដ១៩ ហើយអាចនឹងចម្លងជំងឺនេះទៅអ្នកដៃ ។…

រាជធានីភ្នំពេញ ៖ តាមរយៈគណនីហ្វេសប៊ុក នារីម្នាក់បានអះអាងជាអ្នកឆ្លងជំងឺកូវីដ ១៩ និងដែលកំពុងសម្រាកព្យាបាលដោយដាក់ខ្លួននៅដាច់ដោយឡែកបង្ហោះសារជាវីដេអូសូមអភ័យទោស និងសោកស្តាយ ដោយសារខ្លួនមិនបានដឹងខ្លួនទាន់ពេលវេលាថាបានកើតជំងឺកូវីដ១៩ ហើយអាចនឹងចម្លងជំងឺនេះទៅអ្នកដៃ ។ ការចម្លងទៅអ្នកដទៃ ដោយសារមិនបានការពារខ្លួន ពិសេសការឃុំខ្លួនដោយឡែកទាន់ពេលវេលានោះ។

អ្នកអះអាងថា មានជំងឺកូវីដ១៩ បានបង្ហាញខ្លួន តាម Facebookនេះ ភេទស្រី កាត់សក់ខ្លី ពាក់ម៉ាស នៅនិយាយ ។ គាត់បានលើកឡើងថា «ប្រសិនបានដឹងខ្លួនថា មានជំងឺនេះ លឿនជាងនេះបន្តិច ហើយបានឃុំខ្លួន​ដាច់ដោយឡែក​នោះ ប្រហែលជាល្អជាងនេះ» ។ នាងបាន សូមអភ័យទោស និងសម្តែងការសោកស្តាយ ប្រសិនបានធ្វើឲ្យមានអ្នកពាក់ព័ន្ធ ។ នោះជាទង្វើរអចេតនាប៉ុណ្ណោះ ។

ស្រ្តីដែលចេញមុខសូមទោសសាធារណជន និងបានរៀបរាប់ពីស្ថានភាពជំងឺកូវីដ១៩នេះ បានធ្វើឡើង តាមបណ្តាញសង្គម ដោយមានហ្វេសប៊ុកឈ្មោះ CHAN THA ។ បើផ្ទៀងផ្ទាត់ឈ្មោះ CHAN THA  ទៅអ្នកដែលកើតកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា មានស្រ្តីម្នាក់ឈ្មោះ YEAK CHANTHA អាយុ​២៨ឆ្នាំ បានឆ្លងជំងឺកូវីដ១៩ ពិតប្រាកដមែន នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៥ ធ្នូនេះ។

តាមក្រសួងស្រ្តីខ្មែរ ឈ្មោះ YEAK CHANTHA អាយុ២៨ឆ្នាំ រស់នៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ អ្នកលក់ដូរនៅក្នុងហាងសម្លៀកបំពាក់ PEDRO ផ្លូវព្រះសីហនុ។

តាមបណ្តាញសង្គម CHANTHA  បានផ្តាំផ្ញើដល់ពលរដ្ឋរក្សាសុខភាព ហាត់ប្រាណ និងទទួលទាន សម្រាកឲ្យបានគ្រប់គ្រាន់ និងអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ។ CHANTHA បានលើកចិត្តឲ្យពលរដ្ឋដែលសង្ស័យពាក់ចេញទៅធ្វើចត្តាឡីស័ក ដោយកុំព្រួយបារម្ភ និងភ័យខ្លាចហើយចាត់ទុកការធ្វើចត្តាឡីស័កជាពេលវេលាវិស្សមកាល និងលំហែតែប៉ុណ្ណោះ ។ អ្នកមានជំងឺកូវីដ១៩ អះអាងនៅពេលធ្វើចត្តាឡីស័កព្រូពេទ្យបានយកចិត្តទុក និងបានផ្តល់អាហារថ្នាំពេទ្យគ្រប់គ្រាន់។

ព្រឹត្តិការណ៍សហគមន៍២៨ វិចិ្ឆកា ធ្វើឲ្យកម្ពុជាប្រឈមខ្លំាងនឹងការរីករាលដាលជំងឺកូវីដ១៩ ដោយសារគេមិនទាន់កំណត់ក្បាលកន្ទុយប្រភពឆ្លងជំងឺនេះបាននៅឡើយ ។ សម្តេចនាយករដ្ឋមន្រ្តី លើកឡើងថា ករណីនេះអាចជាមហន្តរាយធ្ងន់ធ្ងរចំពោះសង្គមជាតិ ប្រសិនអ្នកពាក់ព័ន្ធមិនបានធ្វើចត្តាឡីស័ក និងមិនចេញមកធ្វើតេស្តនោះ ។ វិធានសំខាន់នៅពេលនេះ សម្តេចបានជំរុញអ្នកជំងឺផ្តល់ភាពស្មោះត្រង់ក្នុងការឆ្លើយប្រាប់ថាខ្លួនបានទៅទីណាហើយជួបអ្នកណាខ្លះ ដើម្បីអាជ្ញាធរកំណត់មុខសញ្ញា ទប់ស្កាត់កុំឲ្យស្ថានការណ៍រីកធំឡើង។

ជាមួយគ្នានេះចាប់ពីពេលនេះ សម្តេចនាយករដ្ឋមន្រ្តី បានអនុញ្ញាតឲ្យក្រសួងសុខាភិបាលផ្សព្វផ្សាយពីអត្ថសញ្ញាណអ្នកជំងឺកូវីដ១៩ ដើម្បីឲ្យសាធារណជនបានការពារខ្លួន កាន់មានប្រសិទ្ធភាពផងដែរ៕