ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេជ្ជបណ្ឌិត​ថា លោក Trump គ្មាន​គ្រុនក្តៅ​ទេ ហើយ​អាកា​រៈ​ក៏​ល្អ​ប្រសើរ​ដែរ

1 ឆ្នាំ មុន

អា​មេ​រិ​ក​ ៖ ​តាម​ប្រភព​ព័ត៌មាន Reuters បានឱ្យ​ដឹង​ថា វេជ្ជបណ្ឌិត​នៅ​សេត​វិមាន លោក Sean Conley បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​ថា…

អា​មេ​រិ​ក​ ៖ ​តាម​ប្រភព​ព័ត៌មាន Reuters បានឱ្យ​ដឹង​ថា វេជ្ជបណ្ឌិត​នៅ​សេត​វិមាន លោក Sean Conley បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​ថា លោក​ប្រធានាធិបតី​អា​មេ​រិ​ក Donald Trump កំពុង​តែ​មាន​អាកា​រៈ​ល្អ​ប្រសើរ ហើយ​មិន​មាន​គ្រុនក្តៅ​ទេ ក្នុង​រយៈពេល ២៤ ម៉ោង​ចុង​ក្រោយ បន្ទាប់​ពី​រក​ឃើញ​ថា​មាន​ផ្ទុក​ជំងឺ​​កូ​វី​ដ​១៩ កាលពី​ថ្ងៃ​សុក្រ​។

Picture

លោក​វេជ្ជបណ្ឌិត Conley បាន​មាន​ប្រសាសន៍​ថា​៖ «​ក្រុមការងារ​និង​ខ្ញុំបាទ​ផ្ទាល់ ពិតជា​រីករាយ​ណាស់​ជាមួយនឹង​អាកា​រៈ​ល្អ​ប្រសើរ​របស់​លោក​ប្រធានាធិបតី​»។​

White House, doctors differ on Trump's health outlook after COVID-19  hospitalization | CBC News

លោក Conley រួម​ជាមួយ​ក្រុម​គ្រូពេទ្យ​ដទៃ​ទៀត ដែល​កំពុង​ព្យាបាល​ប្រធានាធិបតី​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​យោធា​ជាតិ Walter Reed បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​ខ្លី​មួយ​នៅ​មុខ​មន្ទីរពេទ្យ​។

White House doctor says Trump doing 'very well' at hospital | Raleigh News  & Observer

បុគ្គលិក​ពេទ្យ​របស់​លោក​ប្រធានាធិបតី Trump បាន​និយាយ​ថា លោក​ប្រធានាធិបតី​មិន​មាន​ប្រើប្រាស់​អុក​ស៊ី​សែន ឬ ប្រើ​ថ្នាំ Hydroxychloroquine ទេ​។ លោក Conley បាន​និយាយ​ថា លោក Trump បាន​ចាប់ផ្តើម​ព្យាបាល​ជាមួយ​ថ្នាំ Remdesivir ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជួយ​ឱ្យ​អ្នកជម្ងឺ​បាន​ធូរស្បើយ​ពី​ជំងឺ​កូ​វី​ដ​៕ ដក​ស្រង់​ចេញពីវេបសាយ ៖ reuters