លុយពី១០០ទៅ១៧០លានប្រើប្រាស់ក្នុងការជូញដូរផ្សារហ៊ុនក្នុងមួយថ្ងៃៗ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយពី១០០ទៅ១៧០លានប្រើប្រាស់ក្នុងការជូញដូរផ្សារហ៊ុនក្នុងមួយថ្ងៃៗ

3 ខែ មុន
  • Phnom Penh

រាជធានីភ្នំពេញ ៖ ទំហំជួញដូរភាគហ៊ុនសរុប នៅថ្ងៃទី១៣ មករា មានចំនួន ១៦០,៥៦ លានរៀល ថ្ងៃទី១២មករា សរុបមានចំនួន…

រាជធានីភ្នំពេញ ៖ ទំហំជួញដូរភាគហ៊ុនសរុប នៅថ្ងៃទី១៣ មករា មានចំនួន ១៦០,៥៦ លានរៀល ថ្ងៃទី១២មករា សរុបមានចំនួន ១៤៦,៨៦ និងថ្ងៃទី១១មករា ទំហំជួញដូរ មាន១៨៤,០៧ លានរៀល។​ការជួញដូរផ្សារហ៊ុន អ្នកជំនាញថា ឡើងចុះអាស្រ័យបរិយាសសង្គម សង្គមសេដ្ឋកិច្ច និងនយោបាយ ។

Picture

ទំនងដោយសារស្ថាភាពជំងឺកូវីដ១៩ កាន់តែល្អប្រសើរទីផ្សារហ៊ុននៅ​កម្ពុជា បានងើបថ្លៃឡើងវិញខ្លះ ។ កាលពីថ្ងៃទី១៣ មករា សន្ទស្សន៍ផ្សារហ៊ុន បានបន្តកើនឡើង ចំនួន០,៣៨%ទៀត ដល់៦៣៧,៧៩ ពិន្ទុ។

Picture

ភាគហ៊ុន PWSA PPSP និងABC បានកើនឡើងចន្លោះពី២០រៀល ទៅ១០០រៀល មកដល់៦.២០០រៀល ១.១៩០រៀល និង១៦.៧៨០រៀង រៀងគ្នា។ តែភាគហ៊ុនGTI និងPPAP បានធ្លាក់ចុះ១៥០រៀល និង១០០រៀល មកត្រឹម៣.៤៥០រៀល និង១១.៦០០រៀល។ ដោយឡែក ភាគហ៊ុនពីរផ្សេងទៀត រួមមាន PAS និងPEPC បានរក្សាថ្លៃថេរដដែលត្រឹម១៣.៩០០រៀល និង២.៨០០រៀល ៕

Picture