មន្ត្រីជាន់ខ្ពស់​​បង្ហើប​ថា ស្ថានភាព​របស់​លោក​​​ត្រាំ​អាក្រក់​ជាង​ការ​ផ្សាយ​ជា​សាធា​​រ​ណៈ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់​​បង្ហើប​ថា ស្ថានភាព​របស់​លោក​​​ត្រាំ​អាក្រក់​ជាង​ការ​ផ្សាយ​ជា​សាធា​​រ​ណៈ

8 ខែ មុន

អា​មេ​រិ​ក​៖​តាម​ប្រភព​ព័ត៌មាន Reuters បានឱ្យ​ដឹង​ថា ប្រធាន​បុគ្គលិក​នៃ​សេត​វិមាន White House លោក Mark Meadows បាន​បង្ហាញ​ថា…

អា​មេ​រិ​ក​៖​តាម​ប្រភព​ព័ត៌មាន Reuters បានឱ្យ​ដឹង​ថា ប្រធាន​បុគ្គលិក​នៃ​សេត​វិមាន White House លោក Mark Meadows បាន​បង្ហាញ​ថា ស្ថានភាព​របស់​ប្រធានាធិបតី Donald Trump កាលពី​ថ្ងៃ​សុក្រ គឺ​អាក្រក់​ជាង​អ្វី​ដែល​មន្ត្រី​បាន​ប្រកាស​ជា​សាធារណៈ ដោយ​និយាយ​ថា​គ្រូពេទ្យ​ណែនាំ​ឱ្យ​ប្រធានាធិបតី​ទៅ​មន្ទីរពេទ្យ បន្ទាប់​ពី​បានឃើញ​ថា​ លោក​មាន​គ្រុនក្តៅ ហើយ​កម្រិត​អុក​ស៊ី​សែន​ឈាម​របស់​គាត់​បាន​ធ្លាក់​ចុះ​យ៉ាង​ឆាប់រហ័ស​។

Picture

លោក Meadows បាន​ធ្វើ​អត្ថាធិប្បាយ​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ទូរទស្សន៍ Fox News ដែល​បាន​ចាក់​ផ្សាយ​នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ ដែល​បាន​រាប់​បញ្ចូល​ការ​វាយតម្លៃ ដែល​មាន​ភាព​ចម្រូងចម្រាស់​និង​មិន​ទាន់​ច្បាស់លាស់ រយៈពេល​២​ថ្ងៃ ទៅ​លើ​សុខភាព​របស់​ប្រធានាធិបតី​អាយុ ៧៤​ឆ្នាំ​។

White House Chief of Staff Says Trump Is Doing Very Well | Top News | US  News

លោក Meadows បាន​ប្រាប់​សារព័ត៌មាន Fox ថា​៖ «​ខ្ញុំ​អាច​ប្រាប់​អ្នក​ទាំងអស់​គ្នា​បាន​ថា អ្វី​ដែល​យើង​បានឃើញ​ គឺ​លោក Trump មិន​មាន​គ្រុនក្តៅ ហើយ​មាន​កម្រិត​អុក​ស៊ី​សែន​ធម្មតា​។ កាលពី​ព្រឹក​ម្សិលមិញ គាត់​មាន​គ្រុនក្តៅ ហើយ​កម្រិត​អុក​ស៊ី​សែន​របស់​លោក​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ តែ​លោក​នៅ​តែ​អាច​ងើប​ដើរទៅ​វិញ​មក​បានជា​ធម្មតា​»។​

Trump taps key Hill ally Mark Meadows to be chief of staff - POLITICO

មន្ត្រី​សេត​វិមាន​រួម​ទាំង​លោក Meadows បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា លោក Trump កំពុង​មាន «​រោគ​សញ្ញា​ស្រាល​» ហើយ​បន្ត​ធ្វើការ​ជា​ធម្មតា​។ ទោះ​យ៉ាងណា លោក​បាន​ប្រាប់ Fox News ថា​ គ្រូពេទ្យ​មក​ពី Walter Reed និង Johns Hopkins បាន​ផ្តល់​អនុសាសន៍​ថា Trump ត្រូវ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕ ដក​ស្រង់​ចេញពី​វេបសាយ ៖ reuters