រាជធានីភ្នំពេញ ៖ អ្នកស្រី ធី សុវណ្ណថា អតីតសកម្មជននយោបាយអតីតគណបក្សប្រឆាំងនិងជាអ្នកប្រើប្រាស់បណ្តាញសង្គម Faccbook មានឈ្មោះល្បីម្នាក់ដែលក្រោយមកងាកចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជា បានអះអាងថានាងមានជំងឺនិងបានធ្លាក់ខ្លួនឈឺ រហូតត្រូវចូលបន្ទប់វះកាត់ ។

លោក ផែ សុវណ្ណារិទ្ធ បានបង្ហោះសារថា ភិរយារបស់លោក គឺ អ្នកស្រី ធី សុវណ្ណថា បានដុះសាច់៤ដុំ មួយដុំៗ មានទំហំប៉ុនផ្លែពុទ្រា ។ ជាសាច់ដុំក្នុងពោះ ដែលមានយូរហើយ ហើយតែងតែធ្វើឲ្យឈឺចុកពោះ ជាប្រចាំ។ លោកបានបន្ថែមថា គ្រួសារលោកមានគម្រោងទៅវះកាត់នៅប្រទេសថៃ ឬសិង្ហបុរី ប៉ុន្តែដោយសារជំងឺកូវីត-១៩ មិនអាចចេញទៅវះកាត់បាន ក៍សម្រេចចិត្តធ្វើការវះកាត់នៅក្នុងស្រុក។

មុនចូលវះកាត់អ្នកស្រី ធី សុវណ្ណថា បង្ហាញជាសាធារណៈថា »ខ្ញុំមានជំងឺរាំរៃ យូរហើយថ្ងៃនេះ ត្រូវចូលវះកាត់» ។

ការវះកាត់លើខ្លួនអ្នកស្រី ធី សុវណ្ណថា គ្រូពេទ្យបានប្រើពេលជិតរ៥ម៉ោង។ លោក ផែ សុវណ្ណារិទ្ធ បាននៅកំដរភរិយានៅមន្ទីរពេទ្យ។ លោកបានសរសេរថា «ការវះកាត់ជិត ៥ម៉ោង បានបញ្ចប់។ ប្រពន្ធខ្ញុំកំពុងប្រើវិញ្ញាណ ដង្ហើម ចង្វាក់បេះដូងតស៊ូប្រយុទ្ធដើម្បីដឹងខ្លួន» ។
លោកបានលើកទឹកចិត្តប្រពន្ធនៅក្នុងបន្ទប់វះកាត់ថា « ស៊ូៗអូន ។ខ្ញុំដឹង គាត់ត្រូវការកម្លាំងចិត្តពីខ្ញុំ និងអ្នកទាំងអស់គ្» ”។ អ្នកស្រីធី សុវណ្ណថា ត្រូវគេស្គាល់ដំឡូងជាសកម្មជនគណបក្សប្រឆំាង គឺអតីតគណបក្សសង្រ្កោះជាតិហើយក្រោមមកគាត់បានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ។


យ៉ាងណាមិញ នៅរសៀលថ្ងៃទី ៣ ខែធ្នូនេះ អ្នកនាងធី សុវណ្ណថា បានបញ្ជាក់ថា អ្នកនាងបានដឹងខ្លួននិងអាចទទួលទានអាហារបានខ្លះៗ ក្រោយសន្លប់អស់ជិត ១០ ម៉ោង ក្រោយការវះកាត់នោះ ។
ក្នុងនោះផងដែរ គេសង្កេតឃើញថា ជាមួយនឹងរូបភាពនៃការចូលបន្ទប់វះកាត់និងសន្លប់ស្តូកស្តឹងនោះ ក៏មានអ្នកគាំទ្ររូបនាងជាច្រើនបានផ្ញើសារជូនពរឲ្យនាងបានដឹងខ្លួននិងជាសះស្បើយ ៕




ចែករំលែកព័តមាននេះ