ពុទ្ធសាសនបណ្ឌិត្យរំលឹកខួប៥១ឆ្នាំថ្ងៃសម្តេចព្រះសង្ឃរាជ ជួន ណាត យាងចូលព្រះទិវង្គត


រាជធានីភ្នំពេញ ៖ ទំនងជាមនុស្សមួយចំនួនមិងដឹង និងមិនចាំ ប៉ុន្តែសម្រាប់ពុទ្ធសាសនបណ្ឌិត្យ បានចងចំានិងបានផ្សាយអំពីថ្ងៃ ដែល សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត ជោតញ្ញាណោ សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា យាងចូលព្រះទិវង្គត​ ។​

សម្ដេចព្រះសង្ឃរាជជួន ណាត បានយាងចូលព្រះទិវង្គត​ នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ១៩៦៩ ដែលគិតមកដល់ឆ្នាំ២០២០នេះ មានរយៈពេល៥១ឆ្នាំហើយ។

ពុទ្ធសាសនបណ្ឌិត្យ បានលើកឡើងថា “ថ្ងៃនេះជាថ្ងៃ រំលឹកដល់សេចក្តីរន្ធត់ចិត្ត ភ្លាំងភ្លេច ស្មារតី ព្រោះបាត់បង់នូវពេជ្រមួយដុំធំនៃកម្ពុជរដ្ឋ។ សូម​ថ្វាយមហាព្រះរាជកុសលថ្វាយ​ ព្រះ​វិញ្ញាណក្ខន្ធ​ សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ សូម​ទ្រង់យាង​បដិសន្ធិ​ ក្នុង​ព្រះ​បរម​សុគតិភព​ កុំ​បី​ឃ្លៀងឃ្លាត​ឡើយ”។

សម្ដេច​ព្រះសង្ឃរាជ ទ្រង់​ប្រសូត​នៅ​ថ្ងៃ​អង្គារ ​​ទី​១១ ខែ មីនា ឆ្នាំ១៨៨៣ នៅ​ភូមិ​កំរៀង សង្កាត់​រកា​កោះ ស្រុក​គង​ពិសីខេត្តកំពង់ស្ពឺ ក្នុង​ត្រកូល​កសិករដែលមានបងប្អូនពីរនាក់។

ក្នុងចំណោមស្នាព្រះហស្តរបស់ព្រះសង្ឃរាជ ជួន ណាត សម្រាប់ប្រទេសជាតិ គឺ វចនានុក្រមខ្មែរ សៀវភៅវេយ្យាករណ៍បាលី គហិបតិបិត្ត សាមណេរវិន័យ បោតិម្ខោកសង្ខេប កាព្យលោកធម៍ សុភមង្គលគាថាបថ្យាវត្ត អត្តបទផ្សេងៗចុះក្នុងទស្សនាវដ្តីកម្ពុជា សុរិយា ពន្លឺពុទ្ធចច្រ និងសៀវភៅផ្សេងៗ ជាច្រើនទៀត។ ជាពិសេស ស្នាព្រះហស្តសម្តេចព្រះសង្ឃរាជ ដែលរំលឹកអោយឃើញរាល់ថ្ងៃនោះ គឺ “បទនគររាជ” សំរាប់ភ្លេងជាតិខ្មែរ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ