ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​ផ្នែក​បុគ្គលិក​របស់​សេត​វិមាន​អា​មេ​រិ​ក មាន​ផ្ទុក​​កូ​វី​ដ​គួរ​ឱ្យ​ព្រួយបារម្ភ

3 ឆ្នាំ មុន

អា​មេ​រិ​ក​៖​មន្ត្រី​ពីរ​រូប​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន CNN ថា​ប្រធាន​ផ្នែក​បុគ្គលិក​នៃ​សេត​វិមាន White House អា​មេ​រិ​ក លោក Mark Meadows បាន​ធ្វើតេស្ត​វិជ្ជមាន​រក​ឃើញ​ថា…

អា​មេ​រិ​ក​៖​មន្ត្រី​ពីរ​រូប​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន CNN ថា​ប្រធាន​ផ្នែក​បុគ្គលិក​នៃ​សេត​វិមាន White House អា​មេ​រិ​ក លោក Mark Meadows បាន​ធ្វើតេស្ត​វិជ្ជមាន​រក​ឃើញ​ថា ​មាន​ផ្ទុក​ជំងឺ​​កូ​វី​ដ​១៩​។

Trump chief of staff Mark Meadows tests positive for Covid-19

លោក Meadows បាន​ធ្វើ​ដំណើរ​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់​ត្រាំ នៅ​ថ្ងៃ​អាទិត្យ​ និង​ថ្ងៃ​ច័ន្ទ​។ គាត់​ក៏​នៅ​ឯ​ពិធីជប់លៀង​ពេល​យប់​នៃ​ការ​បោះ​ឆ្នោត​នៅ​សេត​វិមាន​នៅ​ថ្ងៃ​អង្គារ និង​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​សមាជិកគ្រួសារ​របស់​ប្រធានាធិបតី​។

ជំនួយការ​សេត​វិមាន​ម្នាក់​បាន​និយាយ​ថា ពេល​នេះ​ក្រុម​មន្ត្រី​សេត​វិមាន​មានការ​ភិតភ័យ នៅ​ពេល​ដែល Meadows នៅ​ជុំវិញ​បុគ្គលិក​ដទៃ​ទៀត ខណៈ​ពេល​ដែល​អាច​ចម្លង​បាន​។ សេត​វិមាន​បាន​អញ្ជើញ​មនុស្ស​ឱ្យមក​ធ្វើតេស្ត​រក​មើលជំងឺ​នេះ​។

White House chief of staff Mark Meadows tests positive for Covid-19

លោក Alyssa Farah នាយក​ផ្នែក​ទំនាក់ទំនង​នៃ​សេត​វិមាន​បាន​និយាយ​ថា នឹង​មានការ​ត្រួត​ពិនិត្យ​សីតុណ្ហភាព​និង​ការ​ប្រុង​ប្រយ័ត្ន ដែល​ត្រូវ​បាន​ផ្តល់​ឱ្យ​ដោយសារ​ជំងឺ​រាតត្បាត​នេះ​។ ផែន​ការ​ដំបូង​ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​មួយ​នៅ​សណ្ឋាគារ Trump ត្រូវ​បាន​គេ​បញ្ឈប់ ដោយសារ​តែ​ការ​រឹតត្បិត​ក្នុងស្រុក ចំពោះ​ការ​ប្រមូលផ្ដុំ​ក្នុងផ្ទះ ហើយ​ខ្លាច​មានការ​ផាកពិន័យ​ធ្ងន់ធ្ងរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ