បារាំងបានក្លាយជាប្រទេសទី១នៅអឺរ៉ុបមានករណីឆ្លងលើសពី២លាន – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំងបានក្លាយជាប្រទេសទី១នៅអឺរ៉ុបមានករណីឆ្លងលើសពី២លាន

6 ខែ មុន

បារាំង ៖ តាមប្រភពព័ត៌មាន Reuters បានឱ្យដឹងថា ប្រទេសបារាំងកាលពីថ្ងៃអង្គារបានក្លាយជាប្រទេសដំបូងបង្អស់នៅអឺរ៉ុប ដែលមានករណីឆ្លងកូវីដសរុបទូទាំងប្រទេសជាង២លានករណី បើទោះបីជាមានការចាក់សោរនៅទូទាំងប្រទេសកាលពីថ្ងៃទី៣០ ខែតុលា ដែលបានធ្វើឱ្យមានការថយចុះយ៉ាងខ្លាំងនៃការឆ្លងថ្មីក៏ដោយ។​…

បារាំង ៖ តាមប្រភពព័ត៌មាន Reuters បានឱ្យដឹងថា ប្រទេសបារាំងកាលពីថ្ងៃអង្គារបានក្លាយជាប្រទេសដំបូងបង្អស់នៅអឺរ៉ុប ដែលមានករណីឆ្លងកូវីដសរុបទូទាំងប្រទេសជាង២លានករណី បើទោះបីជាមានការចាក់សោរនៅទូទាំងប្រទេសកាលពីថ្ងៃទី៣០ ខែតុលា ដែលបានធ្វើឱ្យមានការថយចុះយ៉ាងខ្លាំងនៃការឆ្លងថ្មីក៏ដោយ។​

France tops 2 million Covid-19 cases

ប្រទេសបារាំងស្ថិតនៅលំដាប់ទីបួននៅលើចំណាត់ថ្នាក់ប្រទេសដែលមានអ្នកឆ្លងច្រើនជាងគេ ដោយមានចំនួន ២,០៣៦,៧៥៥នាក់ នៅពីក្រោយសហរដ្ឋអាមេរិក ឥណ្ឌា និងប្រេស៊ីល។ ជាមួយនឹងចំនួនអ្នកស្លាប់ដល់ទៅ ៤៥,០០០នាក់ ប្រទេសបារាំងជាប់ចំណាត់ថ្នាក់ទី៧ នៃចំនួនអ្នក​ស្លាប់ដោយកូវីដ ទូទាំងពិភពលោក។

Picture

រហូតមកដល់ពេលនេះ ប៉ែកអឺរ៉ុបបានរាយការណ៍ថា មានករណីឆ្លងជិត ១៤លាន ៥សែន ដែលធ្វើឱ្យតំបន់នេះ ក្លាយជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេបំផុតនៅលើពិភពលោក និងមានចំនួនច្រើនជាង ២៦% នៃការឆ្លងទាំងអស់។

បន្ទាប់ពីបានឈានដល់ក​ម្រិតខ្ពស់នៃការឆ្លងថ្មីជិត ៨៧,០០០ក្នុងរយៈពេលតែមួយថ្ងៃ នៅថ្ងៃទី៧ ខែវិច្ឆិកា អត្រាឆ្លងនៅប្រទេសបារាំងបានធ្លាក់ចុះយ៉ាងខ្លាំង ជាមួយនឹងចំនួនសរុបនៅត្រឹមតែ ៩៤០៦ករណី។ តួលេខនៅថ្ងៃច័ន្ទ ហាក់ដូចជាធ្លាក់ចុះ ខណៈដែលមានការធ្វើតេស្តតិចជាងនៅថ្ងៃអាទិត្យ។

Picture

រដ្ឋមន្រ្តីក្រសួងសុខាភិបាលបារាំង លោក Olivier Veran បាននិយាយកាលពីថ្ងៃអង្គារថា បារាំងកំពុងគ្រប់គ្រងការឆ្លងវីរុសនេះ ប៉ុន្តែមិនទាន់បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្ធូរបន្ថយការជាប់គាំងថ្នាក់ជាតិលើកទី២ ដែលបានដាក់ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជម្ងឺនេះទេ៕