ទិវាទេសចរណ៍ពិភពលោក ៖កម្ពុជាលើកពីកំណើនអ្នកទេសចរបរទេសក្នុងរយៈពេល២១ឆ្នាំ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិវាទេសចរណ៍ពិភពលោក ៖កម្ពុជាលើកពីកំណើនអ្នកទេសចរបរទេសក្នុងរយៈពេល២១ឆ្នាំ

8 ខែ មុន

រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានចេញសារលិខិតអបអរសាទរទិវាទេសចរណ៍​ពិភពលោក ក្នុងថ្ងៃទី២៧កញ្ញានេះក្រោមប្រធានបទ «ទេសចរណ៍ និងការអភិវឌ្ឍជនបទ» ។ ក្នុងសារលិខិតនោះ…

រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានចេញសារលិខិតអបអរសាទរទិវាទេសចរណ៍​ពិភពលោក ក្នុងថ្ងៃទី២៧កញ្ញានេះក្រោមប្រធានបទ «ទេសចរណ៍ និងការអភិវឌ្ឍជនបទ» ។

Picture


ក្នុងសារលិខិតនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានអបអរសាជាថ្មី ដែលឆ្នាំ២០១៩ កន្លងទៅ ពិភពលោកបានទទួលទេសចរអន្តរជាតិរហូតដល់ ១,៥០០ លាននាក់ ក្នុងអត្រាកំណើន ៤% ចូលរួមបង្កើតការងារប្រមាណ ៣៣០ លាននាក់ ត្រូវជា ១០% នៃការងារសរុប បង្កើតចំណូលចូលសេដ្ឋកិច្ចប្រមាណ ១០.៣% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក (World GDP) តំណាងឲ្យ ៧% នៃការនាំចេញសរុបរបស់ពិភពលោក និងប្រមាណ ២៩% នៃការនាំចេញសរុបផ្នែកសេវាកម្ម។

Picture

វិស័យទេសចរណ៍នៅតែបន្តស្ថិតក្នុងលំដាប់លេខ ៣ នៃការនាំចេញពិភពលោក បន្ទាប់ពីការនាំចេញប្រេងឥន្ធនៈ និងការនាំចេញផលិតផលគីមី នាំមុខការនាំចេញរថយន្ត និងផលិតផលចំណីអាហារ។

Picture

សម្រាប់កម្ពុជា ប្រមុខដឹកនាំលើកឡើងថា វិស័យទេសចរណ៍មានកំណើនគួរជាទីមោទនៈ ដោយកើនពីការទទួលទេសចរអន្តរជាតិចំនួនតែជាង ២៨ ម៉ឺននាក់ ឆ្នាំ១៩៩៨ រហូតដល់ ៦.៦ លាននាក់ នៅឆ្នាំ២០១៩ និងបានបង្កើតការងារផ្ទាល់ជូនប្រជាពលរដ្ឋជាង ៦៣ ម៉ឺននាក់ និងការងារមិនផ្ទាល់រាប់សិបម៉ឺននាក់ថែមទៀត។

Picture

តែគួរឲ្យស្តាយមិនថាកម្ពុជានិងសកលោកទំាងមូលទេ ចាប់ពីដើមឆ្នាំ២០២០ រហូតដល់ពេលបច្ចុប្បន្ន បានរងផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ផងដែរ។

Picture

សម្តេចតេជោ ហ៊ុន សែនលើកឡើងថា ស្ថិតនៅក្នុងកាលៈទេសៈដ៏លំបាកនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានសហការជាមួយអង្គការសុខភាពពិភពលោក និងភាគីពាក់ព័ន្ធផ្សេងៗ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់ គ្មានការឆ្លងរីករាលដាលនៅក្នុងសហគមន៍ គ្មានករណីស្លាប់ មានតែករណីវិជ្ជមាននាំចូលតិចតួចដែលបានទទួលការត្រួតពិនិត្យ ព្យាបាល ថែទាំដោយគ្រូពេទ្យជំនាញកម្ពុជា គ្រូពេទ្យស្ម័គ្រចិត្ត ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធប្រកបដោយភាពហ្មត់ចត់។

លើសពីនេះទៀត រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធាននានា ដើម្បីជួយសង្គ្រោះអាជីវកម្ម បុគ្គលិកបម្រើការងារ ព្រមទាំងប្រជាពលរដ្ឋក្រីក្ររងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ផងដែរ។

Picture

វិស័យទេសចរណ៍កម្ពុជាចាត់ទុកថាជាមាសប៉ៃតង។ កម្ពុជាដែលជាដែនដីដ៍ចំណាស់នៅក្នុងសកលលោក មាន វប្បធម៌ ប្រពៃណីសម្បូរបែបប៉ុណ្ណោះទេ ថែមទាំងប្រាង្គប្រាសាទរាបរយ នៅពេញប្រទេសពិសេសខេត្តសៀមរាប។ កម្ពុជាមានតំបន់ឆ្នេរដ៍ស្រស់ស្អាត ទេសភាពភ្នំ ព្រៃប្រឹក្សា ដែលជាអេកូទេសចរណ៍ជាច្រើនកន្លែង៕  

Picture
Picture