ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរ​រក​អុស​ប្រទះ​ឈើ​ងាប់​…​រឿង​អី​មិន​យក?(មានវីដេអូ)

7 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​គ​របាល​ខេត្តស្ទឹងត្រែង​មួយ​ក្រុម​ត្រូវ​បាន​អ្នក​រកស៊ី​ដឹកឈើ​ចោទ​ថា​បាន​គំរាម​ទារប្រាក់​ចំនួន​២៥០​ដុល្លារ​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​រថយន្ត​ដឹកឈើ​ចំនួន​៣​គ្រឿង ។ ករណី​នេះ​បាន​កើតឡើង​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៧៨​ត្រង់​ចំណុច​អូរ​លាង​គ្រោះ​ស្ថិត​ក្នុងភូមិ​អូរ​លាង​គ្រោះ ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង កាលពី​វេលា​ម៉ោង​៧​នឹង​៣០​នាទី​យប់ ថ្ងៃ​ទី​៤…

ខេត្តស្ទឹងត្រែង ៖ ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​គ​របាល​ខេត្តស្ទឹងត្រែង​មួយ​ក្រុម​ត្រូវ​បាន​អ្នក​រកស៊ី​ដឹកឈើ​ចោទ​ថា​បាន​គំរាម​ទារប្រាក់​ចំនួន​២៥០​ដុល្លារ​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​រថយន្ត​ដឹកឈើ​ចំនួន​៣​គ្រឿង ។ ករណី​នេះ​បាន​កើតឡើង​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៧៨​ត្រង់​ចំណុច​អូរ​លាង​គ្រោះ​ស្ថិត​ក្នុងភូមិ​អូរ​លាង​គ្រោះ ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង កាលពី​វេលា​ម៉ោង​៧​នឹង​៣០​នាទី​យប់ ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៨ ។

អ្នក​រកស៊ី​ដឹកឈើ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ពួក​គេ​បាន​ដើរ​ទិញ​ឈើ​គ្រឿងផ្ទះ​ពី​ប្រជាពលរដ្ឋ​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៧៨​ដើម្បី​ដឹក​យក​ទៅ​លក់​បាន​កម្រៃ​ខ្លះ​សល់​ពី​រត់ការ​សមត្ថកិច្ច​តាម​ដងផ្លូវ​ប​ន្តិ​បន្តួច​ដោះស្រាយ​ក្នុង​គ្រួសារ និង​បង់​ធនាគារ​ដែល​ជំពាក់​ខ្ចី​យក​មក​រកស៊ី ។ អ្នក​រកស៊ី​ដឹកឈើ​បាន​បន្ត​ថា​ក្រោយ​ពី​រថយន្ត​ដឹកឈើ​របស់​គាត់​ទាំង​៣​គ្រឿង​ចេញដំណើរ​មក​ដល់​ចំណុច​ខាងលើ​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​ហើម​ពិ៍ណ​សំបក​ឪ​ឡឹ​ជិះ​គ្នា​២​នាក់​បាន​បើករថយន្ត​ដេញ​ស្ទាក់​ពីមុខ​ហើយ​ស្ពាយ​កាំភ្លើង​AK​ចុះ​ពីលើ​រថយន្ត​មក​គំរាម​បាញ់ ។

លោក​ថា បន្ទាប់​មក​មីង​របស់​គាត់​ចរចារ ម្នាក់​បាន​ទារ​ក្នុង​តម្លៃ​ខ្ពស់​ហើយ​ចុង​ក្រោយ​បាន​ចរចារ​នៅ​ត្រឹម​តម្លៃ​២៥០​ដុល្លារ​ជា​ថ្នូរ​ក្នុង​ការ​ដោះ​លែង​រថយន្ត​ដឹកឈើ ។ ហើយ​ប៉ូលិស​មួយ​ក្រុម​នេះ​ជា​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ញៀន​ខេត្តស្ទឹងត្រែង​គេ​មាន​តួនាទី​បង្ក្រាប​ករណី​គ្រឿងញៀន​តែ​បែរជា​ដើរទារ​លុយ​ពី​រថយន្ត​ដឹកឈើ​និង​គំរាម​ទារ​លុយ​ពី​រថយន្ត​ដឹកឈើ​ទៅ​វិញ ។

អ្នក​រកស៊ី​ដឹកឈើ​បាន​នាំ​គ្នា​និយាយ​ថា​ប៉ូលិស​មួយ​ក្រុម​នេះ​ជិះ​រថយន្ត​ចំនួន​២​គ្រឿង​មួយ​គ្រឿង​ម៉ាក​កាម​រី​ហើម​ជិះ​គ្នា​២​នាក់ មួយ​គ្រឿង​ទៀត​ម៉ាក​ហា​យ​ប្រ៊ិ​ត​ពណ៌​ស ពួក​គេ​ទាំង​៣​នាក់​ជា​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន ។ ពួក​គេ​ថា ចុះ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន​ហើយ​តាម​ការ​ពិត​គឺ​ក្រុម​នេះ​តែងតែ​ធ្វើ​សកម្មភាព​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៧ និង​ផ្លូវ​លេច​៧៨​ទារ​លុយ​ពី​រថយន្ត​ដឹកឈើ ។ រឿង​អី​មិន​យក បើ​ដើរ​រក​អុស​ដុត​ឃើញ​ឈើ​ងាប់​នៅ​រដូករណែល​តាម​ផ្លូវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ