ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​តែ​ម្យ៉ាង​គឺ​មិន​គ្រប់​គ្រាន់​​ទេ សម្រាប់​ការ​គ្រប់គ្រង​កូ​វី​ដ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​តែ​ម្យ៉ាង​គឺ​មិន​គ្រប់​គ្រាន់​​ទេ សម្រាប់​ការ​គ្រប់គ្រង​កូ​វី​ដ

7 ខែ មុន

ថៃ​ ៖ ​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​ថៃ​កាលពី​ថ្ងៃ​ច័ន្ទ បាន​ជម្រុញ​ឱ្យ​សាធារណជន​រក្សា​រាល់​ការ​អនុវត្ត​រក្សា​សុខភាព ​និង​សុវត្ថិភាព ដែល​​ត្រូវ​បាន​អនុម័ត​នៅ​ក្នុង​កំឡុង​ពេល​មាន​ករណី​ឆ្លង​កូ​វី​ដ​ក្នុងស្រុក…

ថៃ​ ៖ ​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​ថៃ​កាលពី​ថ្ងៃ​ច័ន្ទ បាន​ជម្រុញ​ឱ្យ​សាធារណជន​រក្សា​រាល់​ការ​អនុវត្ត​រក្សា​សុខភាព ​និង​សុវត្ថិភាព ដែល​​ត្រូវ​បាន​អនុម័ត​នៅ​ក្នុង​កំឡុង​ពេល​មាន​ករណី​ឆ្លង​កូ​វី​ដ​ក្នុងស្រុក ដោយ​ព្រមាន​ថា​ ការ​ធ្វើ​ចត្តា​ឡី​ស័ក​តែ​មួយ​មុខ នឹង​មិន​ធ្វើ​ឱ្យ​ប្រទេស​មាន​សុវត្ថិភាព​ឡើយ​។

Picture

លោក​វេជ្ជបណ្ឌិត Sophon Iamsirithavorn ប្រធាន​ផ្នែក​ជំងឺ​ឆ្លង​របស់​ក្រសួង បាន​ប្រាប់​ប្រព័ន្ធ​​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា អ្នក​ឆ្លង​នឹង​នៅ​តែ​ឆ្លងកាត់​ព្រំដែន​មិន​ថា​ វិធាន​ការណ៍​ដាក់​ឱ្យ​នៅ​តែឯង​ចំពោះ​ការ​មក​ដល់​ក៏​ដោយ​។

លោក​វេជ្ជបណ្ឌិត Sophon បាន​មាន​ប្រសាសន៍​ថា​៖ «​ករណី​ឆ្លង​កូ​វី​ដ​ថ្មី​ៗ​បំផុត​នៅ​ក្នុង​ប្រទេស​ថៃ គឺ​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​បាន​វិល​ត្រឡប់​មក​វិញ ដែល​ហាក់ដូចជា​មិន​មាន​ចេញ​រោគ​សញ្ញា​អស់​រយៈពេល​យូរ​មក​ហើយ បើ​ទោះបីជា​កំឡុង​ពេល​ធ្វើ​ច​ត្តា​ឡិ​ស័ក​ក៏​ដោយ»​។

Seven new Covid-19 infections bring total to 82

នាយកដ្ឋាន​បាន​បង្កើន​កម្រិត​ប្រកាស​អាសន្ន​របស់​ខ្លួន បន្ទាប់​ពី​មាន​ករណី​ពិសេស​ចំនួន​ពីរ​ករណី ដែល​ទី​១ គឺ​ស្ត្រី​បារាំង​ម្នាក់​ដែល​បាន​ធ្វើតេស្ត​វិជ្ជមាន​មួ​យស​ប្តា​ហ៍ បន្ទាប់​ពី​បាន​ចាក​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ទី​២ គឺ​ស្ត្រី​ឥណ្ឌា​ដែល​រស់នៅ​ក្នុង​តំបន់​ក្រា​ប៊ី ដែល​បាន​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​កាលពី​ខែកុម្ភៈ​។

លោក​វេជ្ជបណ្ឌិត​សុ​ផុ​ន​បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​មានការ​រឹតត្បិត​ត្រូវ​បាន​បន្ធូរបន្ថយ ដើម្បី​​ជម្រុញ​សេដ្ឋកិច្ច​ជា​ពិសេស​សម្រាប់​អ្នក​ដែល​មក​ពី​ប្រទេស​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ហានិភ័យ​ទាប នាយកដ្ឋាន​ជំងឺឆ្លង​ប្តេជ្ញា​ថា​នឹង​រំលឹក​ដល់​ប្រជាជន​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រោះថា​ជម្ងឺ​រាតត្បាត​នេះ​មាននៅ​ស្ទើរតែ​គ្រប់​ប្រទេស​លើ​ពិភពលោក​។

New case quarantined Thai from Bahrain

ទំនាក់ទំនង​ដែល​មាន​ហានិភ័យ​ទាប​ជាមួយនឹង​អ្នក​កើត​ជំងឺ​កូ​វី​ដ ត្រូវ​បាន​គេ​ណែនាំ​ឱ្យធ្វើ​ការ​រក្សា​គម្លាត​​សង្គម ហើយ​ប្រសិនបើ​អាច​គួរតែ​ធ្វើការ​នៅ​ដាច់​ពី​គេ រហូត​ទាល់តែ​វេជ្ជបណ្ឌិត​រក​ឃើញ​ច្បាស់​​ថា ​គ្មាន​ជំងឺកូ​វី​ដ​។

យោង​តាម​មន្ត្រី​បានឱ្យ​ដឹង​ថា រមណីយដ្ឋាន​និង​ភោជនីយដ្ឋាន​ត្រូវ​បាន​គេ​រក​ឃើញ​ថា​បាន​អនុវត្ត​តាម​វិធាន​ការណ៍​ការពារ​ទប់ស្កាត់​ការ​រីក​រាលដាល​៕