ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជារៀបចំផ្តល់សច្ចាប័នលើអនុសញ្ញា Cape Town ដើម្បីជំរុញការអភិវឌ្ឍវិស័យអាកាស​​ចរណ៍

4 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) និងភាគីពាក់ព័ន្ធ បានផ្តើមពិភាក្សា​ពីការរៀប​ចំផ្តល់​សច្ចាប័នលើអនុសញ្ញា Cape Town ស្តីពី ផលប្រយោជន៍អន្តរជាតិនៅក្នុងចលនទ្រព្យ (ទ្រព្យសកម្ម)។…

រាជធានីភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) និងភាគីពាក់ព័ន្ធ បានផ្តើមពិភាក្សា​ពីការរៀប​ចំផ្តល់​សច្ចាប័នលើអនុសញ្ញា Cape Town ស្តីពី ផលប្រយោជន៍អន្តរជាតិនៅក្នុងចលនទ្រព្យ (ទ្រព្យសកម្ម)។

រដ្ឋលេខាធិការអាកាសចរស៊ីវិល បានឲ្យដឹងថា អនុសញ្ញាអន្តរជាតិ Cape Town ត្រូវបានរៀប​ចំឡើងរួមគ្នាដោយវិទ្យាស្ថាន UNIDROIT និងអង្គការ ICAO ហើយបានអនុម័ត​នៅទីក្រុង ខេប​ថោន ប្រទេសអាហ្វ្រីកខាងត្បូងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០១ ដែលមានគោល​បំណងសម្រប​សម្រួល​ដល់ការផ្តល់ហិរញ្ញប្បទានជាទ្រព្យសកម្ម ឬការជួលអាកាសយាន និងសម្ភារៈបរិក្ខាអាកាសចរណ៍។

ថ្វីបើអនុសញ្ញាអន្តរជាតិនេះជាទូទៅត្រូវបានគេប្រើភាគច្រើននៅក្នុងវិស័យអាកាសចរស៊ីវិលក៏ដោយក៏អនុសញ្ញានេះអាចអនុវត្តបានផងដែរចំពោះវិស័យផ្សេងៗទៀតស្របតាមពិធីសារខុសៗគ្នានៃអនុសញ្ញា ដូចជា រថភ្លើង អាវកាស រ៉ែ កសិកម្ម និងបរិក្ខាសំណង់ជាដើម។

មកទល់ពេលនេះមានប្រ​ទេសចំនួន៧៨ប្រទេសហើយដែលបានចុះ ផ្តល់សច្ចាប័នគិត​ត្រឹមខែកក្កដាឆ្នាំ២០២០នេះ និងដោយឡែកមានប្រទេសចំនួន១៦ នៅអាស៊ីបានផ្តល់​សច្ចាប័ន។

កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA), ក្រុមហ៊ុន Boeing និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដោយមានវត្តមានលោក ម៉ៅ ហាវ​ណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង លោក W. Patrick Murphy អគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា និងតំណាងក្រសួងស្ថាប័នជាច្រើនទៀត បានផ្តើមពិភាក្សាលើអនុសញ្ញា Cape Town នេះ​លើចំនុចមួយចំនួន ស្តី អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចសម្រាប់ព្រះរាជាណាចក្រកម្ពុជាបន្ទាប់ពីចុះហត្ថលេខាលើ​អនុសញ្ញានេះ ដូចជា ការកាត់បន្ថយថ្លៃចំណាយលើការខ្ចី និងការទទួល ហិរញ្ញប្បទានសម្រាប់​ក្រុមហ៊ុនអាកាសចរណ៍និងកិច្ចប្រតិបត្តិការអាកាសយានកាត់បន្ថយថ្លៃចំណាយលើការជួលឬការទិញអាកាសយាននិងគ្រឿងបរិក្ខា បង្កើនជម្រើស ហិរញ្ញប្បទាន និងតម្លៃសំបុត្រមានតម្លៃ​ទាប​ជាងមុន ជាដើម៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ