នាពេលថ្មីៗនេះក្រុមហ៊ុនហ៊ីយ៉ាន់ដាយបានអនុញ្ញាតឱ្យអ្នកសារព័ត៌មានសាកបើកបររថយន្តគម្រូ RM19 ដែលជារថយន្តប្រណាំងមានស្លាប។ Hyundai ថ្មីៗនេះបានបង្ហាញពីយុទ្ធសាស្ត្រឆ្នាំ២០២៥ ដែលជាគម្រោងអាជីវកម្មរបស់ក្រុមហ៊ុនសម្រាប់រយៈពេល៥ឆ្នាំខាងមុខទៀត។
ផ្នែកមួយនៃគម្រោងនេះ គឺបង្កើតយានជំនិះហោះហើរឯកជន ឬក៏ហៅថា «PAV» តែ Hyundai មិនបានប្រាប់ពីព័ត៌មានលម្អិតអ្វីពី PAV ទេ។ តែនៅក្នុងសេចក្តីប្រកាសនាពេលថ្មីៗនេះ ដែលជាកម្មវិធីបង្ហាញពីគម្រោងរថយន្តអគ្គិសនីឆ្នាំ២០២០ អ្នកសារព័ត៌មានបានឃើញរូបរាងរបស់រថយន្តហោះហ្នឹងហើយ។
រថយន្ត PAV នឹងត្រូវបានបង្កើតឡើងដោយផ្នែក Urban Air Mobility របស់ Hyundai ដែលមានឯកទេសខាងការដឹកជញ្ជូនតាមផ្លូវអាកាសរបស់អ្នកដំណើរ។ ទោះបីជាវានៅមានលក្ខណៈមិនទាន់ពេញលេញក៏ដោយ PAV នឹងបញ្ចេញរូបរាងនៅខែក្រោយជាលើកដំបូងនៅក្នុងកម្មវិធី CES នៅ Las Vegas ។
Hyundai ពិពណ៌នាពី PAV ថាគឺជាកូនកាត់រវាងឧទ្ធម្ភាគចក្រ និងឡានហោះ។ នៅក្នុងទ្រឹស្តី ការប្រើប្រាស់រថយន្តហោះ អាចជួយដល់ការកកស្ទះចរាចរណ៍លើផ្លូវ និង ជួយដល់ផាសុកភាពនៃអ្នកដំណើរ។
គេនៅមានភាពមិនច្បាស់លាស់នៅឡើយចំពោះគម្រោងរបស់ Hyundai ទៅលើការផលិត PAV។ ជាធម្មតា យន្តហោះគឺទាមទារឱ្យមានការត្រួតពិនិត្យជាច្រើន មុនពេលសម្រេចថាហោះ ដែលនេះគឺពិតជាពិបាកមែនទែនសម្រាប់ការហោះហើរប្រចាំថ្ងៃ។ ម្យ៉ាងវិញទៀត គេនៅមិនទាន់អាចប្រាកដថា អ្នកបើកបរសព្វថ្ងៃនេះ អាចបញ្ជាឡានហោះបានល្អនោះទេ ព្រោះតែសូម្បីតែឡានធម្មតា ក៏នៅតែមានគ្រោះថ្នាក់ចរាចរណ៍ ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ