ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤ ចំណុច​ដែល​អ្នក​ត្រូវធ្វើ​ពេល​អាយុ​ខ្ទង់​២០ ដើម្បី​ក្លាយជា​អ្នក​មាននៅ​អាយុ​៣០​ឆ្នាំ

4 ឆ្នាំ មុន

ក្រៅពី​មនុស្ស​ដែល​កើត​ក្នុង​គ្រួសារ​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ស្រាប់​ហើយ មាន​មនុស្ស​ជា​ច្រើន​ដែល​ក្លាយជា​អ្នក​មាននៅ​វ័យក្មេង​ដោយ​ពឹងផ្អែក​លើ​សមត្ថភាព​របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា​យើង​នេះ ។ ហើយ​យោង​តាម​អ្នកជំនាញ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា បើ​អ្នក​ចង់​ក្លាយជា​អ្នក​មាននៅ​អាយុ ៣០​ឆ្នាំ​នោះ អ្នក​គួរតែ​ធ្វើ​តាម​ដំបូន្មាន​ខាងក្រោម​នេះ​៖ ១. ផ្តោត​ស្មារតី​លើ​ការ​បង្កើន​ប្រាក់​ចំណូល ៖…

ក្រៅពី​មនុស្ស​ដែល​កើត​ក្នុង​គ្រួសារ​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ស្រាប់​ហើយ មាន​មនុស្ស​ជា​ច្រើន​ដែល​ក្លាយជា​អ្នក​មាននៅ​វ័យក្មេង​ដោយ​ពឹងផ្អែក​លើ​សមត្ថភាព​របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា​យើង​នេះ ។ ហើយ​យោង​តាម​អ្នកជំនាញ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា បើ​អ្នក​ចង់​ក្លាយជា​អ្នក​មាននៅ​អាយុ ៣០​ឆ្នាំ​នោះ អ្នក​គួរតែ​ធ្វើ​តាម​ដំបូន្មាន​ខាងក្រោម​នេះ​៖

១. ផ្តោត​ស្មារតី​លើ​ការ​បង្កើន​ប្រាក់​ចំណូល ៖
មហាសេដ្ឋី ហ្គ្រា​ន់ ខា​ដូន (Grant Cardone) បាន​និយាយ​ថា អ្នក​មិន​អាច​សន្សំ​លុយ​រហូត​ក្លាយជា​អ្នកមាន​ទេ ហើយ​ជំហាន​ទី​មួយ​ដែល​អ្នក​ត្រូវ​ដើរ​គឺ​ការ​ផ្តោត​ស្មារតី និង​កម្លាំង​លើ​ការ​បង្កើន​ប្រាក់​ចំណូល ។ ហើយ​អ្នកមាន​ជម្រើស​ច្រើន​ដើម្បី​ធ្វើ​ដូច្នេះ ដូច​ជា​បង្កើន​ប្រភព​ចំណូល រក​ការងារ​ដែល​ឲ្ត​ល់​ប្រាក់ខែ​ខ្ពស់ ឬ​ចាប់ផ្តើម​អាជីវកម្ម​ដោយ​ខ្លួនឯង​ជា​ដើ ម​។

២. សន្សំ​ដើម្បី​វិនិយោគ​៖
លោក ខា​ដូន បាន​បន្ត​ទៀត​ថា មូល​ហេតុតែ​មួយ​ដែល​អ្នក​គួរ​សន្សំ​លុយ គឺ​សន្សំ​ដើម្បី​យក​វា​ទៅ​វិនិយោគ ។ អ្នក​អាច​ទុក​វា​ក្នុង​គណនី​សន្សំ​ដែល​អ្នក​មិន​អាច​ដក​លុយ​ចេញ​ដោយ​ងាយស្រួល​សូ​ម្បី​តែ​ល​ពេល​មាន​អាសន្ន​ជាដើម ។ ព្រោះតែ​ទីផ្សារ​ភាគហ៊ុន​ប្រទេស​កម្ពុជា​មិន​ទាន់​ដំណើរការ អ្នកមាន​ជម្រើស​ដទៃ​ដូច​ជា​វិនិយោគ​លើ​អចលនទ្រព្យ ឬ​អាជីវកម្ម​ណាមួយ​ជាដើម ។

៣. កុំ​អួត​ទ្រព្យសម្បត្តិ​របស់​ខ្លួន​៖
លោក ខា​ដូន បាន​បន្ថែម​ថា​លោក​មិន​បាន​ទិញ​រថយន្ត ឬ​នាឡិកា​ថ្លៃ​រហូត​ដល់​អាជីវកម្ម​និង​ការ​វិនិយោគ​របស់​លោក​អាច​រក​ចំណូល​ឲ្យ​លោក​បាន​នឹងនរ និង​បាន​ផ្តល់​យោបល់​មក​ថា អ្នក​គួរតែ​ធ្វើ​ឲ្យ​អ្នក​ដទៃ​ស្គាល់​អ្នក​យោង​តាម​លទ្ធផល និង​ប្រសិទ្ធិ​ភាព​ការងារ​របស់​អ្នក មិនមែន​សម្ភារៈ​ដែល​អ្នកមាន​ទេ ។

៤. ផ្លាស់​ប្តូរ​ផ្នត់គំនិត​ពី​លុយ​៖
លោក ស្ទី​វ ស៊ី​បូល (Steve Siebold) ដែល​ជា​មហាសេដ្ឋី​មួយ​រូប​ទៀត​បាន​បកស្រាយ​ថា ជំហាន​ទី​មួយ​នៃ​ការ​ក្លាយជា​អ្នកមាន​គឺ​ទាក់ទិន​នឹង​ផ្នត់គំនិត​របស់​អ្នក ។ មនុស្ស​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​មិន​ដែល​គិត​ថា​ពួក​គេ​មិន​មាន​សមត្ថភាព​ក្នុង​ការ​ក្លាយជា​អ្នកមាន​ទេ​ព្រោះ​ពួក​គេ​ជឿជាក់​ថា​វា​ជា​គោលដៅ​ដែល​ពួក​គេ​អាច​សម្រេច​បាន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ