Klopp សំអាងលើហេតុផល១ថា Messi មិនសមឈ្នះពាន Ballon d’Or ឆ្នាំនេះ
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា គ្រូបង្វឹកក្លិបហង្សក្រហម Liverpool លោក Jurgen Klopp នៅតែមិនជឿថា…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា គ្រូបង្វឹកក្លិបហង្សក្រហម Liverpool លោក Jurgen Klopp នៅតែមិនជឿថា…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា គ្រូបង្វឹកក្លិបហង្សក្រហម Liverpool លោក Jurgen Klopp នៅតែមិនជឿថា ជើងខ្លាំង Lionel Messi ជាម្ចាស់ពាន Ballon d’Or ឆ្នាំនេះ បើទោះបីជាលទ្ធផលចេញមកហើយក៏ដោយ។
កីឡាករសញ្ជាតិអាហ្សង់ទីន វ័យ៣២ឆ្នាំ រូបនេះបានលើកបាល់មាសទី៦របស់ខ្លួននៅទីក្រុង ប៉ារីសកាលពីយប់ថ្ងៃចន្ទ ដោយបានយកឈ្នះកីឡាករ Virgil van Dijk និង Cristiano Ronaldo ក្នុងការយកលេខ១ ។ ទោះយ៉ាងណាលោក Klopp ជឿជាក់ថា ខ្សែការពារហូឡង់របស់គាត់សក្តិសមជាងនេះ ។
លោកបានមានប្រសាសន៍ថា៖ «អ្វីៗដូចនេះគឺជាការសម្រេចចិត្តដែលធ្វើឡើងដោយអ្នកសារព័ត៌មាន ។ Lionel Messi ខ្ញុំបាននិយាយប្រហែលជា៥០០០០០ដង នៅក្នុងជីវិតរបស់ខ្ញុំរួចទៅហើយថា គាត់គឺជាអ្នកលេងល្អបំផុត ដែលខ្ញុំបានឃើញក្នុងឆាកជីវិតរបស់ខ្ញុំ»។
លោក Klopp បានបន្តថា៖«ខ្ញុំមិនដឹងថា អ្នកផ្សេងលេងយ៉ាងណាទេនៅសព្វថ្ងៃនេះ តែសម្រាប់ Messi នៅពលេនេះ គេមានពាន Ballon d’Or ៦ដង និង Ronaldo ឈ្នះបាន៥ដង តែខ្ញុំមិនចាប់អារម្មណ៍អ្វីជាងការលេងកាលពីរដូវកាលមុនរបស់ខ្សែការពាររបស់ខ្ញុំទេ ។ និយាយតាមត្រង់ វាគួរតែជា Van Dijk ជាអ្នកឈ្នះពាន» ។
គួរបញ្ជាក់ផងដែរថា Klopp មានកីឡាករហង្សក្រហម៤នាក់ក្នុងចំណោម ជើងខ្លាំង១០នាក់ចុងក្រោយលើចំណាត់ថ្នាក់ឡើងយកពាន Ballon d’Or ឆ្នាំ២០១៩ ដែលមាន Van Dijk ឈរនៅលេខ២ Sadio Mane នៅលេខ៤ Mohamed Salah នៅលេខ៥ និង Alisson Becker នៅលេខ៧ ៕
ប្រភព ៖ soccerladuma , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ