រាជធានីភ្នំពេញ ៖ ក្មេងស្រី២នាក់បានរងរបួសជើងដូចគ្នា ប៉ុន្ដែរបួសស្រាលនោះទេ ដោយសារតែជិះម៉ូតូប៉ះដៃចង្កូតគ្នា បណ្ដាលឱ្យដួលប្រាវទៅនឹងទ្រូងផ្លូវកាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ មេសា ២០១២ តាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុក្មេងស្រីរងគ្រោះទាំង២នាក់បានជិះម៉ូតូគុបជ្រុង ពណ៌ទឹកដោះគោ តាមបណ្ដោយផ្លូវព្រះមុនីរ៉េត ពីកើតទៅលិច ។ លុះមកដល់មុខមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក៏ប៉ះដៃចង្កូតជាមួយនឹងម៉ូតូសង់កូរ៉េបើកបរដោយបុរសម្នាក់ បណ្ដាលឱ្យដួលប្រាវទៅនឹងផ្លូវរងរបួសជើងដូចគ្នា។ ចំណែកម៉ូតូសង់កូរ៉េមិនបណ្តាលឱ្យដួលនោះទេ ហើយបើកទៅមុខបាត់មិនឈប់នៅមើលក្មេងស្រីរងគ្រោះឡើយ៕
ចែករំលែកព័តមាននេះ