កូឡាំពួរ ៖ មន្ត្រីសិទ្ធិមនុស្សបាននិយាយនៅថ្ងៃព្រហស្បត្តិ៍នេះថា អាជ្ញាធរម៉ាឡេស៊ីបានឃាត់និងឃុំខ្លួនលោកស្រី មួរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ Reuters នៅមុននេះបន្តិច។
ការឃាត់ខ្លួនលោកស្រី មូរ សុខហួរ នៅប្រទេសម៉ាឡេស៊ី ត្រូវបានធ្វើឡើងនៅឯអាកាសយានដ្ឋានក្នុងទីក្រុងគូឡាឡាំពួ នៃប្រទេសម៉ាឡេស៊ី មុនពេលលោកស្រីវិលត្រឡប់មកប្រទេសវិញ ដែលគ្រោងនឹងធ្វើនៅថ្ងៃសៅរ៍នេះជាមួយលោកសម រង្ស៊ី ស្ថាបនិកគណបក្សនេះ។
លោក Jerald Joseph, មន្ត្រីនៃគណៈកម្មាធិការសិទ្ធិមនុស្សម៉ាឡេស៊ីត្រូវបាន Reuters ស្រង់សម្តីថា “គាត់ (មួ សុខហួរ) ស្ថិតនៅក្នុងបន្ទប់នៃអន្តោប្រវេសន៍នៅ KLIA” ។
សូមបញ្ជាក់ថា លោកស្រី មួ សុខហួរ និងថ្នាក់ដឹកនាំកំពូលរបស់អតីតគណបក្សប្រឆាំង ត្រូវបានអាជ្ញាធរកម្ពុជាកំពុងស្វែងរកចាប់ខ្លួនពីបទចោទប្រកាន់ថារួមគំនិតក្នុងអំពើប៉ុនប៉ុនធ្វើរដ្ឋប្រហារនាថ្ងៃទី ៩ វិច្ឆិកា នេះ ។
ថ្មីៗនេះផងដែរ ប្រទេសថៃដែលជាប្រទេសជិតខាងរបស់កម្ពុជាក៏ធ្លាប់បានរារាំងមិនឲ្យលោកស្រី ធ្វើដំណើរចូលប្រទេសថៃផងដែរ៕
ចែករំលែកព័តមាននេះ