មកដឹងពីមូលហេតុដែលមហាសេដ្ឋី Jeff Bezos ហាមមិនឲ្យធ្វើបទបង្ហាញពេលប្រជុំ
ក្នុងពេលថ្មីៗនេះ លោកមហាសេដ្ឋី ជេហ្វ បេសូស (Jeff Bezos) ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Amazon បានហាមមិនឲ្យមានការធ្វើបទបង្ហាញបែប PowerPoint…
ក្នុងពេលថ្មីៗនេះ លោកមហាសេដ្ឋី ជេហ្វ បេសូស (Jeff Bezos) ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Amazon បានហាមមិនឲ្យមានការធ្វើបទបង្ហាញបែប PowerPoint…
ក្នុងពេលថ្មីៗនេះ លោកមហាសេដ្ឋី ជេហ្វ បេសូស (Jeff Bezos) ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Amazon បានហាមមិនឲ្យមានការធ្វើបទបង្ហាញបែប PowerPoint ក្នុងកំឡុងពេលប្រជុំឡើយ ។ ផ្ទុយមកវិញ អ្នកដែលចូលរួមកិច្ចប្រជុំត្រូវបានតម្រូវឲ្យអានឯកសារទាក់ទិននឹងព័ត៌មានដែលត្រូវលើកឡើងមកពិភាក្សាពេលដែលកិច្ចប្រជុំចាប់ផ្តើម ។
វាស្របទៅនឹងការសិក្សាស្រាវជ្រាវមួយចំនួនដែលរកឃើញថា ការប្រើប្រាស់បទបង្ហាញបែបខាងលើនេះកាត់បន្ថយភាពឆ្លាតវៃនៅក្នុងស្ថាប័នការងារ ។ ហើយការជំនួសវាជាមួយនឹងការអានឯកសារពីកិច្ចប្រជុំជាយុទ្ធសាស្ត្រល្អមួយព្រោះតែមូលហេតុមួយគឺវាជួយសន្សំសំចៃពេលវេលា ។
ការធ្វើបទបង្ហាញបែប PowerPoint ផ្ញើសារសំខាន់ៗក្នុងល្បឿននៃការនិយាយរបស់អ្នកធ្វើបទបង្ហាញ ប៉ុន្តែការអានគឺតាមល្បឿនរបស់អ្នកអាន ដូច្នេះការធ្វើបទបង្ហាញអាចមានរយៈពេល ១ម៉ោង តែមនុស្សអាចអានពត៌មានលើក្រដាសក្នុងរយៈពេល ៥នាទីប៉ុណ្ណោះ ។ ព្រោះឯកសារសង្ខេបតែងតែផ្តល់ពត៌មានសំខាន់នៅដើមកិច្ចប្រជុំ អ្នកដែលចូលរួមតែងតែតាមទាន់គ្នា ហើយពិភាក្សាគ្នាលឿនជាង ។
ក្រៅពីនេះហើយ អ្នកប្រហែលជាដឹងច្បាស់ហើយថាការធ្វើបទបង្ហាញភាគច្រើនមិនមានប្រសិទ្ធិភាពក្នុងការបកស្រាយពីពន្យល់ពីព័ត៌មានដែលសំខាន់ៗឡើយ ព្រោះតែកត្តាមួយចំនួន ។ ទីមួយ អ្នកធ្វើបទបង្ហាញប្រហែលជាមិនបានត្រៀមខ្លួនបានត្រឹមត្រូវ ។ ទីពីរ បទបង្ហាញអាចនឹងមានភាពរអាក់រអួលព្រោះតែបញ្ហាបច្ចេកទេស ។ និងទីបី អ្នកធ្វើបទបង្ហាញចូលចិត្តនិយាយវែងឆ្ងាយមុននឹងចូលដល់សាច់រឿង ។ យោងតាមការសិក្សាមួយបានឲ្យដឹងថា អ្នកគ្រប់គ្រងក្នុងស្ថាប័នការងារមួយចំណាយប្រមាណ ៥០% នៃពេលដែលមានលើការប្រជុំ ហើយវាប៉ះពាល់ដល់ប្រសិទ្ធិភាពការងារយ៉ាងខ្លាំង ។
ដូច្នេះយុទ្ធសាស្ត្ររបស់លោក បេសូស ក្នុងការជំនួសការធ្វើបទបង្ហាញដោយការអានឯកសារសង្ខេប អាចជួយបង្កើនប្រសិទ្ធិភាពការងារនិងការគ្រប់គ្រងក្នុងក្រុមហ៊ុនទាំងមូលយ៉ាងតិចក៏ ២៥%ដែរ ។ ដូច្នេះប្រសិនបើអ្នកជាអ្នកគ្រប់គ្រងម្នាក់ក្នុងស្ថាប័នការងារ អ្នកនឹងពិចារណាយុទ្ធសាស្ត្រខាងលើនេះទេ? ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ