គន្លឹះដែលតារាម៉ូដែល Kylie Jenner លក់គ្រឿងសម្អាងបានរាប់លានដុល្លារ
ឈ្មោះថា ខៃលី ជេនណឺ (Kylie Jenner) ត្រូវបានមនុស្សជុំវិញពិភពលោកស្គាល់ ជាពិសេសក្នុងចំណោមអ្នកដែលចូលចិត្តតុបតែងខ្លួន ។ ក្រុមហ៊ុន Kylie…
ឈ្មោះថា ខៃលី ជេនណឺ (Kylie Jenner) ត្រូវបានមនុស្សជុំវិញពិភពលោកស្គាល់ ជាពិសេសក្នុងចំណោមអ្នកដែលចូលចិត្តតុបតែងខ្លួន ។ ក្រុមហ៊ុន Kylie…
ឈ្មោះថា ខៃលី ជេនណឺ (Kylie Jenner) ត្រូវបានមនុស្សជុំវិញពិភពលោកស្គាល់ ជាពិសេសក្នុងចំណោមអ្នកដែលចូលចិត្តតុបតែងខ្លួន ។ ក្រុមហ៊ុន Kylie Cosmetics របស់អ្នកស្រីដែលបានចាប់ផ្តើមតាំងពីខែវិច្ឆិកា ឆ្នាំ ២០១៥ មកដល់ពេលនេះកើនតម្លៃប្រមាណ ៩០០លានដុល្លារហើយ ។ ហើយក្នុងរយៈពេល ៣ឆ្នាំក្រោយមក អ្នកស្រីក៏បានក្លាយជាមហាសេដ្ឋីវ័យក្មេងជាងគេក្នុងប្រវត្តិសាស្ត្រថែមទៀត ។
គួរឲ្យកត់សម្គាល់ផងដែរថា ភាពជោគជ័យរបស់អ្នកស្រីមិនកើតឡើងពីបាតដៃទទេឡើយ តែក៏ដោយសារតែការគាំទ្រពីក្រុមគ្រួសារដែលសុទ្ធតែជាតារាល្បីៗដែរ ។ យ៉ាងណាក្តី អ្នកស្រីមានថ្ងៃនេះបាន គឺអាចមកពីរូបមន្តខាងក្រោមនេះ៖
១. ការធ្វើជា Influencer ដ៏ជោគជ័យលើប្រព័ន្ធសង្គម៖
អ្នកស្រី ខៃលី មិនចាំបាច់ចំណាយថវិកា ឬពេលវេលាច្រើនក្នុងការផ្សព្វផ្សាយផលិតផលដូចក្រុមហ៊ុនគ្រឿងសម្អាងដទៃទេព្រោះអ្នកស្រីមានអ្នក Follower រាល់លាននាក់ទៅហើយលើប្រព័ន្ធសង្គម ។ អ្នកស្រីត្រូវបានចាត់ទុកជា Influencer ដែលយកខ្លួនឯងមកផ្សព្វផ្សាយផលិតផលខ្លួន ។ លើសពីនេះទៅទៀតក្រុមគ្រួសារអ្នកស្រីដែលសុទ្ធតែជាតារាល្បីៗក៏ចូលរួមក្នុងការផ្សព្វផ្សាយនេះដែរ ។
២. ការប្រើ Instagram៖
ក្រៅពីមានគណនីមួយសម្រាប់ក្រុមហ៊ុនហើយ អ្នកស្រី ខៃលី ថែមទាំងប្រើគណនីផ្ទាល់ខ្លួនដើម្បីផ្សព្វផ្សាយផលិតផលដែរ ព្រមទាំងធ្វើការ Tag ក្រុមហ៊ុនដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកគាំទ្រដែលចាប់អារម្មណ៍ចង់ទិញផលិតផល ។
៣. ជំរុញដល់តម្រូវការ៖
អ្នកដែលគាំទ្រផលិតផលរបស់អ្នកស្រី ខៃលី តែងតែដឹងហើយថាប្រេននេះចូលចិត្តចេញលក់គ្រឿងសម្អាងបែប Limited Edition ដែលអតិថិជនអាចទិញក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដូចជាសម្រាប់កំឡុងពេលបុណ្យនៃសេចក្តីស្រលាញ់ ថ្ងៃខួបកំណើតរបស់អ្នកស្រី ឬសម្រាប់ចូលឆ្នាំសកលជាដើម ។ មធ្យោបាយនេះ គឺពិតជាមានប្រសិទ្ធភាពណាស់ព្រោះវាជំរុញឲ្យអ្នកគាំទ្រប្រញាប់ធ្វើការទិញមុននឹងអស់ស្តុកព្រោះតែចំនួនមានកំណត់ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ