ល្បិចសម្រេចចិត្តរបស់កំពូលមហាសេដ្ឋីពិភពលោក
មហាសេដ្ឋី និងស្ថាបនិករបស់ក្រុមហ៊ុន Microsoft គឺលោក Bill Gates ចូលចិត្តធ្វើការសម្រេចចិត្តដែលមានហានិភ័យខ្ពស់។ កាលពីឆ្នាំ ១៩៧៥ លោកបានសម្រេចចិត្តបញ្ឈប់ការសិក្សានៅសាកលវិទ្យាល័យ…
មហាសេដ្ឋី និងស្ថាបនិករបស់ក្រុមហ៊ុន Microsoft គឺលោក Bill Gates ចូលចិត្តធ្វើការសម្រេចចិត្តដែលមានហានិភ័យខ្ពស់។ កាលពីឆ្នាំ ១៩៧៥ លោកបានសម្រេចចិត្តបញ្ឈប់ការសិក្សានៅសាកលវិទ្យាល័យ…
មហាសេដ្ឋី និងស្ថាបនិករបស់ក្រុមហ៊ុន Microsoft គឺលោក Bill Gates ចូលចិត្តធ្វើការសម្រេចចិត្តដែលមានហានិភ័យខ្ពស់។ កាលពីឆ្នាំ ១៩៧៥ លោកបានសម្រេចចិត្តបញ្ឈប់ការសិក្សានៅសាកលវិទ្យាល័យ Harvard ដើម្បីបង្កើតក្រុមហ៊ុន Microsoft។ នៅឆ្នាំ២០០៨ លោកក៏បានសម្រេចចិត្តចាកចេញពី Microsoft និងទៅធ្វើការពេញម៉ោងនៅមូលនិធិ The Bill & Melinda Gates Foundation វិញ ។
ការសម្រេចចិត្តទាំងនោះបាននាំយកភាពជោគជ័យដល់លោកជាពិសេសនៅឆ្នាំ២០១៣ ពេលដែលមូលនិធិរបស់លោកចូលរួមថវិកា៥.៥ប៊ីលានដុល្លារ ដើម្បីប្រឆាំងនឹងជំងឺរោគខួរឆ្អឹងខ្នង ។ ប៉ុន្តែតើបុគ្គលម្នាក់អាចដឹងថា ការសម្រេចចិត្តបែបណាជាការសម្រេចចិត្តដែលល្អសម្រាប់ពួកគេ ?
យោងទៅតាមភាពយន្តឯកសារមួយដែលមានឈ្មោះថា Inside Bill’s Brain: DEcoding Bill Gates បានឲ្យដឹងថា លោក Gates មិនភ័យខ្លាចក្នុងការវិនិយោគពេលវេលា និងថវិការលើគម្រោងដែលមិនអាចធានាថា លោកអាចជោគជ័យឡើយ ។
លោក Gates បានសរសេរឆ្លើយតបនឹងកម្មវិធីនេះថា កម្មវិធីនេះបានធ្វើឲ្យលោកគិតពីនិយមន័យនៃពាក្យថាហានិភ័យ ។ លោកបានបន្តថា មិនថាពួកលោកវិនិយោគ១០ម៉ឺនដុល្លារ ឬ១០០លានដុល្លារទេ ការសម្រេចចិត្តរបស់លោកតែងតែត្រូវបានឆ្លងកាត់ការគិតគូវាយតម្លៃ និងការពិភាក្សាជាមួយនឹងអ្នកជំនាញច្បាស់លាស់ ។
ប៉ុន្តែលោកបានបន្ថែមថា មិនថាមនុស្សម្នាក់គិតវាយតម្លៃច្រើនប៉ុណ្ណាទេ អ្វីដែលសំខាន់ គឺពួកគេត្រូវតែមិនភ័យខ្លាចភាពមិនប្រាកដប្រជា ។ គន្លឹះក្នុងការមិនភ័យខ្លាចពីភាពមិនប្រាដកប្រជាដែលលោក Gates អនុវត្ត គឺការបន្តរៀនសូត្រ និងមានភាពបើកទូលាយសម្រាប់យុទ្ធសាស្ត្រថ្មីៗដែលអាចជួយឲ្យលោកខិតជិតគោលដៅលោកបាន។
ប្រាកដណាស់ ការមិនភ័យខ្លាចហានិភ័យ គឺសំខាន់ ប៉ុន្តែលោក Gates បានកត់សម្គាល់កត្តាសំខាន់មួយទៀតនោះ គឺការសម្រេចចិត្តដោយយោងតាមគំរូច្បាស់លាស់មិនមែនតាមអារម្មណ៍ទេ ។ ឧទាហរណ៍ដូចជា គម្រោងប្រឆាំងនឹងជំងឺរោគខួរឆ្អឹងខ្នង គឺយោងតាមគំរូនៃជំងឺអុតតូច ដែលមនុស្សបានកម្ចាត់វាទាំងស្រុង ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ