ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មានជនរងគ្រោះប្រមាណជាង១០នាក់ ក្នុងអំពើចាប់ជម្រិត និងបង្ខាំងមនុស្សខុសច្បាប់ (ជនជាតិចិន) នាវេលាវេលាម៉ោង១១និង០០នាទីព្រឹកថ្ងៃទី០៦ តុលានេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុធ្វើការដោះខ្លួនបានហើយ និងកំពុងបញ្ជូនខ្លួនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ដោយសារស្ថានភាពជនរងគ្រោះត្រូវបានជនសង្ស័យធ្វើទារុណកម្មរងរបួសធ្ងន់ធ្ងរ ។
សេចក្តីរាយការណ៍បានបន្ត យោងតាមប្រភពព័ត៌មានពីលោកឧត្តមសេនីយ៍ត្រីហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា នៅវេលាព្រឹកថ្ងៃទី០៦ តុលានេះ នៅចំណុចភូមិ៣ សង្កាត់លេខ១ ក្រុង និងខេត្តព្រះសីហនុ ។
ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងសាលាដំបូងខេត្តព្រះសីហនុ លោកគង់ វិចិត្រ និងលោកអភិបាលរងខេត្តព្រះសីហនុ ម៉ាង ស៊ីណេត បានធ្វើប្រតិបត្តិការនេះនៅផ្ទះល្វែងមួយកន្លែង នៅចំណុចភូមិ៣ ដើម្បីរំដោះខ្លួនជនជាតិចិនប្រមាណជាង១០នាក់ខាងលើ តែចំពោះករណីនេះខាងលើយើងមិនទាន់ដឹងច្បាស់ថា មកពីអ្វីពិតប្រាកដនៅឡើយទេ បានជាធ្វើទារុណកម្មបែបនេះ ។
ចំណែកជនសង្ស័យវិញសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវរកចាប់ខ្លួន និងធ្វើការទៅតាមនីតិវិធីច្បាប់ ។ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅជាបន្តបន្ទាប់ទៀត ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ