មិនថាអ្នកកំពុងស្វែងរកបុគ្គលិក ឬដៃគូសហការសម្រាប់អាជីវកម្មអ្នកទេ ការស្គាល់មនុស្សដែលត្រឹមត្រូវអាចជួយឲ្យអ្នកសម្រេចបានគោលដៅបានលឿន និងមានប្រសិទ្ធិភាព ។ ហើយវាកាន់តែងាយទៅទៀតក្នុងសម័យកាលនេះ ដែលមានប្រព័ន្ធសង្គមធ្វើជាឈ្នាន់សម្រាប់ជួយសហគ្រិនក្នុងការបង្កើត និងកសារទំនាក់ទំនងទាំងនៅក្នុងការិយាល័យ និងនៅផ្ទះ ។
លោក Robert Galzer ដែលជាស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន Acceleration Partners បានចែករំលែកពីយុទ្ធសាស្ត្រដែលលោកអនុវត្តដើម្បីបង្កើតនិងរក្សាទំនាក់ទំនងជាមួយមនុស្សដែលអាចជួយដល់អាជីវកម្មរបស់អ្នកដូចខាងក្រោមនេះ ៖
១. ចេញពីវិស័យដែលអ្នកនៅ ៖ ពេលបង្កើតទំនាក់ទំនង ជាពិសេសនៅពេលដែលអ្នកទើបតែចេញប្រកបអាជីវកម្ម អ្នកមិនគួរផ្តោតស្មារតីតែលើមនុស្សដែលប្រកបអាជីវកម្មស្រដៀងអ្នក ឬក្នុងវិស័យដូចអ្នកទេ ។ ផ្ទុយមកវិញអ្នកគួរតែមើលទៅវិស័យដទៃទៀតដែរ ។ ព្រោះតែមនុស្សទាំងនោះមិននៅក្នុងវិស័យរបស់អ្នកមិនប្រាកដថាពួកគេមិនស្គាល់អ្នកដទៃដែលអាចចាប់អារម្មណ៍លើអាជីវកម្មអ្នកទេ ។
២. ស្គាល់មនុស្សឲ្យបានស៊ីជម្រៅ ៖ ស្គាល់មនុស្សច្រើនគឺល្អហើយ ប៉ុន្តែសហគ្រិនក៏គួរផ្តោតលើការស្គាល់មនុស្សដែលអ្នកអាចពឹងផ្អែកបានពេលដែលអ្នកត្រូវការដែរ ។ ពេលខ្លះការមានក្រុមមនុស្សតូចមួយដែលចាំជួយអ្នកគ្រប់ពេលមានតម្លៃជាងស្គាល់មនុស្សច្រើនដែលមិនមានទឹកចិត្តជួយអ្នកដែរ ។
៣. ចាំជួយគេ មិនមែនចាំតែទទួលបានអត្ថប្រយោជន៍ទេ៖ ប្រាកដណាស់ គោលដៅធំក្នុងការបង្កើតទំនាក់ទំនងគឺដើម្បីទទួលបានអត្ថប្រយោជន៍ពីទំនាក់ទំនងទាំងនោះ ប៉ុន្តែវាមិនគួរជាគោលដៅធំទេ ។ ពេលដែលបង្កើតទំនាក់ទំនងជាមួយអ្នកដទៃ អ្នកក៏គួរគិតពីអ្វីដែលអ្នកអាចជួយភាគីម្ខាងទៀតដែរ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ