ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍ឱ្យដឹងថា បាក់ឌុបឆ្នាំនេះខេត្តមណ្ឌលគីរីមានបេក្ខនារីម្នាក់ទទួលបានលទ្ធផលនិទ្ទេសA ដែលបានផ្ដល់កិត្តិយសជាខ្លាំងសម្រាប់ខេត្តមណ្ឌលគិរីផ្ទាល់ ។
លោកទឹម សង្វាត ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត បានឱ្យកោះសន្តិភាពដឹង នាព្រឹកថ្ងៃទី១០ កញ្ញានេះថា ចំពោះបេក្ខនារីដែលប្រឡងជាប់និទ្ទេសA គឺជាបេក្ខនារីទី២ហើយ ដែលបានប្រឡងជាប់និទ្ទេសកំពូលនេះ បន្ទាប់ពីបេក្ខនារីម្នាក់ប្រលងកាលឆ្ន២០១៦ក៏ជាប់និទ្ទេសA នេះផងដែរ ។
លោកប្រធានមន្ទីរបានបន្តថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ 2018-2019 លទ្ធផលខេត្តមណ្ឌលគីរី មានបេក្ខជនប្រឡងជាប់ជាង៨០ភាគរយ ដែលតាមពីក្រោយខេត្តកែបមានបេក្ខជនប្រឡងជាប់ច្រើនជាងគេ ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ