ក្រសួងមហាផ្ទៃច្រើនឆ្នាំកន្លងមក…មានគម្រោងសាងសង់សណ្ឋាគារសម្រាប់ដាក់អ្នកទោសស្នាក់នៅបង់ប្រាក់…ដែលគេហៅថា «អូតែលអ្នកទោស»…សម្រាប់អ្នកទោសដែលជាអ្នកមានលទ្ធភាពបង់ប្រាក់ ។ប៉ុន្តែទំនងមិនស្រួល…ព្រោះមានការរិះគន់មិនធម្មតា…ក៏លេចដំណឹងថា លុបចោលបំណងនេះវិញ…គឺគ្មាន
សណ្ឋាគារសម្រាប់អ្នកទោសបែបនេះេទ ។
ក្រុមអ្នកវិភាគខ្លះនិយាយថា…ប្រសិនបើមាន «អូតែលអ្នកទោស» មែន…ប្រាកដជាដាច់ណាស់…ព្រោះអ្នកទោសដែលជា «អ្នកមាន» មានច្រើនណាស់ម្ចាស់ថ្លៃ…និងកំពុង «ជាប់គុក» ជាបន្តបន្ទាប់ ។
ក្រុមអ្នកតាមដានបានកត់សម្គាល់ថា…អ្នកមានដែលជាប់គុក…ដែលកំពុងមានទោស និងត្រៀមមានទោស…មានច្រើនប្រភេទ…មានឧកញ៉ាឈ្មួញឈើ…មានឧកញ៉ាជួញដូរគ្រឿងញៀន…មានឧកញ៉ាជើងកាងរំលោភយកដីរាស្ត្រ…មានជើងខ្លាំងបោកបានប្រាក់លានដុល្លារ…មានឈ្មួញដីធំៗជាប់ចោទរកស៊ីបោក ។ល ។
តាមកត់សម្គាល់…អ្នកទោសដែលមានប្រាក់វាល់លានដុល្លារ…ពីអតីតកាលច្រើនតែ «រួចខ្លួន»…ប៉ុន្តែសម័យកាលនេះ…អត់រួចខ្លួនទេគឺជាប់ទោស «លៀនភ្នែក» ដូចអ្នកក្រីក្រដែរ…គ្រាន់តែគុក «ខ្ពើមអ្នក
មាន» ដេញអ្នកមានមិនឱ្យដេក…ដេញឱ្យទៅដេកពេទ្យ ។
តាមកត់សម្គាល់ទៀត…អ្នកមានដែលកំពុងមានទោសនេះ…នៅមានប្រាក់វាល់លានដុល្លារទាំងដុលនៅឡើយ…ដូច្នោះប្រសិនបើមានសណ្ឋាគារ «អ្នកទោសបង់ប្រាក់» មែន…គេពិតជាទៅដេកហើយ…មិនបាច់ទៅចំណាយបង់ប្រាក់…ដេកស្រួលនៅតាមមន្ទីរពេទ្យចោលទទេដូចសព្វថ្ងៃនេះទេ…ដេកគុកបង់ប្រាក់វិញស្រួលខ្លួនជាង ។
តើមានអីគួរចោទថា អយុត្តិធម៌…ជាប់គុកអត់សេរីភាពដូចគ្នាតើ !…ពិតមែនមានទោសដប់ម្ភៃឆ្នាំ…ឱ្យតែបាន «ដេកស្រួល ស៊ីស្រួល» ទោះមួយជីវិតក៏ព្រមជួលដេកដែរ…ព្រោះគុកធម្មតាពេលខ្លះ «ខ្ពើម» អ្នកមាន…ដេញអ្នកមាន«មិនឱ្យដេកទេ»…ដេញឱ្យទៅដេកនៅមន្ទីរពេទ្យរុស្ស៊ី…ពេទ្យលោកសង្ឃ…មានគ្រែពូក មានម៉ាស៊ីត្រជាក់…មានអ្នកយាម…េហ ! េហ !
ចែករំលែកព័តមាននេះ