រាជធានីភ្នំពេញ ៖ ស្រាបៀរកម្ពុជាបានធ្វើពិធីប្រគល់រង្វាន់កម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួន ឱ្យគូស្វាមី
ភរិយាថ្មីសរុបចំនួន៤៩៥គូ ដែលមកពីខេត្តពោធិ៍សាត់មានចំនួន៨៨គូ, ស្វាយរៀង៤៥គូ, កណ្តាល៣៥
គូ, កំពង់ឆ្នាំង៣៦គូ, ឧត្តរមានជ័យ២៤គូ, សៀមរាប២២គូ, ព្រៃវែង១៩គូ, កំពង់ធំ៤៥គូ, ក្រចេះ១៥គូ, កំពង់ចាម១៣គូ, កំពង់ស្ពឺ១៣គូ, តាកែវ៤គូ, ត្បូងឃ្មុំ១១គូ, បន្ទាយមានជ័យ១១គូ, ប៉ៃលិន៩គូ, បាត់ដំបង៤គូ, ព្រះវិហារ៧គូ, មណ្ឌលគិរី៦គូ, រតនៈគិរី២គូ, ស្ទឹងត្រែង៣គូ និងខេត្តកោះកុង១គូ។
ការចែករង្វាន់នេះ បានធ្វើឡើងកាលពីថ្ងៃទី០៥ ខែកញ្ញា នៅឯការិយាល័យក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ដែលស្ថិតនៅផ្លូវជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ លោក ហួន ទី តំណាងក្រុមហ៊ុនខ្មែរប៊ែវើរីជីស បានចូល រួមអបអរសាទរ និងថ្លែងអំណរគុណដល់គូស្នេហ៍ថ្មីទាំងអស់ ដែលបានជ្រើសរើសទិញស្រាបៀរកម្ពុជា ទឹកក្រូចអាយស៍ទឹកផ្លែឈើជូប ទឹកបរិសុទ្ធកម្ពុជា និងភេសជ្ជៈផ្សេងទៀត សម្រាប់ផ្គត់ផ្គង់ជូនភ្ញៀវក្នុង
ពិធីអាពាហ៍ពិពាហ៍របស់ពួកគេកន្លងមកផងដែរ ។
គួរបញ្ជាក់ថា នេះគឺជាការប្រគល់រង្វាន់លើកចុងក្រោយសម្រាប់រដូវកាលឆ្នាំ ២០១៨-២០១៩ ។
ដោយឡែក រង្វាន់កញ្ចប់អាពាហ៍ពិពាហ៍ពីស្រាបៀរកម្ពុជា នឹងមានផ្តល់ជូនសម្រាប់រដូវកាលថ្មី ២០១៩- ២០២០បន្តទៀត ជាមួយនឹងរង្វាន់ផ្តល់ជូនកាន់តែអស្ចារ្យ ដែលចាប់ផ្តើមពីខែកញ្ញានេះតទៅ ៕ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ