រាជធានីភ្នំពេញ ៖ នាយចយបន្ទាប់ពីរៀបការរយៈពេលជាង១ឆ្នាំមកនេះ កំពុងតែត្រៀមខ្លួនធ្វើជាឪពុក
គេ ដ្បិតភរិយារបស់នាយកំពុងតែពពោះកូនប្រុស ហើយត្រៀមនឹងសម្រាល នាពេលឆាប់ៗខាងមុខនេះ ។
ភរិយានាយចយតាមរយៈហ្វេសប៊ុកKwan Dii Kwan Dii របស់ខ្លួន ក្នុងក្ដីអំណរចំពោះការមានកូនជាលើកដំបូងនេះ បានសរសេររៀបរាប់កាលពីពេល ថ្មីៗកន្លងមកថា«Happy Anniversary 3 year ប្តីសម្លាញ់ ខ្ញុំគិតថា ខ្ញុំជាមនុស្សស្រីដែលមានសំណាងខ្លាំងបំផុ តដែលមានស្វាមីចេះយល់ចិត្ត ស្រឡាញ់ថ្នាក់ថ្នម មើលថែ មិនថា ពេលមិនទាន់ពពោះរហូតដល់ខ្ញុំពពោះ គាត់រឹតតែយកចិត្តទុកដាក់ បារម្ភ មើលថែខ្ញុំលើសដើម ។
តាំងពីខ្ញុំពពោះមក គាត់មានពេលវេលាច្រើនជាងមុនឲ្យខ្ញុំ និងកូន។ រាល់ថ្ងៃគាត់តែងតែនិយាយថាស្រឡាញ់ខ្ញុំ ហើយថើបខ្ញុំ និងកូនមុននឹងគាត់ចេញទៅក្រៅ ។ រាល់ថ្ងៃនេះខ្ញុំចង់បានតែក្តីស្រឡាញ់ និងចិត្តស្មោះពីប្តី មាន ឬក្រខ្ញុំមិនដែលគិតទេ ព្រោះពួកយើងអាចចាប់ដៃគ្នារកសុីបាន ។
គាត់ការពារខ្ញុំគ្រប់ពេល គាត់អាចធ្វើបានគ្រប់បែបយ៉ាងឲ្យតែប្រពន្ធគាត់ត្រូវការ និងសប្បាយចិត្ត គាត់ដឹងទុក្ខធុរៈប្រពន្ធគាត់ជាងស្អីទៅទៀត ។ និយាយទៅរឿងប្តីវាមិនពិបាករកទេ តែប្តីដែលធ្វើគ្រប់យ៉ាងដើម្បីយើង ស្រឡាញ់យើង ថ្នាក់ថ្នមមើលថែយើង ទ្រាំលំបាកជាមួយយើង មិនក្បត់ចិត្តយើង ប្តីបែបនឹងទើបពិបាករក ។
សូមជួនពរឲ្យគ្រួសារដ៏តូចមួយនេះជួបតែសេចក្តីសុខ សំណាងល្អ ជួបតែសុខភាពល្អ និងមានសុភមង្គលបែបនេះរហូត ហើយសូមឲ្យប្តីស្រឡាញ់ប្រពន្ធ និងកូនបែបនេះរហូតទៅ។ ជាពិសេសឲ្យប្តីរកលុយបាន ច្រើនៗទុកទិញទឹកដោះគោឲ្យកូន ។
ប្តីជា«ម៉ាយហេរ៉ូ»របស់ប្រពន្ធ »។ ចាប់តាំងពីមានកូនមកនាយចយ រមែងចេញទៅសម្តែងច្រើនជាងមុន ។ មិនត្រឹមតែប៉ុណ្ណឹងនាយចយក៏ទទួលថតភាពយន្តតាមផលិតកម្មនានាដែរ ។ នេះប្រហែលជានាយ ប្រឹងប្រែងដើម្បីជីវិតប្ដីប្រពន្ធ ថ្មីថ្មោងរបស់នាយ ៕ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ