ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសកើតឆ្នាំច មមែ រោង ឆ្លូវ និងមមី ស្រឡាញ់ប្រពន្ធណាស់ ពិសេសពេលចាស់

2 អាទិត្យ មុន
  • ភ្នំពេញ

ខ្មែរ​យើង​មាន​ទម្លាប់​ចូល​ចិត្ត​មើល​ថ្ងៃ​ខ្មែរ​សិន មុន​រៀប​ការ​ ដើម្បី​ដឹង​ថា ​តើ​កូន​ក​ម្លោះ និងកូនក្រមុំ មាន​ថ្ងៃខែ​ត្រូវ​គ្នា​ ឬ​ក៏​ឆុង​ ។ថ្ងៃនេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​អំពី​ឆ្នាំ​មួយ​ចំនួន​ដែល​បុរស​កើត​ក្នុង​ឆ្នាំ​នោះ​ គឺជា​មនុស្ស​ស្រឡាញ់…

ខ្មែរ​យើង​មាន​ទម្លាប់​ចូល​ចិត្ត​មើល​ថ្ងៃ​ខ្មែរ​សិន មុន​រៀប​ការ​ ដើម្បី​ដឹង​ថា ​តើ​កូន​ក​ម្លោះ និងកូនក្រមុំ មាន​ថ្ងៃខែ​ត្រូវ​គ្នា​ ឬ​ក៏​ឆុង​ ។
ថ្ងៃនេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​អំពី​ឆ្នាំ​មួយ​ចំនួន​ដែល​បុរស​កើត​ក្នុង​ឆ្នាំ​នោះ​ គឺជា​មនុស្ស​ស្រឡាញ់ ប្រពន្ធ​ខ្លាំង​ណាស់ នៅ​ពេល​ចាស់​ទៅ​។

ឆ្នាំច
បុរស​ដែល​កើត​ក្នុង​ឆ្នាំច ជា​ប្តី​ដែល​ស្រឡាញ់​ប្រពន្ធ​ខ្លាំង​ណាស់ ​។ ជា​ពិសេស គេ​មានចិត្ត​ដែល​ទន់ និង​មិន​ដាច់​ចិត្ត​ឲ្យ​ប្រពន្ធ​រង​ទុក្ខ​លំបាក​អ្វី​ទេ​ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គេ​មានចិត្ត​ដែល​ម៉ត់ចត់​ដោយ មើលថែ​ទាំ​ប្រពន្ធ​បាន​ល្អ​ណាស់​ ។ ដូចនេះ ទោះបីជា​មាន​អាយុ​ច្រើន​ក៏​គេ​នៅ​តែ​ស្រឡាញ់ ភរិយា​ខ្លួន​ផង​ដែរ​ ។

ឆ្នាំមមែ
មនុស្ស​ប្រុស​ដែល​កើត​ក្នុង​ឆ្នាំមមែ ពេល​ដែល​ចាស់​ទៅ​ គឺ​ស្រឡាញ់​ប្រពន្ធ​ជាងគេ ​។ ជា​ពិសេសគេ​ជា​ស្វាមី​ដែល​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ណាស់ ដោយ​មើលថែ​ទាំ​គ្រួ​សារបាន​យ៉ាង​ល្អ​ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គេ​នឹង​ធ្វើ​ឲ្យ​ភរិយា​របស់​ខ្លួន​ពោរពេញ​ដោយ​សុភមង្គល​ ។ ដូចនេះ ក្នុង​គ្រួសារ​នឹង​មិនកើត​មាន​ជម្លោះ​នោះ​ឡើយ ​។

ឆ្នាំរោង
បុរស​ដែល​កើត​ក្នុង​ឆ្នាំរោង ជា​ប្តី​ដែល​តែងតែ​ធ្វើ​ល្អ​ចំពោះ​ប្រពន្ធ​ ។ ជា​ពិសេសគេ​តែងតែ​គិត ដល់​សុខទុក្ខ​របស់​ប្រពន្ធ​ខ្លួន​ណាស់ ដោយ​មិន​ឈរ​មើល​ភរិយា​លំបាក​ទេ ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ មិន​ថា ​មាន​បញ្ហា​អ្វី​ទេ​ គឺ​ចេះ​ពិភាក្សា​ជាមួយ​ប្រពន្ធ​ជា​និច្ច​ ។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ភរិយា​រស់នៅ​ដោយ ភាព​កក់ក្តៅ​តែ​ម្តង​ ។

ឆ្នាំឆ្លូវ
មនុស្ស​ប្រុស​ដែល​កើត​ក្នុង​ឆ្នាំឆ្លូវ មាន​សេចក្តី​ស្មោះត្រង់ មិន​ចេះ​កុហក និង​ស្តាប់​សម្តី​ប្រពន្ធខ្លាំង​ណាស់​ ។ ជា​ពិសេសគេ​ជា​ប្តី​ដែល​មានចិត្ត​ស្ងប់ និង​មាន​ប្រាជ្ញា​ខ្ពស់​ណាស់ ដោយ​មិន​ងាយឆេវឆាវ​ឡើយ​ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លុយ​ដែល​រកបាន​ គឺ​ឲ្យ​តែ​ប្រពន្ធ​ចាយ​តែ​មួយ​គត់​។ ជា​ហេតុ ដែល​ធ្វើ​ឲ្យ​ភរិយា​រស់នៅ​ដោយ​ពេញចិត្ត​តែ​ម្តង​ ។

ឆ្នាំមមី
បុរស​ដែល​កើត​ក្នុង​ឆ្នាំមមី ពេល​ដែល​ប្រពន្ធ​ជួបនឹង​បញ្ហា​គេ​តែងតែ​ជួយ​ដោះស្រាយ​ជា​និច្ច​ ។ ជា​ពិសេស គេ​មិន​ព្រោះតែ​រឿង​តូចតាច​ហើយ​ឈ្លោះ​គ្នា​ជាមួយនឹង​ប្រពន្ធ​ទេ ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គេ​ទាំង​ពីរ​ក៏​រស់នៅ​ជាមួយ​គ្នា​បាន​ចុះសម្រុង​ល្អ​ផង​ដែរ​។ ដូចនេះ ជីវភាព​រស់នៅ​នឹង​ពោរពេញ ដោយ​សុភមង្គល​ម៉​ង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ