ខ្ទមតូចជាទីស្ងាត់សម្រាប់កំពូលមហាសេដ្ឋី ប៊ីលហ្គេត គិតយុទ្ធសាស្ត្រជំនួញ
វិធីសាស្ត្រចម្លែកមួយរបស់លោក Bill Gates ដែលជួយឲ្យលោកជោគជ័យ ។ ក្នុងនាមជាអ្នកដឹកនាំដែលមានសម្ពាធធំម្នាក់ លោក Bill Gates របស់ក្រុមហ៊ុន…
វិធីសាស្ត្រចម្លែកមួយរបស់លោក Bill Gates ដែលជួយឲ្យលោកជោគជ័យ ។ ក្នុងនាមជាអ្នកដឹកនាំដែលមានសម្ពាធធំម្នាក់ លោក Bill Gates របស់ក្រុមហ៊ុន…
វិធីសាស្ត្រចម្លែកមួយរបស់លោក Bill Gates ដែលជួយឲ្យលោកជោគជ័យ ។ ក្នុងនាមជាអ្នកដឹកនាំដែលមានសម្ពាធធំម្នាក់ លោក Bill Gates របស់ក្រុមហ៊ុន Microsoft តែងតែចំណាយពេលមួយសប្តាហ៍ទៅរស់នៅក្នុងផ្ទះឈើតូចមួយក្នុងព្រៃយ៉ាងតិចណាស់ក៏២ដងក្នុងមួយឆ្នាំដែរ ។ លោកហៅវាថា ជាសប្តាហ៍សម្រាប់គិត ។
លោកធ្វើដំណើរទៅកាន់ផ្ទះតូចរបស់លោកតាមរយៈឧទ្ធម្ភាគចក្រ ឬយន្តហោះលើទឹក និងចំណាយពេលមួយសប្តាហ៍នេះ ដើម្បីអានឯកសារសរសេរដោយបុគ្គលិករបស់ Microsoft ពីការបង្កើតថ្មី ឬការវិនិយោគថ្មីៗ ។ លោកព្យាយាមអានឯកសារឲ្យបានច្រើន តាមសមត្ថភាពរបស់លោក ហើយពេលខ្លះលោកចំណាយដល់ទៅ ១៨ម៉ោងក្នុងមួយថ្ងៃទៀតផង ដើម្បីអានឯកសារទាំងនោះ ។ លោកបានចាប់ផ្តើមទម្លាប់នេះនៅទសវត្សឆ្នាំ ១៩៨០ ។ មកដល់ពេលនេះ មិនមាននរណាម្នាក់ត្រូវបានអនុញ្ញាតឲ្យទៅសួរសុខទុក្ខលោកក្នុងកំឡុងពេលសប្តាហ៍សម្រាប់គិតរបស់លោកទេ ។
អ្នកស្រី Laura Stack ដែលជាប្រធាន និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនផ្តល់សេវាកម្មប្រឹក្សា The Productivity Pro បានឲ្យដឹងថា វិធីសាស្ត្រនេះ គឺពិតជាល្អណាស់ ហើយអ្នកស្រីផ្តល់យោបល់ឲ្យមនុស្សដទៃសាកល្បងតាមដែរ ។ អ្នកស្រីបាននិយាយថា «មនុស្សគ្រប់ៗរូបគួរតែមានទីកន្លែងទី៣ ដែលមិនមែនជាកន្លែងការងារ ឬផ្ទះ ដែលពួកគេអាចមានពេលវេលាក្នុងការគិត បង្កើត ឬស្វែងរកភាពច្បាស់លាស់ ។ ពួកយើងត្រូវតែបង្កើតបរិស្ថានដែលអនុញ្ញាតឲ្យពួកយើងមានសមត្ថភាពក្នុងការផ្តោតស្មារតីដោយមិនទទួលការរំខានពីបុគ្គលិកដទៃ ដៃគូជីវិត កូនៗ សត្វចិញ្ចឹម ឬបច្ចេកវិទ្យា…។»
អ្នកស្រី Ellen Faye ដែលជាគ្រូបង្វឹកផ្នែកភាពជាអ្នកដឹកនាំបានយល់ស្រប និងបន្ថែមថា «ការធ្វើលំហាត់ប្រាណ ហាត់ Yoga និងការតាំងសមាធិ គឺជាដំណោះស្រាយល្អសម្រាប់ការគ្រប់គ្រងស្ត្រេសជារៀងរាល់ថ្ងៃពិតមែន តែមិនមានអ្វីល្អជាងការផ្តាច់ខ្លួនអស់មួយរយៈ ដើម្បីបង្កើតទីកន្លែងសម្រាប់ការសម្រេចចិត្តសំខាន់ៗ និងការបង្កើតថ្មីទេ។» សម្រាប់លោក Gates សប្តាហ៍សម្រាប់គិតរបស់លោកត្រូវបានរីកសាយដល់វិស្វករថ្នាក់ខ្ពស់ដទៃក្នុង Microsoft ផងដែរ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ