ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​មើលថែ​ខ្លួនឯង​ដោយ​មិន​ចាំបាច់​ចំណាយ​លុយ​ច្រើន

4 ឆ្នាំ មុន

អ្នក​គិត​ថា ខ្លួន​ធ្វើការ​ហត់នឿយ​អស់​ជា​ច្រើន​ស​ប្តា​ហ៍​ហើយ និង​ចង់​សម្រាក​លំហែកាយ ដើម្បី​កាត់​ស្ត្រេ​ស​ដែរ​ទេ ? វា​ប្រហែលជា​គំនិត​មួយ​ដែល​មនុស្ស​ជា​ច្រើន​មាន បន្ទាប់​ពី​មក​ពី​ធ្វើការ​ហត់នឿយ ។ ប៉ុន្តែ​ការ​ពិត​ជាក់ស្តែង ការ​មើលថែ​លំហែកាយ​ខ្លួន​មិន​តែងតែ​ងាយស្រួល​ទេ…

អ្នក​គិត​ថា ខ្លួន​ធ្វើការ​ហត់នឿយ​អស់​ជា​ច្រើន​ស​ប្តា​ហ៍​ហើយ និង​ចង់​សម្រាក​លំហែកាយ ដើម្បី​កាត់​ស្ត្រេ​ស​ដែរ​ទេ ? វា​ប្រហែលជា​គំនិត​មួយ​ដែល​មនុស្ស​ជា​ច្រើន​មាន បន្ទាប់​ពី​មក​ពី​ធ្វើការ​ហត់នឿយ ។ ប៉ុន្តែ​ការ​ពិត​ជាក់ស្តែង ការ​មើលថែ​លំហែកាយ​ខ្លួន​មិន​តែងតែ​ងាយស្រួល​ទេ ។ អ្នក​ប្រហែលជា​មិន​មាន​ពេលវេលា​គ្រប់គ្រាន់ ក្នុង​ការ​ចាក​ចេញពី​ការងារ ឬ​អ្នក​ប្រហែលជា​មិន​ចង់​ចាយវាយ​លើស​ពី​អ្វី​ដែល​អ្នក​បាន​កំណត់​ពី​ដើមខែ​មក ។ យ៉ាងណា​ក្តី ការ​មើលថែ​ខ្លួន​មិន​ចាំបាច់​ឲ្យ​អ្នក​ចំណាយ​ច្រើន​រាល់ដង​ឡើយ ។ ខាងក្រោម​នេះ​គឺជា​វិធី​មួយ​ចំនួន​ដែល​អ្នក​អាច​សាកល្បង ដើម្បី​កាត់​សម្ពាធ​ការងារ និង​មើលថែ​ខ្លួន​ឡើង​វិញ​៖

១. ការ​គេង​សម្រាកកាយ
ថ្ងៃ​ចុង​ស​ប្តា​ហ៍​បាន​មក​ដល់ ប៉ុន្តែ​អ្នក​បាន​ចំណាយ​កម្លាំង​លើ​ការងារ​អស់​ទៅ​ហើយ ។ អ្នក​ប្រហែលជា​មិន​ចង់​ដើរ​ផ្សារ​ទំនើប ឬ​ចេញ​ទៅ​ក្រៅ​ក្រុង​ទៅ​ស្រូបខ្យល់​អាកាស​ឡើយ ។ កត្តា​ដែល​សំខាន់​សម្រាប់​អ្នក​នៅ​ពេល​នេះ គឺ​ការ​គេង​យក​កម្លាំង​មក​វិញ ។

ការ​គេង​សម្រាក​មួយ​ភ្លែត​នៅ​ពេល​រសៀល ឬ​ព្រឹក​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​ជា​ច្រើន​ដូច​ជា ជួយ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ស្រស់ស្រាយ​ជាង​មុន ជួយ​បង្កើន​ភាព​ចង​ចាំ បង្កើន​ប្រសិទ្ធិ​ភាព​ការងារ កាត់​បន្ថយ​ស្ត្រេ​ស និង​ពង្រឹង​ប្រព័ន្ធ​ការពារ​រាង​កាយ​ថែម​ទៀត ។

២. ដកខ្លួន​ចេញពី​គ្រឿង​អេ​ឡិច​ត្រូ​និ​ច
ទូរស័ព្ទ និង​កុំព្យូទ័រ​របស់​អ្នក​ប្រហែលជា​បាន​រោ​ទិ៍​អស់​ពេញ​មួ​យស​ប្តា​ហ៍​ទៅ​ហើយ ដើម្បី​រំលឹក​អ្នក​ពី​ការងារ​ដែល​ត្រូវ​សម្រេច ។ ប៉ុន្តែ​ថ្ងៃ​ចុង​ស​ប្តា​ហ៍​មិន​គួរ​មាន​សភាព​ដូច្នេះ​ឡើយ វា​គួរតែ​ជា​ថ្ងៃ​ដែល​អ្នក​អាច​ចាក​ចេញពី​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ទាំងនេះ ។

អ្នក​នៅ​តែ​អាច​ប្រើ​ឧបករណ៍​របស់​អ្នក​បាន ដើម្បី​មើល​ហ្វេ​ស​ប៊ុ​ក ឬ YouTube ប៉ុន្តែ​អ្នក​គួរតែ​បិទ Notification ឬ​សម្លេង​រោ​ទិ៍​ដែល​អាច​រំខាន​ថ្ងៃ​សម្រាក​របស់​អ្នក​បាន ។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​មិន​គួរ​ឆែក​អ៊ីមែល នៅ​ថ្ងៃ​សម្រាក​ទេ ប្រសិនបើ​អ្នក​មិន​មានការ​ងារ​សំខាន់​ត្រូវ​បញ្ចប់ ។

៣. សម្អាត​បន្ទប់ និង​ផ្ទះ
អ្នក​ប្រហែលជា​គិត​ថា វា​ជា​អ្វី​ដែល​អ្នក​ស្អប់​បំផុត​សម្រាប់​ថ្ងៃ​ចុង​ស​ប្តា​ហ៍ ប៉ុន្តែ​វា​អាច​ជួយ​ដល់​អ្នក​បាន ។ ការ​សម្អាត​បន្ទប់​ជួយ​ឲ្យ​អ្នក​កម្ចាត់​រាល់​ភាព​អវិជ្ជមាន​ដែល​ប៉ះពាល់​ដល់​អារម្មណ៍​អ្នក និង​ជួយ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា អ្នក​បាន​សម្រេច​កិច្ចការ​អ្វីមួយ ។

អ្នក​មិន​ចាំបាច់​សម្អាតផ្ទះ​ទាំងមូល​ទេ ។ អ្នក​អាច​ចាប់ផ្តើម​ពី​ចំណុច​ណាមួយ​ដែល​អ្នក​ចង់​សម្អាត ។ ប្រសិនបើ​អ្នក​មិន​ចូល​ចិត្ត​សម្អាត​ម្នាក់ឯង​ទេ អ្នក​អាច​ហៅ​បងប្អូន​ឲ្យ​ជួយ​បាន​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ