មហាសេដ្ឋីពិភពលោកនិយាយថា អានសៀវភៅ គឺនាំអោយជោគជ័យ
លោកមហាសេដ្ឋី Bill Gates បានប្រាប់ដល់ពិភពលោកឲ្យដឹងថា ទម្លាប់ដែលលោកចូលចិត្តជាងគេ គឺទម្លាប់អានសៀវភៅ ។ លោកបានឲ្យដឹងថា ការអានសៀវភៅ គឺជាវិធីមួយដែលបំពេញចម្ងល់របស់លោក…
លោកមហាសេដ្ឋី Bill Gates បានប្រាប់ដល់ពិភពលោកឲ្យដឹងថា ទម្លាប់ដែលលោកចូលចិត្តជាងគេ គឺទម្លាប់អានសៀវភៅ ។ លោកបានឲ្យដឹងថា ការអានសៀវភៅ គឺជាវិធីមួយដែលបំពេញចម្ងល់របស់លោក…
លោកមហាសេដ្ឋី Bill Gates បានប្រាប់ដល់ពិភពលោកឲ្យដឹងថា ទម្លាប់ដែលលោកចូលចិត្តជាងគេ គឺទម្លាប់អានសៀវភៅ ។ លោកបានឲ្យដឹងថា ការអានសៀវភៅ គឺជាវិធីមួយដែលបំពេញចម្ងល់របស់លោក ។ លោកបានបន្តថា បើទោះជាលោកមានសំណាងក្នុងការទៅកាន់ទីតាំងដ៏អស្ចារ្យ និងបានជួបមនុស្សដែលគួរឲ្យចាប់អារម្មណ៍ជាច្រើនពិតមែន លោកនៅតែគិតថាសៀវភៅ គឺជាវិធីដែលល្អជាងគេក្នុងការយល់ដឹងពីប្រធានបទថ្មីៗដែលលោកចាប់អារម្មណ៍ ។
លោក Bill Gates គឺជាមនុស្សម្នាក់ដែលអានសៀវភៅដល់ទៅ៥០ក្បាល ក្នុងមួយឆ្នាំ ឬប្រមាណ១ក្បាលក្នុងមួយសប្តាហ៍ ។ លោកបានប្រាប់ដល់ទស្សនាវដ្តី TIME ថា ការអានសៀវភៅប្រមាណ១ម៉ោងក្នុងមួយថ្ងៃ គឺជាកត្តាដែលជំរុញដល់ភាពជោគជ័យរបស់លោក ។
លោក Elon Musk, Mark Cuban, Mark Zuckerberg និងមហាសេដ្ឋីដទៃក៏យល់ស្របនឹងគំនិតនេះដែរ ព្រោះតែមូលហេតុសំខាន់ៗចំនួនបី៖
១. សៀវភៅជួយពង្រីកគំនិតមនុស្ស
លោក Bill Gates បាននិយាយប្រាប់ TIME ថាសៀវភៅ The Better Angels of Out Nature របស់លោក Steven Pinker បានជំរុញដល់លោក និងភរិយាឲ្យចាប់ផ្តើមមូលនិធិសប្បុរសធម៌ព្រោះសៀវភៅនេះប្រាប់ដល់លោកថា ការប្រើហិង្សាកំពុងតែធ្លាក់ចុះ ហើយការដែលមនុស្សទទួលយកអំពើហិង្សាក៏មានការធ្លាក់ចុះកាន់តែលឿនដែរ ។
វាពិតជាងាយណាស់ ក្នុងការមើលទៅពិភពលោកក្នុងផ្លូវអាក្រក់ពេលដែលអ្នកមើលឃើញពត៌មានពីហិង្សាជម្លោះ និងគ្រោះថ្នាក់ផ្សេងៗលើទូរទស្សន៍ និងលើប្រព័ន្ធសង្គម ។ ប៉ុន្តែសៀវភៅជួយពង្រីកគំនិតរបស់មនុស្ស និងជួយឲ្យមនុស្សយល់ដឹងជ្រៅពីបញ្ហាណាមួយដែលជួយការពារពួកគេមិនឲ្យធ្លាក់ក្នុងអន្ទាក់នៃប្រព័ន្ធផ្សព្វផ្សាយ ។
២. សៀវភៅជំរុញដល់ការស្រមើស្រមៃ
ពេលដែលលោក Elon Musk ត្រូវបានសួរថា លោករៀនចេះធ្វើកាំជ្រួចពីណាមក លោកបានឆ្លើយថា ពីសៀវភៅ ។ លោកបានបន្តទៀតថា សៀវភៅរឿងប្រឌិតដែលទាក់ទិននឹងវិទ្យាសាស្ត្រ និងប្រវត្តិសាស្ត្រ គឺជាសៀវភៅដែលលោកស្រលាញ់ កាលពីនៅក្មេង ហើយសៀវភៅ The Lord of the Rings បានផ្លាស់ប្តូរការមើលពិភពលោករបស់លោកផងដែរ ។ សៀវភៅដែលប្រាប់ពីអ្នកក្លាហានទាំងពិត និងក្លែងក្លាយជំរុញដល់មនុស្សឲ្យមានក្តីសុបិនធំៗ ។
៣. សៀវភៅពង្រឹងការទំនាក់ទំនង
លោក Ajit Singh ដែលសាស្ត្រាចារ្យនៅមហាវិទ្យាល័យសុខាភិបាលរបស់សាកលវិទ្យាល័យ Stanford University បានឲ្យដឹងថា អត្ថប្រយោជន៍នៃការអានសៀវភៅពី៥០ទៅ៦០ក្បាលក្នុងមួយឆ្នាំ គឺវាជួយពង្រឹងជំនាញទំនាក់ទំនងរបស់លោក ។ លោកបានឲ្យដឹងថា ភាពជាអ្នកដឹកនាំត្រូវការជំនាញក្នុងការនិទានរឿង ។ ការសិក្សាមួយកាលពីឆ្នាំ២០០៩ របស់ Carnegie Mellon បានប្រទះឃើញថា អ្នកដែលអានសៀវភៅច្រើនមានសមត្ថភាពក្នុងការទំនាក់ទំនងល្អជាងអ្នកដទៃ និងអាចបង្ហាញពីគំនិតរបស់ពួកគេដោយមានប្រសិទ្ធិភាព ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ