រាជធានីភ្នំពេញ ៖ យោងតាមលោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឲ្យដឹងថា លទ្ធផលនៃការអនុវត្តការងាររយៈពេល២ឆ្នាំ៦ខែបានរកឃើញជនបរទេសបែបអន្តោប្រវេសន៍នៅកម្ពុជាមានចំនួន១១សញ្ជាតិ ៤៩.៦០៣គ្រួសារ ស្មើនឹង១៨២.៦៧៣នាក់(នារី៨២.៤៨៨នាក់)ក្នុងនោះអាយុចាប់ពី១៨ឆ្នាំឡើងមានចំនួន១២៥.៨៩៣នាក់(នារី៥៤.៨៨២នាក់) ។
ចំពោះដំណើរការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ និងការអនុញ្ញាតឱ្យដាក់ពាក្យសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន៍ និងពាក្យសុំស្នាក់នៅអចិន្ត្រៃយ៍រយៈពេល២ឆ្នាំ៦ខែរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ត្រូវបានបិទបញ្ចប់ហើយកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ ។
តាមរបាយការណ៍ឱ្យដឹងទៀតថា អ្នកកាន់កាប់ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីមានចំនួន ២០.២១៨គ្រួសារ ស្មើនឹង៧៣.៣៩៧នាក់(នារី ៣៥.៨៨៨នាក់) អាយុចាប់ពី១៨ឆ្នាំឡើងមានចំនួន៥២.០៩១នាក់(នារី២៥.៥៤២នាក់)។ ជនបរទេសដែលមិនបានដាក់ពាក្យសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន៍មានចំនួន១៦.៨៦៨គ្រួសារ ស្មើនឹង៧៩.៣០៧នាក់(នារី៣២.៤០៤នាក់) អាយុ១៨ឆ្នាំឡើង មាន៥៣.៩០២នាក់(នារី២០.២០១នាក់) ស្មើនឹង៤២,៨២ភាគរយ។
គណៈកម្មការជំរឿននិងគ្រប់គ្រងជនបរទេសរាជធានី-ខេត្ត ដកហូតឯកសារជនបរទេសបែបអន្តោ ប្រវេសន៍ ដែលកំពុងប្រើប្រាស់បានចំនួន ៣៧.៤៤១ច្បាប់ ស្មើនឹង៩៤,៩៨ភាគរយ។ ឯកសារត្រូវបានដកហូតពី២០.០៩៣គ្រួសារ ស្មើនឹង៦៩.៨៧១នាក់(នារី៣៣.៨៣៣នាក់) ក្នុងនោះអាយុ១៨ឆ្នាំឡើងមានចំនួន៥១.៧៨២នាក់(នារី២៥,៦១៦នាក់) មាន១០សញ្ជាតិ ។
ជនបរទេសដែលមិនបានដាក់ពាក្យសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន៍មានចំនួន១៦.៨៦៨គ្រួសារ ស្មើនឹង៧៩.៣០៧នាក់(នារី៣២.៤០៤នាក់) អាយុ១៨ឆ្នាំឡើងមាន៥៣.៩០២នាក់(នារី២០.២០១នាក់)ស្មើនឹង៤២,៨២ភាគរយ ។
ជនបរទេសដែលមិនបានដាក់ពាក្យសុំប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍មានចំនួន២១.០៣២គ្រួសារស្មើនឹង៩៤.៥៦១នាក់(នារី៤០.៣០៣នាក់) អាយុ១៨ឆ្នាំឡើងមាន៦៣.៣៦២នាក់(នារី ២៤.៧៤៣នាក់) ស្មើនឹង៥០,៣៣ភាគរយ។
របាយការណ៍បានឲ្យដឹងទៀតថា ក្នុងចំណោមជនបរទេសដែលមិនបានដកហូតឯកសាររដ្ឋបាលកម្ពុជា មិនបានដាក់ពាក្យសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន៍ មិនបានដាក់ពាក្យសុំប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍នេះ មានជនជាតិវៀតណាម៥ម៉ឺននាក់ បានវិលត្រឡប់ទៅប្រទេសកំណើតវិញ មានតួលេខមួយចំនួនស្ទួន និងមានប្រមាណ១៥.០០០នាក់ បណ្តេញចេញទៅប្រទេសដើមវិញ និងមរណភាព ជាប់ពន្ធនាគារ និងមូលហេតុផ្សេងៗទៀត ។
លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បញ្ជាក់ថា ដំណើរការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ការទទួលពាក្យសុំប្រកាសទទួលស្គាល់ជាជនអន្តោប្រវេសន៍ និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ទទួលបានជោគជ័យធំធេងគួរជាទីមោទនៈសម្រាប់ជាតិ រាជរដ្ឋាភិបាល និងជាពិសេសសម្រាប់ក្រសួងមហាផ្ទៃ ដោយបានជម្នះ ពុះពារបញ្ហាប្រឈមធំៗជាច្រើន ហើយអនុវត្តសម្រេចបានលទ្ធផលល្អប្រសើរ ។
លទ្ធផលការងារនេះមានអត្ថន័យយ៉ាងសំខាន់ ព្រោះវានឹងបញ្ចប់នូវបញ្ហារ៉ាំរ៉ៃនានាទាក់ទងនឹងការដោះ ស្រាយជនបរទេសអន្តោប្រវេសន៍ក្នុងប្រទេសកម្ពុជា និងជាមូលដ្ឋានសម្រាប់ឱ្យការងារគ្រប់គ្រង ជនបរទេសអន្តោប្រវេសន៍នៅថ្ងៃខាងមុខ ជាពិសេសការទប់ស្កាត់បានការលួចជ្រៀតចូលថ្មីៗមកស្នាក់នៅដោយខុសច្បាប់ក្នុងប្រទេសកម្ពុជា ។
លោកនាយឧត្តមសេនីយ៍បន្តថា លទ្ធផលនេះក៏នឹងកាត់បន្ថយបាននូវការរិះគន់គ្មានមូលដ្ឋានពីជនអគតិ
ទាំងក្នុងនិងក្រៅប្រទេស ដែលតែងតែយកបញ្ហានេះដើម្បីកេងចំណេញនយោបាយ ក៏ដូចជាការបំផ្លើស បំប៉ោង បំភ័យប្រជាពលរដ្ឋ ។ ទប់ស្កាត់បាននូវសកម្មភាពអសកម្មទាក់ទងនឹងការធ្វើឯកសាររដ្ឋបាលកម្ពុជាដោយខុសច្បាប់ឱ្យជនបរទេស និងរួមចំណែកបង្កើនចំណូលថវិការជាតិ តាមរយៈការបំពេញកាតព្វកិច្ចរបស់ជនបរទេសដែលស្នាក់នៅកម្ពុជា ៕ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ