រាជធានីភ្នំពេញ ៖ ក្រុមអ្នកជំនាញបានបញ្ជាក់ នៅថ្ងៃទី១១ កក្កដា នេះថា ការបរិភោគសាច់ជ្រូកធម្មតាមិនមានប៉ះពាល់ដល់សុខភាព ខណៈពេលដែលប្រជាពលរដ្ឋបានសំដែងការព្រួយបារម្ភខ្លាំងបំផុត ពីជំងឺប៉េស្តជ្រូកអាហ្រ្វិក ដែលកំពុងសម្លាប់ជ្រូករាប់ពាន់ក្បាលនៅកម្ពុជានាពេលថ្មីៗនេះ ។
មន្ត្រីរដ្ឋាភិបាលបានចាត់វិធានការយ៉ាងរឹង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ ដែលអាចសម្លាប់ជ្រូកកសិករចិញ្ចឹមជាលក្ខណៈគ្រួសារ ។ ហើយបានហាមឃាត់ដាច់ខាតចំពោះការនាំចូលនិងចល័តសត្វជ្រូកពីតំបន់មានជំងឺទៅកាន់កន្លែងផ្សេងៗទៀត និងហាមការឃាត់ការនាំចូលជ្រូកពីប្រទេសជិនខាងមកក្នុងប្រទេសកម្ពុជា ។
លោកនូ វនីកា ប្រធាននាយកដ្ឋានសត្វនិងសុខភាព មកពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក បង្កឡើងពីប្រភេទវីរុស ហើយវាមិនឆ្លងទៅមនុស្សនោះទេ។ ជ្រូកដែលសង្ស័យថាមានជម្ងឺនិងជ្រូកដែលងាប់ដឹកនទៅកាន់ទីផ្សារនាននោះទេ។ លោកបន្តថាជ្រូកដែលងាប់ត្រូវដុតកម្ទិចចោលនិងកប់ចោលមិនត្រូវយកសាច់មកបរិភោគទេទោះមិនឆ្លងដល់មនុស្សតែមិនត្រូវប៉ះពាល់សាច់និងផលិតផលពីជ្រូកមានជម្ងឺទាំងនោះទេ។បើកប់ត្រូវកប់ជម្រៅ២ម៉ែត្រ ដុតជាការល្អព្រោះនៅសីតុណ្ហភាព៧០អង្សាសេ រយៈពេល៣០នាទីងាប់មេរោគអស់ហើយសូម្បីតែសាច់ជ្រូកនៅតប់ផ្ទុះជម្ងឺក៍ត្រូវបានប្រមូលមកដុតចោលដែរ ។
លោកតាន់ ផាន់ណារ៉ាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកសុខភាពសត្វនិងផលិតកម្មសត្វបានថ្លែងថាលោកគាំទ្រចំពោះការលើកឡើងខាងលើថា”ជម្ងឺប៉េស្តជ្រូកអាហ្វ្រិចមិនឆ្លងដល់មនុស្សទេ។តែឆ្លងពីសត្វជ្រូកមួយទៅជ្រូកមួយទៀតមានកម្រិតខ្ពស់និងបណ្តាលឲ្យងាយមួយភាគរយ។ លោកតាន់ ផាន់ណារ៉ាបញ្ជាក់ថាមនុស្សមានរ៉េសិបតឺ(Receptor)មិនចាប់យកជម្ងឺនេះ(AFF)នេះទេ។កាលណាវាចូលក្នុងខ្លួនមនុស្សអាចងាប់ឬចេញមកវិញ តែជម្ងឺនេះកើតមានតែលើកសត្វជ្រូកប៉ុណ្ណោះ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី១១ខែកក្កដាឆ្នាំ២០១៩លោកអ្នកនាំពាក្យរដ្ឋាភិបាលបានបញ្ជាក់ថាសន្និសីទនេះដើម្បីឆ្លើយតបក្តីកង្វល់របស់ប្រជាពលរដ្ឋថាជម្ងឺនេះអាចឆ្លងមកដល់មនុស្សខណៈពេលបញ្ហាផ្ទុះជម្ងឺប៉េស្តជ្រូកអាហ្វ្រិកនៅកម្ពុជា។ លោកផៃ ស៊ីផានបានបញ្ជាក់ថារដ្ឋាភិបាលបានកំពុងចាត់វិធានការនិងការគ្រប់គ្រងស្ថានភាពនិងទប់ស្កាត់ការរីករាលដាលនៃជម្ងឺនេះយ៉ាងតឹងរឹងបង្កើតគណៈកម្មការចុះទៅដល់ទីតាំងដែលផ្ទុះជម្ងឺនិងសង្ស័យមានជម្ងឺនេះផងដែរ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ