រាជធានីភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាត្រូវតែបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អកាន់តែច្រើនឡើងថែមទៀតជាមួយប្រទេសក្នុងតំបន់ និងក្នុងពិភពលោក ។
សម្តេចបានសរសេរលើកបណ្តាញសង្គម នៅថ្ងៃទី៣០ មិថុនានេះថា សុខសប្បាយជាទេបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ។ ជាមួយសម្តេចក៏បានឲ្យដឹងថា នៅក្នុងសប្តាហ៍ក្រោយនេះខ្ញុំនឹងត្រូវទៅចូលរួមកិច្ចប្រជុំ ពិសេសមួយពាក់ព័ន្ធនឹងយុទ្ធសាស្ត្រលើវិស័យពាណិជ្ជកម្មនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ។
សម្តេចបញ្ជាក់ថា«កម្ពុជាត្រូវតែបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អកាន់តែច្រើនឡើងថែមទៀតជាមួយប្រទេសក្នុងតំបន់ និងក្នុងពិភពលោក និងជាមួយបណ្តាដៃគូអង្គការពាណិជ្ជកម្មតូចធំ ដើម្បីបើកទីផ្សារផលិតផលខ្មែរបាននាំចេញទៅក្រៅ កាន់តែទូលំទូលាយថែមទៀត » ។ សម្តេចបានគូសបញ្ជាក់«ខ្ញុំពេញចិត្តបម្រើប្រទេសជាតិដោយមិនគិតពីការនឿយហត់ សូម្បីបន្តិចឡើយ ដើម្បីសេដ្ឋកិច្ចជាតិយើងរឹងមាំ ហើយជីវភាពរស់នៅរបស់បងប្អូនក៏កាន់តែធូរធារល្អប្រសើរឡើង» ។ ជាមួយគ្នានោះដែរសម្តេចក៏បានជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយយុវជនបានរីករាយក្នុងថ្ងៃសម្រាកចុងសប្តាហ៍គ្រប់ៗគ្នា ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ