ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រត់គេច​ខ្លួន​បាន​២០​ឆ្នាំ​មក​វិញ ត្រូវ​ចាប់​ជាប់​…​ករណី​ឃាតក.ម្ម

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ បុរស​ម្នាក់​សម្លាប់​គេ​រត់គេច​ខ្លួន​២០​ឆ្នាំ មក​រត់​ម៉ូតូឌុប​នៅ​ខេត្ត​រតនគីរី ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម កាលពី​ឆ្នាំ​១៩៩៩ លើ​យុវជន​ម្នាក់​នៅ​ខេត្ត​ក​ពង់​ចាម​ត្រូវ​បាន​សមត្ថកិច្ច​ខេត្តរតនគិរី​ចាប់ខ្លួន​តាម​ដីកា​របស់​តុលាការខេត្ត​កំពង់ចាម ហើយ​ធ្វើការ​ប្រគល់​ជូន​សមត្ថកិច្ច​ខេត្តកំពង់ចាម​វិញ ហើយ​នៅ​រសៀល​ថ្ងៃ​ទី​៦ ខែមិថុនា…

ខេត្តរតនគិរី ៖ បុរស​ម្នាក់​សម្លាប់​គេ​រត់គេច​ខ្លួន​២០​ឆ្នាំ មក​រត់​ម៉ូតូឌុប​នៅ​ខេត្ត​រតនគីរី ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម កាលពី​ឆ្នាំ​១៩៩៩ លើ​យុវជន​ម្នាក់​នៅ​ខេត្ត​ក​ពង់​ចាម​ត្រូវ​បាន​សមត្ថកិច្ច​ខេត្តរតនគិរី​ចាប់ខ្លួន​តាម​ដីកា​របស់​តុលាការខេត្ត​កំពង់ចាម ហើយ​ធ្វើការ​ប្រគល់​ជូន​សមត្ថកិច្ច​ខេត្តកំពង់ចាម​វិញ ហើយ​នៅ​រសៀល​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៩ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្តរតនគិរី​បាន​ប្រគល់​ខ្លួន ។

ជនសង្ស័យ​ម្នាក់​ឈ្មោះ ស៊ុ​យ វី ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​ខ្មែរ មាន​លំនៅ​ភូមិ​៧​មក​រា សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ខេត្តរតនគិរី មុខរបរ​រត់​ម៉ូតូឌុប និង​ជាង​ធ្វើ​ផ្ទះ​ជូន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្តកំពង់ចាម ។

លោក​ឧត្ដមសេនីយ៍ត្រី ផែន ឌី​ណា ស្នងការ​រង​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ផ្នែក​អនុវត្ត​ដីការ​បាន​ចុះ​សហ​ការណ៍​ជាមួយ​កម្លាំង​អធិការ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន​ជនសង្ស័យ​បាន​នៅ​ចំណុច​មុខ​ទ្រី​ថប ស្ថិត​ក្នុងភូមិ​ជ័យ​ជំនះ សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង តាម​ដីការ​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​១៩៩ ចុះ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០០០ ចេញ​ដោយ​លោក ស៊ឹ​ម គុ​ជ ចៅក្រម​ស៊ើបអង្កេត​នៃ​តុលាការខេត្ត​កំពង់ចាម ។

បើ​តាម​ការ​ឲ្យ​ដឹង​តាម​ទូរស័ព្ទ នា​ល្ងាច​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៩ ពី​លោក ឈ ឡង់​ឌី នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការ​រ​ដ្ឋា​ន នគរបាល​ខេត្តកំពង់ចាម​ថា ជនសង្ស័យ​មានឈ្មោះ ស៊ុ​យ វី បាន​សម្លាប់​ជនរ​ង្គ្រោះ​ឈ្មោះ ស៊ី នី​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ នៅ​ភូមិ​កំពង់​រាប​លើ ឃុំ​កំពង់​រាប ស្រុក​កោះសូទិន ខេត្តកំពង់ចាម កាលពី​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​១៩៩៩ ដោយ​ជន​រង​គ្រោះ​ខឹង​នឹង​ជនសង្ស័យ​បៀត​បៀត​កេរ្តិ៍ខ្មាស់​លើ​ប្អូនស្រី​របស់​ខ្លួន ហើយ​មាន​ទំនាស់​ពាក្យ​សម្ដី​ជាមួយ​ជនសង្ស័យ​បាន​រយៈពេល​ជាង​១០​ថ្ងៃ​ជនសង្ស័យ​ក៏​បាន​យក​ឈើ​ជ្រុង​វាយ​សម្លាប់​ជន​ង្គ្រោះ នៅ​ក្នុងផ្ទះ (​ជន​រង​គ្រោះ​)​ដោយ​រឿង​គំនុំ​នឹង​មាន​គម្រោង​គិត​ទុកជា​មុន ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ស្នងការ​រ​ដ្ឋា​ន​ខេត្តកំពង់ចាម នាំ​ខ្លួន​ជនសង្ស័យ​ទៅ​ចាត់​កាម​វិធី​ច្បាប់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ