ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួយ​ជប៉ុន​កំពុង​ប្រែក្លាយ​ភាគ​ខាងត្បូង​រាជធានី​ជា តំបន់​បៃតង​បាន​ចាប់ផ្តើម​ចេញ​ដំណើរការ​បណ្តើរ​ៗ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គំរោង​ជំនួយ​ជប៉ុន​មួយ​ដែល​មាន​ទឹកប្រាក់​ចំនួន​ប្រមាណ​ជាង ២៧​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ប្រែក្លាយ​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ​ជា​តំបន់​បៃតង និង​មិន​មានការ​បំពុលបរិស្ថាន​បាន​ចុះហត្ថលេខា​ដើម្បី​ចេញដំណើរ​ការ​ហើយ​។ នៅ​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៩​នេះ តំណាង​ភាគី​ខាង​រដ្ឋាភិបាល​ជប៉ុន…

រាជធានី​ភ្នំពេញ ៖ គំរោង​ជំនួយ​ជប៉ុន​មួយ​ដែល​មាន​ទឹកប្រាក់​ចំនួន​ប្រមាណ​ជាង ២៧​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ប្រែក្លាយ​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ​ជា​តំបន់​បៃតង និង​មិន​មានការ​បំពុលបរិស្ថាន​បាន​ចុះហត្ថលេខា​ដើម្បី​ចេញដំណើរ​ការ​ហើយ​។ នៅ​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៩​នេះ តំណាង​ភាគី​ខាង​រដ្ឋាភិបាល​ជប៉ុន និង​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ កម្ពុជា​បាន​ចុះហត្ថលេខា​រួម​គ្នា​ចាប់ផ្តើម​ដំណើរ​សាងសង់​លូ​បង្ហូរទឹក និង​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ហើយ​។

បន្ទាប់​ពី​បាន​ឆ្លងកាត់​នូវ​កិច្ច​ពិភាក្សា​ស្ដី​ពី ការ​សាងសង់​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ និង​ធ្វើ​លូ​បង្ហូរទឹក​ស្អុយ​ចេញពី​រាជធានី​ភ្នំពេញ ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន​២៧​លាន​ដុល្លារ​សហរដ្ឋអាមេរិក តាម​រយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ ហៅ​កាត់ JICA កាលពី​ពេល​កន្លង​ទៅ​នោះ នៅ​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៣ ខែឧសភា​នេះ តំណាង​ភាគី​ជប៉ុន និង​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បាន​ចុះហត្ថលេខា​រួម​គ្នា ដើម្បី​ចាប់ផ្តើម​ដំណើរការ​សាងសង់​ហើយ​។

អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​សម្ដែង​នូវ​ក្ដី​សាទរ និង​ថ្លែងអំណរគុណ​ចំពោះ​ដៃគូ​សហការ អង្គការ​JICA ដែល​តែងតែ​ជួយ​ដល់​កិច្ច​ដំណើរការ ក៏​ដូច​ជា​ការ​អភិវឌ្ឍ​របស់​កម្ពុជា ជាក់ស្ដែង​ដូច​ជា គម្រោង​កែ​លម្អ​ប្រព័ន្ធ​ទឹក​កខ្វក់​ក្នុង​រាជធានី​ភ្នំពេញ ដែល​ផ្តោត​សំខាន់​ទៅ​លើ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង និង​ការ​កែ​លម្អ​បរិស្ថាន​ទីក្រុង​ប្រកបដោយ​ប្រសិទ្ធភាព និរន្តរភាព និង​ការពារ​បរិស្ថាន​ព្រមទាំង​បាន​លើកកម្ពស់​ដល់​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​សម្រួល​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ នៅ​ក្នុង​បរិស្ថាន​ស្អាត​ប្រកបដោយ​ផាសុកភាព ជា​ពិសេស​ផ្តល់​ភាព​រីករាយ​ដល់​ប្រជាពលរដ្ឋ​ថែម​ទៀត​។

លោក ឃួ​ង ស្រេង បាន​បន្ត​ថា «​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​តែ​បន្ដ​ចាប់​ដៃគូ​អភិវឌ្ឍ​ន៏​ដ៏​ល្អជា​មួយ​ក្រុមការងារ​គម្រោង​របស់​JICA​រួម​ជាមួយ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​ស៊ី​ធី​អាយ (CTI) ដែល​បាន​ខិតខំ​ប្រឹងប្រែង​សិក្សា​ស្រាវជ្រាវ​អស់​រយៈពេល​១២​ខែ រហូត​បាន​បញ្ចប់​ការ​សិក្សា និង​ដាក់​ចេញ​ជា​របាយការណ៍​បញ្ចប់ សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រឡាយ​លូ​ទឹក​កខ្វក់ នៅ​បឹង​ជើងឯក​ហើយ​ឈាន​មក​ដល់​ការ​ចុះហត្ថលេខា លើ​ព្រមព្រៀង​រវាង​ភាគី​ទាំង​ពីរ​នា​ពេល​នេះ​» ។

តំណាង​ភាគី​ជប៉ុន លោក​បណ្ឌិត lto Minpei បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ជាតិពុល​ដែល​ហូរ​ចូល​ទៅ​ក្នុង​ទន្លេ​បឹងបួរ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព​ប្រជាពលរដ្ឋ​យ៉ាង​ខ្លាំងក្លា​។ តាម​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ការ​ស្តារ​បរិស្ថាន​ឡើង​វិញ គឺ​ត្រូវ​ចំណាយ​ថវិកា​ច្រើន​លើស​ពី​ការ​វិនិយោគ​។ បញ្ហា​នេះ​ចំណុច​សំខាន់​យើង​ត្រូវធ្វើ​ប្រព័ន្ធ​លូ​បង្ហូរទឹក​នៅ​ដំណាក់កាល​បឋម​ដើម្បី​ទប់ទល់​ការ​ចំណាយ​ច្រើន​នេះ​។
លោក​បាន​បន្ត​ទៀត​ថា «​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រឡាយ​លូ​ទឹក​កខ្វក់ នៅ​បឹង​ជើងឯក​នេះ អាច​បន្សុទ្ធ​ទឹក​កខ្វក់​បាន​ក្នុង​មួយ​ថ្ងៃ​៥០០០​ម៉ែត្រ​គីប​។ ក្រៅពី​ការ​អភិវឌ្ឍ​ផ្នែក​ខាងត្បូង​ហើយ​ផ្នែក​ខាងជើង​យើង​ក៏​នឹង​ចូលរួម​ធ្វើការ​អភិវឌ្ឍន៍​ផង​ដែរ​»​។

សូម​បញ្ជាក់​ថា គម្រោង​អភិ​វិ​ឌ្ឍ​ន៍​ប្រព័ន្ធ​ប្រឡាយ​លូ​ទឹក​កខ្វក់​នៅ​បឹង​ជើងឯក នឹង​ត្រូវ​ក្លាយជា​គម្រោង​គំរូ​ដំបូង​បង្អស់​សម្រាប់​រដ្ឋបាល​រាជធានី​ភ្នំពេញ លើ​ការ​កែ​ច្នៃ​ទឹក​កខ្វក់​ក្នុង​បរិមាណ ៥,០០០ ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ ដែល​មាន​តួនាទី​សំខាន់ ក្នុង​ការ​កាត់​បន្ថយ​ការ​បំពុលបរិស្ថាន​មួយ​កម្រិត​ធំ​នៅ​ភាគ​ខាងជើង​នៃ​រាជធានី​ភ្នំពេញ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ