បុគ្គលគ្រប់រូបសុទ្ធតែមានកោសិកាមហារីកនៅក្នុងខ្លួន។ កោសិកាទាំងនេះមិនបានបង្ហាញឱ្យឃើញជាក់ស្តែងភ្លាមៗនៅពេលធ្វើតេស្តឡើយពោលគឺយើងអាចមើលឃើញវាខណៈដែលវាបានកើតកូនពូនជាចៅរាប់កោដិទៅហើយ។ នៅពេលដែលវេជ្ជបណ្ឌិតប្រាប់ទៅបណ្តាអ្នកជំងឺមហារីកថា គ្មានកោសិកាមហារីកក្នុងខ្លួនរបស់ពួកគេទៀតទេបន្ទាប់ពីការព្យាបាលរួច វាគ្រាន់តែជាការនិយាយដោយយោងលើការធ្វើតេស្តរកមិនទាន់ឃើញប៉ុណ្ណោះ។ នេះក៏ព្រោះតែកោសិកាទាំងនោះមិនទាន់ឈានដល់ទំហំមួយដែលអាចឱ្យគេមើលឃើញបាន។
យោងតាមវេជ្ជបណ្ឌិតជំនាញថា នៅពេលដែលប្រព័ន្ធភាពស៊ាំរបស់មនុស្សម្នាក់មានភាពរឹងមាំ នោះកោសិកាមហារីកនឹងត្រូវបានបំផ្លាញហើយការកកើតកូនចៅរបស់វាព្រមទាំងការបង្កើតជាដុំសាច់ក៏ត្រូវបានទប់ស្កាត់ផងដែរ។ ទោះជាយ៉ាងនេះក្តី តាមអ្នកជំនាញខាងចមណីអាហារថា គេនៅអាចបង្កាការកើតមានជំងឺមហារីកបានតាមរយៈការទទួលទានអាហារដែលផ្តល់ផលប្រយោជន៍ដល់សុខភាព១០ប្រភេទ ៖
១.មើមការ៉ុត ៖ វាត្រូវបានគេចាត់ទុកថាជាវីរៈបុរសអាហារបំប៉នរាងកាយដ្បិតវាមានសារធាតុចិញ្ចឹមច្រើនបំផុត។ គ្មានផ្លែឈើឬបន្លែណាដែលផ្ទុកសារធាតុការ៉ូតែន(Carotene)ច្រើនជាមើមការ៉ុតឡើយ។ សារធាតុនេះហើយដែលរាងកាតបំឡែងទៅជាវីតាមីន A។ ការ៉ុតត្រូវអ្នកវិទ្យាសាស្ត្រសង្ស័យថា មានប្រសិទ្ធិភាពប្រឆាំងនឹងមហារីកពោះវៀនធំ ។ នៅក្នុងមើមមការ៉ុតដែលគេកិនឱ្យម៉ដ្ឋទៅជាទឹក១ពែងមានសារធាតុចិញ្ចឹមដូចជា៖ vitamin A 407.6%,vitamin K20.1%,fiber(សារធាតុសរសៃ) 13.6%,vitamin C12%,potassium 11.1%,vitamin B68.5%,vitamin B36% ,vitamin B15.3%។ល។
២.ផ្កាខាត់ណា ៖ វាជាបន្លែមួយប្រភេទដែលបណ្តាអ្នកវិទ្យាសាស្ត្រស្រាវជ្រាវនិងបានកំពុងតែស្រាវជ្រាវដ្បិតចំណុចសំខាន់របស់វាគឺទប់ទល់នឹងជំងឺមហារីកបានច្រើនមុខ។ សមាសធាតុកីមីនៅក្នុងផ្កាស្ពៃនេះត្រូវគេរកឃើញថា អាចប្រឆាំងនឹងជំងឺមហារីកផ្លោកនោម មហារីកដោះ មហារីកពោះវៀនធំ មហារីកក្រពេញប្រូស្តាតនិងមហារីកអូវែរ។ សារធាតុចិញ្ចឹមរបស់ខាត់ណាផ្កាមានដូចជា៖ vitamin C85.9%,vitamin K 20.7%, folate 15.2% ,choline11.1% , vitamin B610% ,potassium 9.1%,fiber 8.5%, manganese 8.5%,។ល។
៣.ពពួកផ្សិត ៖ រាប់ពាន់ឆ្នាំមកហើយផ្សិតគឺជាអាហារជាប្រពៃណីរបស់ប្រជាជនមិនត្រឹមតែនៅអាស៊ីតែនៅលោកខាងលិចផងដែរ។ វាត្រូវបានគេគិតថា ជាប្រភពនៃសារធាតុបំប៉នរាងកាយដ៏មានថាមពល។ វាគ្មានផ្ទុកសារធាតុខ្លាញ់ មានកាឡូរីនិងសូដ្យូមទាប។ មានឥទ្ធិពលប្រឆាំងនឹងមហារីកដោះនិងក្រពេញប្រូស្តាត។ នៅក្នុងផ្សិតឆៅទម្ងន់ ១៤១,៧៥ក្រាមមានផ្ទុកសារធាតុចិញ្ចឹម៖ selenium52.6%,vitamin B2 40.5%,copper(ទង់ដែង)35.5%,vitamin B3 26.9%,vitamin B 5 21.3%,potassium18.1%,phosphorus 17%,zinc(ស័ង្កសី)10.4%,manganese10%,vitamin B1 8.6%,protein 7%។
៤.ដំឡូងជ្វា ៖ វាមិនត្រឹមតែមើលទៅដូចជាបង្អែមលាងមាត់ប៉ុណ្ណោះទេ តែផ្តល់នូវអត្ថប្រយោជន៍សុខភាពដ៏គួរឱ្យភ្ញាក់ផ្អើល។ មនុស្សជាច្រើនគិតថា ដំឡូងជ្វាគ្មានអ្វីពិសេសនិងខុសពីដំឡូងដ៏ទៃទេ។ នៅក្នុងការសិក្សាក្នុងមន្ទីរពិសោធន៍ ក្រៅពីតែរសជាតិផ្អែមដំឡូងជ្វាមានប្រយោជន៍ប្រឆាំងនឹងពពួកផ្សិតក្នុងសរីរាងកាយនិងប្រឆាំងនឹងពពួកបាក់តេរី ។ នៅក្នុងដំឡូងស្ងោរឆ្អិនទម្ងន់ ១១៤ក្រាមមានសារធាតុចិញ្ចឹមរាងកាយ៖ vitamin A 438.1%,vitamin C37.2%,manganese28.4%,vitamin B616.5%,tryptophan15.6%,potassium15.4%,fiber15%,vitamin B 510.1%,copper9%,vitamin B 38.5%និង កាឡូរី 5%។
៥.ផ្លែទំពាំងបាយជូរ ៖ តាមការស្រាវជ្រាវបានលាតត្រដាងថា ផ្លែទំពាំងបាយជូរស្រស់មានប្រសិទ្ធិភាពជួយការពារប្រឆាំងនឹងជំងឺមហារីស្បែកព្រមទាំងជួយទប់ស្កាត់ភាំពចាស់មុនអាយុ។ បណ្តាអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យបាសេឡូណានិងក្រុមប្រឹក្សាស្រាវជ្រាវជាតិរបស់ប្រទេសអេស្ប៉ាញបានបង្ហាញថា ហ្វ្លាវ៉ូណូអ៊ីដ(flavonoids)មាននៅក្នុងផ្លែទំពាំងបាយជូរជាសារធាតុដែលជួយការពារកោសិកាស្បែកពីការបំផ្លាញដោយកាំរស្មីយូវី។ សាស្ត្រាចារ្យបណ្ឌិតMarta Cascanteផ្នែកជីវគីមីនៅសាកលវិទ្យាល័យបាសេឡូណានិងជានាយកគម្រោងស្រាវជ្រាវលើកនេះបាននិយាយថា៖«លទ្ធផលស្រាវជ្រាវដែលគួរឲ្យលើកទឹកចិត្តនេះវាគួរតែស្ថិតនៅក្នុងការពិចារណាក្នុងការបង្កើតនូវផលិតផលការពារស្បែក»។
នេះគឺជាលើកទី១ហើយដែលលទ្ធផលនៃការសិក្សារបស់អ្នកវិទ្យាសាស្ត្រអេស្ប៉ាញបង្ហាញថា ទំពាំងបាយជូរមានសារធាតុជួយការពារកោសិកាពីការកាំរស្មីយូវី។ ចំណែកលទ្ធផលនៃការស្រាវជ្រាវមួយរបស់អ៊ីតាលីបង្ហាញថា សារធាតុគីមីមួយប្រភេទនៅក្នុងស្រាទំពាំងបាយជូរអាចបញ្ឈប់ជំងឺមហារីកដោះបាន។ ការសិក្សាតាមរយៈការធ្វើតេស្តិ៍ក្នុងមន្ទីរពិសោធន៍បានបង្ហាញថា Resveratrolដែលរកឃើញនៅក្នុងសំបកផ្លែទំពាំងបាយជូរអាចរំលាយចោលការវិវឌ្ឍន៍របស់ជំងឺតាមរយៈការរាំងខ្ទប់ប្រសិទ្ធិភាពលូតលាស់នៃអ័រម៉ូនភេទ Oestrogen។
វេជ្ជបណ្ឌិតសេបាស្ទីយ៉ាណូ អានដូនៃសាកលវិទ្យាល័យ Calabriaរបស់ប្រទេសអ៊ីតាលីបាននិយាយថា៖«Resveratrol គឺជាឧបករណ៍ឱសថវិទ្យាដ៏មានសក្តានុពលមួយដែលត្រូវអភិវឌ្ឍឲ្យមានប្រសិទ្ធិភាពនៅពេលដែលជំងឺមហារីកដោះស៊ាំទៅនឹងវិធីព្យាបាលតាមអ័រម៉ូន»។ Resveratrol ដំណើរការដោយការរាំងខ្ទប់ផ្លូវដែលអ័រម៉ូន Oestrogenប្រមូលផ្តុំគ្នាជាមួយDNAក្នុងរាងកាយស្ត្រីធ្វើឱ្យបាចសាចកោសិកាមហារីក។ វេជ្ជបណ្ឌិតអានដូនិងសហការីបានរកឃើញថា ការលូតលាស់របស់កោសិកាមហារីកដោះត្រូវបានកាត់បន្ថយគួរឱ្យភ្ញាក់ផ្អើលនៅពេលវាត្រូវបានព្យាបាលដោយធាតុនៅក្នុងស្រាទំពាំងបាយជូរ។
៦.ផ្លែក្រូចពោធិ៍សាត់៖ ការទទួលទានក្រូច១ផ្លែក្នុងមួយថ្ងៃអាចនឹងជួយឱ្យអ្នកឃ្លាតឆ្ងាយពីគ្រូពេទ្យ។ យោងតាមការសិក្សាមួយដែលចុះផ្សាយនៅក្នុងព្រឹត្តិប័ត្រអាមេរិក Journal of the American College of Nutritionបញ្ជាក់ថា សារធាតុមួយប្រភេទក្នុងផ្លែក្រូចពោធិសាត់អាចជួយការពារនឹងការដំបៅឬមហារីកក្រពះ។ ក្រូចទម្ងន់១៣១ក្រាមមានសារធាតុចិញ្ចឹមដូចតទៅ៖ vitamin C 116.1%,fiber12.5%,folate9.8%,vitamin B17.3%, potassium 6.7%,vitamin A 5.8%, calcium 5.2%និងកាឡូរី 3%។
យោងតាមការសិក្សាស្រាវជ្រាវមួយដែលបានចុះផ្សាយនៅក្នុងព្រឹត្តិប័ត្រ Journal of the American Heart Associationបានបញ្ជាក់ថា សមាសធាតុមួយប្រភេទនៅក្នុងពពួកផ្លែក្រូច(ក្រូចពោធិសាត់ ក្រូចថ្លុង ក្រូចជីបាងនិងក្រូចឆ្មារ…)អាចជួយកាត់បន្ថយការប្រឈមនឹងជំងឺដាច់សរសៃឈាមក្នុងខួរក្បាលរបស់ស្ត្រីបានផងដែរ។ លទ្ធផលនៃការសិក្សាដ៏មានសង្ឃឹមសម្រាប់អនាគតនេះគឺជាផ្នែកមួយលើកដំបូងបំផុតដែលអ្នកស្រាវជ្រាវកំពុងតាមដានរកមូលហេតុនៃការប្រើប្រាស់សារធាតុ Flavonoidមានប្រសិទ្ធិភាពទៅលើជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។ Flavonoidជាសារធាតុគីមីដែលមាននៅក្នុងបណ្តាផ្លែឈើ បន្លែ សូកូឡាពណ៌ខ្មៅនិងស្រាក្រហម។
Flavonoidsជាសមាសធាតុគីមីធម្មជាតិដែលគេគិតថាផ្តល់ការការពារបែបនោះតាមរយៈយន្តការជាច្រើនដែលក្នុងរួមបញ្ចូលទាំងការកែលំអមុខងារសរសៃឈាមនិងប្រសិទ្ធិភាពប្រឆាំងនឹងការរលាកផងដែរ»។
៧.អាហារសមុទ្រ ៖ ប្រភេទអាហារសមុទ្រទាំងឡាយ ភាគច្រើនផ្ទុកទៅដោយសារធាតុកាល់ស្យូម។ ការសិក្សាជាច្រើនបានបញ្ជាក់ថា អ្នកដែលមានសារធាតុនេះច្រើនក្នុងខ្លួនស្ទើរតែគ្មានអត្រាគ្រោះថ្នាក់ដោយជំងឺមហារីកពោះវៀន(Colorectal cancer)។
៨.ទំពាំងអូស្ត្រាលី Asparagus ៖ មានអត្ថប្រយោជន៍ជួយទប់ទល់នឹងការកកើតជំងឺ Leukemia(ជាប្រភេទជំងឺមហារីកម្យ៉ាងដែលពាក់ព័ន្ធនឹងខួរឆ្អឹងនិងការផលិតកោសិកាឈាម.សរបស់វា។ តែយ៉ាងណាការសិក្សាគឺទើបតែឈានដល់ការពិសោធន៍លើសត្វកណ្តុរនៅឡើយទេ ។ នៅក្នុងទំពាំងAsparagusទម្ងន់១៣៤ក្រាម មាន vitamin K69.6%ខណៈ vitamin A20.2%។
៩.ផ្លែប៉េងប៉ោះ ៖ វាមានសារធាតុម្យ៉ាងឈ្មោះ alpha-tomatineដែលជួយបន្ថយការប្រឈមនឹងជំងឺមហារីកក្រពេញប្រូស្តាតបុរស។ នៅក្នុងប៉េងប៉ោះឆៅទម្ងន់ ១៨០ក្រាមមានសារធាតុចិញ្ចឹមដូចតទៅ៖ vitamin C 38.1%, vitamin A 29.9%,vitamin K 17.7%, potassium 12.1%,manganese 10.5%។ល។
១០. សណ្តែកសៀង ៖ វាជាអាហារដែលប្រជាជនរាប់លាននាក់ទទួលទានរាប់ពាន់ឆ្នាំមកហើយ។ វាក៏ជាប្រភេទអាហារដែលមានគុណប្រយោជន៍ប្រឆាំងនឹងជំងឺមហារីកបានផងដែរ។ គន្លឹះដ៏សំខាន់នៃអត្ថប្រយោជន៍របស់វាគឺសារធាតុ Genisteinដែលជាទូទៅគេស្គាល់ថា isoflavone។ Genisteinក្នុងការពិសោធន៍គេរកឃើញថា មានអាចទប់ស្កាត់សកម្មភាពរបស់ប្រូតេអ៊ីន kinasesនិងធ្វើឱ្យយឺតនូវការកកើតជាដុំសាច់ដុះជាពិសេសពាក់ព័ន្ធនឹងករណីមហារីកដោះនិងក្រពេញប្រូស្តាត ។ សណ្តែកសៀងក្នុងបរិមាណ១៧២ក្រាមមានសារធាតុចិញ្ចឹម៖ molybdenum172%,tryptophan(ប្រទេសអាមីណូអាស៊ីដ)121.8%,manganese71%,protein57.2%,iron49.1%,omega-3 fats42.9%,phosphorus42.1%,fiber41.2%,vitamin K41.2%,និងកាឡូរី 16% ៕
ចែករំលែកព័តមាននេះ