ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះផ្ទះអស់​៦ខ្នង…ក្បែរៗស្ថានីយប្រេង​

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ សមត្ថក​ិច្ច​មូលដ្ឋាន​និយាយ​ថា មិន​ទាន់​កំណត់​ឱ្យ​ដឹង​ច្បាស់លាស់​ពី​ការ​ខូចខាត​គិត​ជា​ទឹក​ប្រាក់​ប៉ុន្មាន​នោះ​ទេ គ្រាន់តែ​ដឹង​ថា​ ក្នុងផ្ទះ​​សុទ្ធតែ​មាន​ទំនិញ​គ្រឿងទេស​ដាក់​លក់​ពេញ​ៗ ផ្ទះ​ជា​ផ្ទះផ្សារ​លក់ទំនិញ ។ ចាត់​ទុក​ថា​ ជា​គ្រោះល្អ​ផង​ដែរ…

ខេត្តរតនគិរី ៖ សមត្ថក​ិច្ច​មូលដ្ឋាន​និយាយ​ថា មិន​ទាន់​កំណត់​ឱ្យ​ដឹង​ច្បាស់លាស់​ពី​ការ​ខូចខាត​គិត​ជា​ទឹក​ប្រាក់​ប៉ុន្មាន​នោះ​ទេ គ្រាន់តែ​ដឹង​ថា​ ក្នុងផ្ទះ​​សុទ្ធតែ​មាន​ទំនិញ​គ្រឿងទេស​ដាក់​លក់​ពេញ​ៗ ផ្ទះ​ជា​ផ្ទះផ្សារ​លក់ទំនិញ ។ ចាត់​ទុក​ថា​ ជា​គ្រោះល្អ​ផង​ដែរ ដែល​ផ្ទះ​ត្រូវ​ភ្លើង​ឆេះ​មុនគេ​នោះ​ នៅ​ជិត​ស្ថានីយ​ប្រេង​ចម្ងាយ​តែ​ប្រមាណ​២០​ម៉ែត្រ​ប៉ុណ្ណោះ តែ​មិន​បាន​រាលដាល​ដល់​ឡើយ ។

គួររំលឹកថា ផ្ទះ​៦​ខ្នង​ក្នុង​ផ្សារ​ស្រុក​អណ្ដូង​មាស បាន​ត្រូវ​ព្រះ​អគ្គី​ឆាបឆេះ​អស់ទាំងស្រុង រួម​ជាមួយ​ទំនិញ​គ្រឿងទេស​ផង កាលពីថ្ងៃ​ទី​១៨ ខែឧសភា​កន្លង​ទៅ វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល ស្ថិតនៅ​ផ្សារ​ស្រុក​អណ្ដូង​មាស ស្ថិត​នៅ​ក្នុងភូមិ​ឡោម ឃុំ​ម៉ា​លិច ហើយ​បើ​តាម​សមត្ថកិច្ច​មូលដ្ឋា​ន​បានឱ្យ​ដឹង​ថា ដើមចម​គឺ​បណ្ដាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង​ក្នុង​បន្ទប់ដេក ដោយ​ម្ចាស់ផ្ទះ​មិន​បានដឹង ព្រោះ​ជាប់រវល់​នៅ​ខាង​មុខ​ផ្ទះ​លក់ដូរ លុះដល់​ភ្លើង​ឆេះ​ពេញ​បន្ទប់ដេក​ទៅ ​ហើយ​ទើប​ដឹង និង​មានការ​ឆោឡោ​ឡើង ។ សមត្ថកិច្ច​ឲ្យ​ដឹង​ថា ភ្លើង​បាន​ឆេះ​រាលដាលដល់​ផ្ទះ​ទី​២ ទើប​រថយន្ត​ពន្លត់​អគ្គិភ័យ​១​គ្រឿង របស់​អធិការដ្ឋាន​នគរបាល​ស្រុក​អណ្តូង​មាស​មក​ដល់​ធ្វើ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ។

ចំណែក​១​គ្រឿង​ទៀត​របស់​ស្រុក​ប​កែវ​ក៏​មក​ជួយ​អន្តរាគមន៍​ដែរ ទើប​ជួយ​ទប់ស្កាត់​ទាន់​ពេលវេលា មិន​ឱ្យ​ភ្លើង​ឆេះ​រាលដាល​ដល់​ផ្ទះ​ក្នុង​ផ្សារ​តទៅ​ទៀត ។ ផ្ទះ​ទាំង​៦​ខ្នង​ដែល​ឆេះ​នេះ សុទ្ធតែ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ទើប​ភ្លើង​ឆេះ​មាន​ល្បឿ​ង​លឿន គឺ​ក្នុង​រយៈពេល​តែ​១​ម៉ោង​កន្លះ ភ្លើង​ឆេះ​ផ្ទះ​អស់​៦​ខ្នង​ទាំងស្រុង ។

ផ្ទះផ្សារ​ស្រុក​អណ្ដូង​មាស គឺ​សាងសង់​ជាប់​ៗ​គ្នា​រហូត​ដល់​ជាង​១០០​ខ្នង ហើយ​នៅ​ក្នុង​គ្រោះ​អគ្គិភ័យ​នេះ កុំ​តែ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​អណ្ដូង​មាស និង​ស្រុក​ប​កែវ មក​ជួយ​អន្តរា​គមន៍ទាន់​ពេលវេលា មិនដឹង​ថា​នឹង​បង្ក​មហន្តរាយ​ធំធេង​ដល់​កម្រិត​ណា​នោះ​ទេ ។

ហេតុការណ៍​ភ្លើង​ឆេះ​ផ្ទះ​ក្នុង​ផ្សារ​ស្រុក​អណ្តូង​មាស​នេះ​ដែរ មិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ទេ គ្រាន់​តែ​ផ្ទះ​ទាំង​៦​ខ្នង​រួម​នឹង​សម្ភារ​នៅ​ក្នុង​នោះ​ត្រូវ​ភ្លើង​ឆេះ​អស់​គ្មាន​សល់ គឺ​ម្ចាស់ផ្ទះ​សល់​តែ​ខោអាវ​ម្នាក់​១​សម្រាប់​នៅ​ជាប់​នឹង ខ្លួន​ប៉ុណ្ណោះ ។ ពាក្យចាស់​ថា ស៊ូ​លិច​ទូក​កណ្ដាលទន្លេ​កុំឱ្យ​ភ្លើង​ឆេះ​ផ្ទះ ។ (សម្រួលដោយ ៖ ស្រីណា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ