ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញយួន ជួលខ្មែរដឹកឈើ…

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា ពេល​នេះ​កក្រើក​ទៀត​ហើយ​ដែល​នៅ​ច្រក​ទ្វារអន្តរជាតិ​អូរ​យ៉ា​ដាវ មាន​រថយន្ត​គ្រប់​ប្រភេទ​និងជា​ច្រើន​គ្រឿងក្នុង​មួយ​ថ្ងៃ​ៗ ដឹកឈើ​ខុសច្បាប់​ពេញ​ៗ​រថយន្ត​ចូល​ទៅ​ប្រទេស​វៀតណាម ។ តាម​ការ​សង្កេត​រយៈពេល​៥​ទៅ​៦​ថ្ងៃនេះ គេសង្ស័យ​ថា ​សមត្ថកិច្ច​បើកភ្លើង​ខៀវ​ឱ្យ​មេ​ឈ្មួញ​ជា​ជនជាតិ​វៀតណាម​ជា​ច្រើន​ក្រុម…

ខេត្តរតនគិរី ៖ តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា ពេល​នេះ​កក្រើក​ទៀត​ហើយ​ដែល​នៅ​ច្រក​ទ្វារអន្តរជាតិ​អូរ​យ៉ា​ដាវ មាន​រថយន្ត​គ្រប់​ប្រភេទ​និងជា​ច្រើន​គ្រឿងក្នុង​មួយ​ថ្ងៃ​ៗ ដឹកឈើ​ខុសច្បាប់​ពេញ​ៗ​រថយន្ត​ចូល​ទៅ​ប្រទេស​វៀតណាម ។ តាម​ការ​សង្កេត​រយៈពេល​៥​ទៅ​៦​ថ្ងៃនេះ គេសង្ស័យ​ថា ​សមត្ថកិច្ច​បើកភ្លើង​ខៀវ​ឱ្យ​មេ​ឈ្មួញ​ជា​ជនជាតិ​វៀតណាម​ជា​ច្រើន​ក្រុម ចូល​មក​លុកលុយ​ដើរ​ទិញ​ឈើ​ខុសច្បាប់​ស្ទើរតែ​គ្រប់​ស្រុក​ក្នុង​ទឹកដី​ខេត្តរតនគិរី ។

លុះ​ពេល​ប្រមូល​បាន​ឈើ​ច្រើន​ហើយ ឈ្មួញ​វៀតណាម​បាន​ជួល​ខ្មែរ​ឲ្យ​ដឹក​តាម​រថយន្ត​ដោយ​គិត​ក្នុង​តម្លៃ​១​គីឡូក្រាម​ឈើ ១.០០០​រៀល ដែល​ខ្លះ​ដឹក​តាម​រថយន្ត​សាំ​យុ​៉​ងខ្លះ​ឡិច​ស៊ី​ស ខ្លះ​ឡង់​គ្រី​ស្ស័​រ​កាត់​ទ្រុង និង​ខ្លះ​រថយន្ត​បា​ឡែ​ន ដែល​ក្នុង​១​ថ្ងៃ​ៗ​មាន​រហូត​ដល់​២០​ទៅ​៣០​គ្រឿង ។

ជាក់ស្ដែង នៅ​ថ្ងៃ​ទី​១៨ ខែឧសភា នៅ​ច្រក​ទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ រថយន្ត​ជា​ច្រើន​គ្រឿង ដឹកឈើ​ខុស​ច​្បាប់​ពេញ​ៗ​រថយន្ត​ចូល​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​បាន​យ៉ាង​រលូន ។

ទាក់ទង​នឹង​ជំនួញ​ឈើ​ខុសច្បាប់​នេះ​ដែរ បើតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​ជាប់​ព្រំដែន​ខ្មែរ​-​វៀតណាម បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ច្រករបៀង​ភ្នំ​ក្រហម ស្ថិត​ក្នុងភូមិ​ប៉ក់​ញ៉ៃ ឃុំ​ប៉ក់​ធំ ស្រុក​អូ​រយ៉ា​ដាវ ក៏​មាន​រថយន្តឡង់​គ្រី​ស្ស័​រ​កែ​ច្នៃ​ជា​ច្រើន​គ្រឿង និង​ម៉ូតូ​៣០​ទៅ​៤០​គ្រឿង ធ្វើ​សកម្មភាព​ដឹកឈើ​យ៉ាង​មមារញឹក​​ដែរ ។

មិន​យួរ​ទេ ព្រៃឈើ​ខ្មែរ​ពិតជា​រលាយ​ហើយ បើ​មន្ត្រី​មាន​សមត្ថកិច្ច​ខ្លះ​បន្ត​ការ​ពាក់ព័ន្ធ​ឃុបឃិត​គ្នា​យក​លុយ​ដាក់​ហោប៉ៅ​របស់ខ្លួន ដោយ​មិន​ឈឺក្បាល​ហាលថ្ងៃ​នឹង​ការ​វិនាស​ហិនហោច​ព្រៃឈើ​នោះ ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ