ខេត្តរតនៈគីរី ៖ ភ្លើងឆេះផ្សារស្រុកអណ្ដូងមាសខូចខាតផ្ទះទាំងស្រុង អស់៦ខ្នងសម្ភារឥវ៉ាន់គ្រឿងទេសភ្លើងឆេះម៉ត់គ្មានសល់ទេ ហេតុការនេះបានកើតឡើងនៅថ្ងៃទី១៨ ខែឧសភានេះនៅវេលាម៉ោង៤និង៣០នាទីរសៀល ក្នុងផ្សារស្រុកអណ្ដូងមាស ស្ថិតនៅក្នុងភូមិឡោម ឃុំម៉ាលិច ស្រុកអណ្ដូងមាស ។
សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា ដើមចមបណ្ដាលអោយមានភ្លើងឆេះផ្សារនោះ គឺកើតឡើងដោយសារផ្ទុះស្សេខ្សែភ្លើងក្នុងបន្ទប់ដេក ហើយម្ចាស់ផ្ទះមិនបានដឹងមុន ដោយគាត់ជាម្ចាស់ផ្ទះជាប់រវល់នៅខាងមុខផ្ទះលក់ឥវ៉ាន់ដល់ពេលភ្លើងឆេះចេញអណ្ដាតភ្លើងពេញបន្ទប់ដេកទើបម្ចាស់ផ្ទះដឹង ហើយមានការឆោឡោ ហើយសមត្ថកិច្ចដដែលបានបន្តទៀតថា ភ្លើងឆេះរាលដាលដល់ផ្ទះទី២ទើបឡានទឹក នៅស្រុកអណ្ដូងមាសមកដល់ ដោយនៅអធិការស្រុកមានឡានទឹកតែ១គ្រឿង ទើបឡានទឹកស្រុកបកែវ១គ្រឿងទៀត មកជួយអន្ថរាគមន៍ទើបជួយទប់ស្កាត់ទាន់ពេលវេលាភ្លើងមិនឆេះរាលដាលដល់ផ្ទះក្នុងផ្សារផ្សេងៗទៀត ។
បើយោងតាមការអង្កេតជាក់ស្ដែងផ្ទះទាំង៦ខ្នងដែលឆេះនោះ គឺធ្វើអំពីឈើជញ្ចាំងបាំងក្ដាដំបូលប្រកសង្ក័សី ទើបភ្លើងឆេះមានល្បឿងលឿន តែរយៈពេល១ម៉ោង៣០នាទី ភ្លើងឆេះផ្ទះអស់៦ខ្នង សមត្ថកិច្ចមូលដ្ឋានបានអោយសារព័ត៌មានយើងដឹងថា មិនទាន់កំណត់អោយដឹងច្បាស់លាស់ សម្ភារខូចខាតអស់ប៉ុន្មាននោះទេ គ្រាន់តែដឹងថា ក្នុងផ្ទះទាំង៦ខ្នងខាងលើមានសម្ភារគ្រឿងទេសដាក់លក់ពេញៗផ្ទះ ត្រូវភ្លើងឆេះខូចខាតអស់គ្មានសល់ សំណាងហើយផ្ទះដែលភ្លើងឆេះមុនគេនៅជិតការាស់សាំងមានចម្ងាយ២០ម៉ែត្រជាង មិនបានរងគ្រោះដល់ ។
ផ្ទះប្រជាពលរដ្ឋក្នុងផ្សារស្រុកអណ្ដូងមាសសាងសងជាប់ៗគ្នា មានរហូតដល់ជាង១០០ខ្នង កុំតែបានគុណរថយន្តពន្លត់អគ្គិភ័យអធិការស្រុកអណ្ដូងមាសនឹងស្រុកបកែវសហការគ្នាមកជួយអន្ថរាគម៍ទាន់ពេលវេលាមិនរាលដាលដល់ផ្ទះផ្សេងទៀតនៅក្នុងហេតុការភ្លើងឆេះផ្ទះក្នុងផ្សារខាងលើនេះ និងមិនមានគ្រោះថ្នាក់ដល់មនុស្ស និងអាយុជីវិតទេ គ្រាន់តែខូចខាតសម្ភារនៅក្នុងផ្ទះទាំង៦ខ្នងអស់គ្មានសល់ទេ ម្ចាស់ផ្ទះសល់ខោអាវម្នាក់១កំប្លេជាប់ខ្លួន ហើយសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា មូលហេតុបណ្ដាលអោយមានភ្លើងឆេះផ្សារកើតឡើងនោះគឺបណ្ដាលផ្ទុះស្សេខ្សែភ្លើង ៕
ចែករំលែកព័តមាននេះ