ខេត្តរតនគិរី ៖ នគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាលក្រុងបានលុង បានឃាត់ខ្លួនស្រីស្អាត២នាក់ជាមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម ដោយរឹបអូសវត្ថុតាងកាំភ្លើងប៊ិកបាញ់គ្រាប់ពិត១ដើម និងគ្រឿងញៀន១កញ្ចប់ធំ ។
ការបង្ក្រាបនេះ ត្រូវបានសមត្ថកិច្ចឱ្យអ្នកសារព័ត៌មានដឹងថា ធ្វើឡើងកាលពីថ្ងៃទី១១ ខែឧសភា វេលាម៉ោង១០និង៥៥នាទីព្រឹកដោយមានការសម្របសម្រួលនីតិវិធីពីលោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ នៅបន្ទប់លេ១១១នៃសណ្ឋាគាររតនគិរី ស្ថិតក្នុង ភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ។
ស្រីស្អាតទាំង២នាក់ដែលត្រូវបានឃាត់ខ្លួននេះ ម្នាក់ឈ្មោះ អោយ សាវម៉ា ហៅក្រៅ អាហ្សា អាយុ២២ឆ្នាំ និងម្នាក់ទៀតឈ្មោះ ម៉ែន លីណា អាយុ២៨ឆ្នាំ ទាំង២នាក់មានទីលំនៅក្នុងភូមិរយ៉ ឃុំកិចុង ស្រុកបរកែវ ។ ក្រោយពីសមត្ថកិច្ចឃាត់ខ្លួននិងធ្វើតេស្តរកសារធាតុញៀនជាលទ្ធផលគឺវិជ្ជមាន(+)ទាំង២នាក់ ។
ចំពោះវត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន១កញ្ចប់ធំ ថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួនធំ ទូរស័ព្ទ២គ្រឿង និងកាំភ្លើងប៊ិកកែច្នៃបាញ់គ្រាប់ពិត១ដើម ជញ្ជីង១និងសម្ភារសម្រាប់សេពគ្រឿងញៀនមួយសម្រាប់ ។
ជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាង ត្រូវបានចាប់ឃាត់និងរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តច្បាប់ ។
ទាក់ទិននឹងករណីរខាងលើនេះ សមត្ថកិច្ចជំនាញមិនបានផ្ដល់ព័ត៌មានលម្អិតដល់អ្នកកាសែតទ ថាតើពួកគេទាំង២នាក់បានគ្រឿងញៀនយកមកលក់ពីប្រភពណា ?
ចែករំលែកព័តមាននេះ